ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា

កិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនានា បានប្រារព្វពិធីបិទ​បញ្ចប់កិច្ចប្រជុំ​កំពូល​របស់ខ្លួនហើយ កាលពីរសៀលថ្ងៃទី១៥វិច្ឆិកា បន្ទាប់ពីបាន​ដំណើរការ​​របស់ខ្លួន ចាប់​តាំង​ពីថ្ងៃទី១១វិច្ឆិកា មកនោះ។

កិច្ចប្រជុំ​កំពូល​​អាស៊ាន​លើកទី៣៣ និងកិច្ចប្រជុំ​កំពូល​​ពាក់ព័ន្ធនានា បានប្រារព្វពិ​ធីបិទបញ្ចប់របស់ខ្លួន​ជាមួយនិ​ងពិធីផ្ទេរដំណែងប្រធានអាស៊ាន ជូន​ព្រះរាជា​ណាចក្រថៃ ធ្វើជាម្ចាស់​ផ្ទះនៃកិច្ច​ប្រជុំកំពូលអា​ស៊ានលើ​កទី៣៤-៣៥ ក្នុងឆ្នាំ​២០១៩ ខាងមុខ។ ថ្លែងសុន្ទរកថាក្នុ​ងពិធីបិទ​កិច្ចប្រជុំកំពូលអាស៊ាន ឯកឧត្តម លី ស៊ានឡុង មាន​ប្រសាសន៍សំដែង​នូវការវាយត​ម្លៃខ្ពស់ ជូនចំពោះ​បណ្តាមេដឹកនាំ​អាស៊ានទាំងអស់ ដែលពេញ​រយៈ​ពេល​មួយឆ្នាំ​កន្លងមកនេះ បានធ្វើនូវកិច្ចការ​ជាច្រើនក្នុ​ងការ​បម្រើផលប្រយោជន៍​ សម្រាប់​ប្រជាជាតិក្នុងតំបន់ ពិសេស​រួមគ្នានោះស្រាយនូ​វរាល់​​បញ្ហាប្រឈមនានា ក្នុងជំរុញលើក​កម្ពស់ កិច្ចសហប្រតិបត្តិការ​ ផ្ទៃក្នុង​ជាមួយបណ្តា​ប្រទេស​ក្រៅតំបន់ ប្រកបដោយ​លទ្ធផលដ៏ត្រចះត្រចង់​បំផុត។ ឯកឧត្តម នាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ដែលសិង្ហបុ​រីបាន​ខិតខំជំនះដោះស្រាយនូវ បញ្ហាប្រឈមនានា ក្នុងការឈាន​ទៅសំរេចនូវ​លទ្ធផលដ៏ត្រចះត្រចង់ ក្នុងការ​ធ្វើជាម្ចាស់ផ្ទះ កិច្ច​ប្រជុំកំពូលអា​ស៊ាន​លើកទី៣២-៣៣ និងកិច្ចប្រជុំកំ​ពូលពាក់ព័ន្ធនានា បាន​បញ្ចប់ទៅ​​ប្រកបដោយ លទ្ធផល​ដ៏ត្រចះត្រចង់បំផុត។

បន្ទាប់ពី​ទទួលបាន​ញញួរឈើ​​ជានិម្មិតរូប ជាប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០១៩ ពីប្រធាន​ចាស់ រួចមក ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងជាប្រធាន​កិច្ចប្រជុំកំពូល អាស៊ាន​ឆ្នាំ២០១៩ មានប្រសាសន៍ថ្លែងនូ​វអំណរគុណយ៉ាងជ្រាល​ជ្រៅបំផុត ក្នុងការទទួលធ្វើជា ម្ចាស់ផ្ទះ​រៀបចំកិ​ច្ចប្រជុំកំ​ពូលអាស៊ាន​លើកទី៣៤-៣៥ និងកិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ​នានា ក្នុង ឆ្នាំ២០១៩ ឲ្យទទួលបាន​ជោគជ័យ​ដ៏ត្រចះត្រចង់បំផុត។ ឯកឧត្តមឧត្តមសេនីយ៍ក៏បានគោរព និង យាង​អញ្ជើញបណ្តា​មេដឹកនាំអា​ស៊ានទាំងអស់ យាង និងអញ្ជើញចូលរួមកិច្ច​ប្រជុំកំពូល​​អាស៊ាន​​លើកទី៣៤-៣៥ និងកិច្ចប្រជុំកំ​ពូល​ពាក់ព័ន្ធនានា នៅព្រះរាជា​ណាចក្រថៃ ក្នុងឆ្នាំ​២០១៩ ខាង​មុខ ដើម្បីរិះ​រកគ្រប់មធ្យោបាយ​ទាំងអស់ ដើម្បីផលប្រយោជន៍ និងភាពរីកចម្រើនសម្រាប់តំបន់ របស់យើងទាំងអស់គ្នា។

នៅក្នុងពិ​ធីបិទ​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនានា ក៏​មានការចាក់ប​ង្ហាញ​ពីវីដេអូឯកសារ ស្តីពីការទទួល​ធ្វើជាម្ចាស់ផ្ទះ របស់ព្រះរាជា​ណាចក្រថៃ ក្នុង​ការរៀបចំកិ​ច្ចប្រជុំកំពូល​​អាស៊ាន​លើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនានា នៅ​ព្រះ​រាជាណាចក្រថៃ ក្នុងឆ្នាំ២០១៩ ខាងមុខ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...