សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៤ រួមមាន ទី១-កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៤) ទី២-អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១ ទី៣-អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ និងទី៤- អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា ដែលពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ពត៌មានផ្សេងៗ
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្ក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម




