កម្ពុជាប្រារព្ធមីទ្ទិញមហាជនខួបអនុស្សាវរីយ៍ លើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (៧.១.១៩៧៩ , ៧.១.២០១៩)

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ — អ្នកចូលរួមប្រមាណជាង៦ម៉ឺននាក់ បានមកជួបជុំគ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើ​​ម្បី​ប្រារព្ធមីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧.១.១​៩​៧​៩​, ៧.១.២០១៩) នាព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ​មករា ឆ្នាំ២០១៩ ដើម្បីរម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពី​កម្ពុ​ជា ​ត្រូវបានរំដោះខ្លួនចេញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរយៈ​   ពេ​ល​៤០ឆ្នាំកន្លងមក។

អញ្ជើញចូលរួមក្នុងមីទិ្ទញមហាជននេះដែរ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹ​ទ្ធ    ប​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក​ជំ​ទា​វ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកា ព្រឹទ្ធសភា រ​ដ្ឋ​​សភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជាមន្ត្រីរាជការ កង​កម្លាំ​ង ​​ប្រដាប់អាវុធគ្រប់ប្រភេទ ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះ​ករ​។ នេះជាលើកទី២ហើយ ដែលមានការរៀបចំទិវារម្លឹកថ្ងៃចងចាំរបស់ប្រជាជនកម្ពុជានេះ ជា​​​លក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួនពីការកាប់​សម្លាប់ប្រល័យពូជ​សា​ស​ន៍​​ ដោយរបបប៉ុល ពត ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កាលពី៤០ឆ្នាំមុននោះ។ នៅក្នុង​មី​ទិ្ទ​ញមហាជននេះដែរ​ បន្ទាប់ពីការអញ្ជើញតាមរថយន្តបើកដំបូល​របស់សម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​សាក​សួរសុខទុក្ខសមាជិកសមាជិកា អង្គមហាមីទ្ទិញ និងការថ្លែងសន្ទរកថាទៅកាន់អង្គមហាមីទ្ទិញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក ក៏មានពិធីដង្ហែក្បួនព្យុ​ហយា​ត្រា​មហាជនអមដោយរថយន្តបុស្បុករបស់រាជធានី-ខេត្ត ទាំង២៥ នៅទូទាំងប្រទេសដែល​បង្ហា​ញ ពីសក្តានុពល និងការអភិវឌ្ឍនៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗ និងការលែងសត្វព្រាប ប​ង្ហោះ ប៉េងប៉ោងផងដែរ។

គួរបញ្ជាក់ដែរថា ទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ថា ជាកោះសន្តិភាព​ក្នុងទស​វត្សរ៍​ឆ្នាំ១៩៦០ បានចាប់ផ្តើមធ្លាក់ទៅក្នុងភ្លើងសង្គ្រាមពេញទំហឹងបន្ទាប់ពីពួក លន់ នល់ បាន​ធ្វើ​រដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្ត្រនិយមដែលដឹកនាំដោយ ព្រះកុរណា សម្តេចព្រះ​នរោត្ត​ម​ សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស។ នៅថ្ងៃទី១៧ ខែមេ​សា​ ឆ្នាំ១៩៧៥ របបសាធារណរដ្ឋខ្មែរ លន់ នល់ ត្រូវបានផ្តួលរំលំ ពេលនោះ​ប្រជាជន​កម្ពុជា​ស​​ង្ឃឹមថា នឹងបានរស់នៅក្នុងសុខសន្តិភាព ហើយចាប់ផ្តើមស្តារ និងកសាងទឹកដីរបស់ខ្លួន​ឡើ​ងវិញ ប៉ុន្តែពួកប៉ុល ពត បានឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផលជ័យជម្នះនេះ បង្កើត​ឡើ​ង ​របបកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុវត្តន៍នយោបាយប្រល័យពូជសាសសន៍ ដ៏យង់​ឃ្ន​ង​បំ​ផុ​ត ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយ​ជា​គុក​ឥតជញ្ជាំង និងជាវាលពិឃាតជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា។ ប្រជាជនត្រូវពួកឃាតករប្លន់យកអស់នូវសិទ្ធិសេរីភាព ក្លាយជាទាសកររស់ដូចសត្វធាតុ ក្នុង​ភា​ព​ភ័យរន្ធត់ រកទីបំផុតគ្មាន។ សង្គមកម្ពុជាត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិទាំងមូល ត្រូវបំផ្លាញដល់ឬសគល់ ប្រជាជនប្រមាណជាង៣​លាននាក់ ត្រូវសម្លាប់យ៉ាង​អាណោច​អា​ធ័​ម​ និងអយុត្តិធម៌បំផុត។

ឯអ្នកដែលនៅសេសសល់ក្នុងប្រទេស គឺរស់ក្នុងសភាពបារម្ភដល់​អាយុ​ជីវិត​ទាំងយប់ទាំងថ្ងៃ រស់នៅប្រចាំថ្ងៃហាក់ដូចត្រីក្នុងត្រក មិនដឹងពេលណាដល់វេនខ្លួន ត្រូវ​ពួក​​វាយក​ទៅសម្លាប់។ ពិតប្រាដកណាស់ បើគ្មានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា​ទេ​នោះ ​ប្រជាជនកម្ពុជា នឹងត្រុវពួកឃាតករបន្តកាប់សម្លាប់រកទីបញ្ចប់គ្មានឡើយ។ នៅក្នុងកា​​លៈ​ទេសៈគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ​នៃ​គណប​ក្ស​​ប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបប ប៉ុល ពត ដើ​ម្បី​ធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។ ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រ វ​ត្តិ​​សាស្ត្រ​បានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ៗ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំ​ពោះ​​​ជាតិ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀសខ្លួន​ទៅ​​ប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូដំដៅះជាតិ, នៅថ្ងៃទី១២ ខែ​ឧស​ភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពរៀប​ចំ​ដំ​បូង​​ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជននៅភូមិភាគ​បូព៌ា​បានក្រោកឈរប្រឆាំង និងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូប្រឆាំង ប៉ុល ពត ដែលមានរួចមកហើយ​នៅខេត្តកោះ  ​កុ​ង​ នៅឦសានទិស និងចលនាផ្សេងៗទៀត។ ផ្តើមពីចលនាទាំងនេះ បានផ្តល់ឱកាស​ដល់​ការ​បង្កើត​រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយ សម្តេច ហេ​ង​​ សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនចំនួន១១រូបទៀត ដែលជា អង្គការ​ចាត់​តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំ​របបប្រល័​យ​​ពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ បដិវត្តន៍​កម្ពុ​ជា​ ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយ ឧបត្ថម្ភ​ដ៏​ស្មោះ​​សរ ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងការ​គាំ​​ទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំ របបប្រ​ល័​​​យ​ពូ​ជ​សា​សន៍​សម្រេចបានមហាជ័យជម្នះដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នេះគឺជាបណ្តាដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិយើងបាន ហែល​ឆ្ល​ង​កាត់​ប្រ​ក​ប​​ដោ​យទុក្ខវេទនា មហាសោកនាដកម្ម និងការបាត់បង់ ដែលពុំអាច​នឹង   ព​ណ៌​នា​បា​ន​។ ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មានជ័យជម្នះ ៧ មករា ទើ​ប​ប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែល​គ្មា​នអ្នក​ណា​អាចបំភ្លៃ និងបំផ្លាញបានឡើយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...