អង្គការJICA កំពុងសិក្សា​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-បាវិត និងជួយអ​ភិវឌ្ឍន៏​កំពង់ផែ​ខេត្តព្រះសីហនុ ដែលមាន​ទឹកប្រាក់ ៦០លានដុល្លា​អាមេរិក

នៅវិមានសន្តិភាពកាល​ពីរសៀលថ្ងៃទី៥ខែឧសភា ឯកឧត្តមឧបនាយ​ករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតឲ្យឯកឧត្តម កេអីឈី អីសឈីអី Keiichi ISHII រដ្ឋមន្ត្រីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៏ជប៉ុន​ជួបសម្តែងការគួរសម។

បន្ទាប់ពីចប់​ជំនួបឯកឧត្តម អ៊ុំ សុខកាន ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោណាំហុង មានប្រសាសន៏​ឲ្យដឹងថា ​​ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី ហោ ណាំហុង បាន​​ថ្លែងនូវ​អំណរគុណ​ដល់រដ្ឋាភិបាលជប៉ុនដែល​ជួយកម្ពុជា​ក្នុង​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ដែលក្នុងនោះមាន​គម្រោង​ដែល​បាន​កសាង​បញ្ចប់ជាស្ថាពរ​មានស្ពា​នស្យូបាសា​(ស្ពានអ្នកលឿង) បានបញ្ចប់កាលពី ឆ្នាំ២០១៥ និងផ្លូវជាតិលេខ១កំពុងជួស​ជុល​ជិតប​ញ្ចប់ និងគម្រោង​កំពុងអ​នុវត្តមាន​ការកែ​លម្អរផ្លូវ​ជាតិលេខ​៥ ពីព្រែកក្តាមទៅ​ដល់ប៉ោយប៉ែត​ប្រវែង ៣០០គីឡូម៉ែត្រ និងការកែលម្អ​ស្ពានជ្រោយ​ចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ហើយ​អង្គការ JICA កំពុងសិក្សាផ្លូវ​ល្បឿន​លឿនភ្នំពេញ​-បាវិត ។ អង្គការ JICA ក៏បានជួយ​អភិវឌ្ឍន៏​កំពង់ផែខេត្តព្រះសីហនុ ដែលមាន​ទឹកប្រាក់៦០លានដុល្លាអាមេរិក។

ក្រៅពីពីនោះរដ្ឋា​ភិបាលជប៉ុន បានជួយដល់ក្រសួង​ដែនដីនគរូបនីយ៏កម្ម ដោយ ឯកឧត្តម កេអីឈី អីសឈីអី Keiichi ISHII រដ្ឋមន្ត្រីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹក​ជញ្ជូននិងទេសចរណ៏ជប៉ុន បានចុះ​ហត្ថលេខាជាមួយឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៏កម្មនិងសំណង់ កាលពីខែមករា ឆ្នាំ ២០១៧ ដែលកិច្ចព្រម​ព្រៀងនេះជប៉ុន​បានជួយ​ដល់នយោ​បាយសាង​សង់ផ្ទះ​, ផែនការអភិវឌ្ឍន៏ក្រុង​និងជួយ​សហកា​ររៀបចំផែនទី ទី​តាំងដី​ និងជួយបណ្តុះបណ្តាលមន្ត្រីជំនាញនៃក្រសួងដែនដីនគរូបនីយ៏​កម្ម​និង សំណង់ និងមន្ត្រីនៅខេត្តព្រះសីហុន កោះកុង កំពត ខេត្តកែប ពិសេសតាមរយៈអង្គការJICA រដ្ឋាភិបាលជប៉ុនបានផ្តល់ឡានក្រុងចំនួន១៨០គ្រឿង និងជួយសាងសង់លូបង្ហូទឹក​កុំឲ្យលិច​ទី ក្រុង​ភ្នំពេញ បន្តដំណាក់កាលទី៤ សំរាប់ការអភិវឌ្ឍន៏ទីក្រុងភ្នំពេញ ដើម្បីឈប់ឲ្យមានលិចទឹកទៀតនៅពេលអនាគត។

ជាមួយគ្នានោះដែរ ឯកឩត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៏​រដ្ឋាភិបាល​ជប៉ុន​ដែលមាន​គំរោងបើកស្ថាន​អគ្គ​កុង​ស៊ុលនៅខេ​ត្តសៀមរាប និងស្វាគមន៏​ទេសចរណ៏​ជប៉ុន​ ដែលមកទស្សនាក​ម្ពុជាកាន់តែច្រើន​តាមរយៈការហោះហើរត្រង់របស់​ក្រុមហ៊ុន​អាកាសចរណ៏ ANA តូក្យូ-ភ្នំពេញ។

គួរបញ្ជាក់ថា​៖ នៅក្នុងជំនួបនារសៀនោះដែរ ភាគីជប៉ុន ឯកឧត្តម កេអីឈី អីសឈីអី បានរលឹកពីការសុំ​អញ្ជើញស​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅ​បំពេញទស្សនកិច្ចនៅប្រទេស​ជប៉ុននា​ពេលវេលា​សមរម្យ​ណាមួយ​ក្នុងឆ្នាំ ២០១៧នេះផងដែរ៕

អត្ថបទ៖ សាវឿន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...