សម្ដេចតេជោនាយករដ្ឋមន្ត្រី ជំរុញឱ្យស្ថាប័នព័ត៌មាន ផលិតព័ត៌មានពិត លឿន និងច្រើនភាសា

ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ –ជាមួយនឹងការជំរុញឱ្យមានការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីបង្កើនគុណភាព​កា​រងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរថែមទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន ក៏ដូចជាស្ថាប័ន​ព័ត៌​មាន​ទាំងអស់ ត្រូវជំរុញការផលិតព័ត៌មានពិត លឿន និងច្រើនភាសា ដើម្បីបម្រើឱ្យ​សេចក្ដី​ត្រូវ​ការរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីជួបជុំប្រចាំឆ្នាំជាលើកទី៣ ដើ​ម្បីសំណេះសំណាល និងពិសារបាយសាមគ្គី​ជា​មួ​យ​អ្នកសារព័ត៌មាន ប្រមាណជិត ៥០០០នាក់ នា​ល្ងា​ច​ថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.​ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅ​មជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេ​ជោ​នា​​យ​​ក​រដ្ឋមន្ត្រីលើកឡើងនូវសំណូមពរចំនួន៨ចំណុចដល់អ្នកសារព័ត៌មានទាំងអស់ ដែលត្រូ​វយ​ក​​ចិត្តទុកដាក់ ដែលក្នុងនោះរួមមាន ១-ស្ថាប័នព័ត៌មាន​​ទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរ​តួនា​ទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ ​សូមកុំឲ្យកញ្ចក់​នោះ​​ជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។ ២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន​ទាំង​អស់ត្រូវផ្សព្វផ្សាយព័ត៌មានពិត ដោយមានការពន្យល់ច្បាស់លាស់​ទៅប្រជាពលរដ្ឋឱ្យ​បា​ន​យល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វី​ដែ​ល​ជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ។ ៣-ស្នើឱ្យ​សារព័ត៌មានត្រូវចេះចូលរួម​ជួ​យ​​​រិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការសកម្មភាពដែលបានដាក់ចេញ របស់​ក្រ​សួ​ង​​​ស្ថា​ប័ននានា ដើម្បីធ្វើការកែលម្អ ហើយដែលការរិះគន់មិនមែនដើម្បីជាន់ពន្លិចនោះទេ។

៤-សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគនូវព័ត៌មាន អំពី​សភាពការណ៍ជា​លក្ខ​ណៈ​អ​ន្តរជាតិ ដើ​ម្បីឱ្យប្រជាពលរដ្ឋ​បានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅ​លើ​ពិ​ភព​​លោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍​ក្រៅ​ប្រ​ទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគនិងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវ​ចេះសិក្សា​ប​ក​​ស្រាយ និងវិភាគពីគេវិញផងដែរ។ ៥) សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់​ឲ្យបាន​ត្រឹ​ម​​ត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស សម្តេចតេជោបានសំណូមពរដល់អ្នកប្រើប្រាស់​ប​ណ្តា​ញសង្គមហ្វេសប៊ុក (Facebook) សូមកុំឲ្យមានការជេរប្រមាថគ្នា ដែលនាំឲ្យ​មានរឿង​ប្តឹ​ង​ផ្ត​​ល់ និងឡើងតុលាការជាដើម។

ដូច្នេះ​សូមរក្សាតម្លៃរបស់ខ្លួន ​ពិសេសអ្នកសារព័ត៌មាន​ត្រូវ​ធ្វើ​ព័ត៌​មាន​ដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តី ឬនគរបាល​យុត្តិ​ធ​ម៌​​ឡើយ។ ៦-ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ ​គឺកុំធ្វើជាអ្នកសារ​ព័ត៌​មាន​ស​ម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។ ៧-កុំផលិ​ត និង​ជួ​យ​​ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ​ម្យ៉ាងវិញទៀត​ដើម្បី​ប្រ​យុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មាន​ពិតប្រាកដ ​ចេញ​ម​ក​​បកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។ ៨-ត្រូវខិតខំលើកកម្ពស់​សមត្ថ​ភា​ពបុគ្គលិកសារព័ត៌មាននិងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ។ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាប័នជំនាញ សកលវិទ្យាល័យ និង​ក្រ​សួង​ព័ត៌មានជាដើមដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែម​ទៀត​​។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និង​ការផលិតឲ្យមានភាពកាន់តែល្អប្រសើរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort