សម្ដេចតេជោ ហ៊ុន សែន៖ ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ ពីការចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ

ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​សន៍​ថា ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកសារព័​ត៌មាន​បានឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​​នាយករដ្ឋមន្ត្រីបាសរសេរថា នៅល្ងាចថ្ងៃសុក្រស្អែកទី ១១ ខែមករានេះ សម្ដេច​នឹងជួបបងប្អូន និង​ក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គីមជ្ឈមណ្ឌលនៅកោះពេជ្រ។ សម្ដេចតេជោបានលើកឡើងថា ពិតប្រាកដណាស់ ការរីកចម្រើ​ន​របស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និងក្មួយៗ​អ្នកសារ​ព័ត៌​មាន​បានឡើយ ហើយ យើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយ​សា​រ​​ស​ង្រ្គាម​។

សម្ដេចតេជោបានបន្ដថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរណ៍ ពា​ណិជ្ជ​ក​រ និងអ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគ នៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយ​ព័​ត៌​មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្ត ដល់ទេសចរបរទេស និងវិនិយោគគិន​បរ​ទេ​ស។ សម្ដេចតេជោបានបន្ដទៀតថា “ខ្ញុំសូមអរគុណបងប្អូន និងក្មួយៗអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំង​បណ្តា​ញព័ត៌មានអនឡាញ( Online News ) និងអ្នកប្រើប្រាស់បណ្តាញ​សង្គម​​ទាំងអស់ (Soci​a​l Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បី​ប្រ​ទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ”។ សម្ដេចតេជោបានបន្ថែមថា នៅក្នុងឆ្នាំ​សកលថ្មី ២០១៩ នេះ សម្ដេច និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សូមជូនពរដល់បងប្អូន និងកូនក្មួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ​ទូទាំងប្រទេស​ទទួ​ល​​បានជោគជ័យក្នុងភាកិច្ចការងារ និង មានសុខសុភមង្គលក្នុងក្រុមគ្រួ​សា​រគ្រប់ៗគ្នា។

គួរបញ្ជាក់ដែរថា ក្នុងជួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង ​អ្នកព័ត៌មាន នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ខាងមុខ នឹងមានអ្នកសារព័ត៌មានចំនួនប្រមាណ ៥.០០០​នា​ក់ចូលរួម។ បើយោងតាមស្ថិតិឆ្នាំ២០១៨ កម្ពុជាមានសារព័ត៌មានជាតិ​ចំនួន៣​​៥៣​អង្គភាព ទស្សនាវដ្ដីជាតិមានចំនួន ១២៦អង្គភាព ព្រឹត្តិបត្តិចំនួន ២១អង្គភាព កាសែត​អន្តរ​ជាតិ ៤៤អង្គភាព ទស្សនាវដ្ដីអន្តរជាតិចំនួន ៦១អង្គភាព សមាគមអ្នកសារព័ត៌មានចំនួន ៤០​អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេសចំនួន ១៨អង្គភាព រោងពុម្ភ និងគ្រឹះស្ថានបោះពុម្ភ  ១២​៤អង្គភាព ស្ថានីយទូរទស្សន៍មានផ្សាយផ្ទាល់នៅរាជធានីភ្នំពេញ ចំនួន២២ស្ថានីយ ផ្សា​យ​បន្តពីរាជធានីភ្នំពេញទៅខេត្តមានចំនួន១៣២ស្ថានីយ។ ទូរទស្សន៍ខ្សែកាបទាំងនៅរាជ​ធា​នី ខេត្ត មានចំនួន ១៣៣ស្ថានីយ។ ស្ថានីយ៍វិទ្យុ FM នៅរាជធានីភ្នំពេញមានចំនួន ៨០ស្ថានីយ នៅ​តាមខេត្តមាន ២៥៤ស្ថានីយ និងស្ថានីយវិទ្យុAM មានចំនួន ១ស្ថានីយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort