ប្រសាសន៍​សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួប​សំណេះ​សំណាល​ជាមួយ​បងប្អូន​ពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប៊្រុចសែល

(FN)៖ នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប្រ៊ុចសែល។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអតីតបក្សប្រឆាំងហ៊ានប្រកាសគំរាមកំហែងរារាំងដល់ក្រុមអ្នកគាំទ្រសម្តេច ដែលនេះបង្ហាញថា ពួកគេមិនទាន់កាន់អំណាចហ៊ានគំរាមកំហែងបងប្អូនបែបនេះ ចុះទំរាំពួកគេកាន់អំណាចទៀត តើយ៉ាងណាទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង កិច្ចប្រជុំអ្វីផ្សេងៗសម្តេចអាចបោះបង់ចោលបាន ប៉ុន្តែជំនួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងនេះគឺមិនអាចជាដាច់ខាត។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនខ្មែររស់នៅអឺរ៉ុបថា កម្ពុជាមានកិត្តិយសទទួលបានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកនេះ គ្មានអីលើកឡើងអំពីកម្ពុជាទេ មានតែសម្រេចផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលត្រឡប់ទៅមាតុភូមិវិញ រដ្ឋមន្រ្តីក្រសួងការបរទេស នឹងចាប់ផ្តើមគិតគូរអំពីការរៀបចំ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលមានជាង៥០ប្រទេសចូលរួម។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០​, នៅឆ្នាំ២០២២ ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូអាស៊ាន, នៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំបោះឆ្នោតម្តងទៀត សម្តេចសង្ឃឹមថានឹងឈ្នះឆ្នោតបន្តទៀត ពេលនោះសម្តេចនឹងរៀបចំកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំប្រឆាំងតែងតាំងផ្ញើសារមកសុំចរចាជាមួយសម្តេច ហើយបែរជាស្រែកតាំងខ្លួនប្រកាសមិនចចារជាមួយសម្តេច។ ចំណុចនេះសម្តេចបានឆ្លើយតបវិញថា សម្តេចមិនចចារជាមួយមេដឹកនាំប្រឆាំងទេ ហើយបើលោកឯង (សម រង្ស៊ី) ហ៊ានបបួលទៀត នឹងត្រូវរន្ទះបាញ់។ សម្តេចបញ្ជាក់ថា កុំសុំសម្តេចចរចាឲ្យសោះ បើអ្នកឯងសុំចរចាត្រូវរន្ទះបាញ់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលវាយប្រហារកូនរបស់ សម រង្ស៊ី ទេ ប៉ុន្តែបែរជា​ សម រង្ស៊ី វិញទេ ដែលយក Facebook វាយប្រហារកូនរបស់សម្តេច, សម្តេចបានចោទសួរថា តើទុកឲ្យកូនៗរាប់អានគ្នាបានទេ ចាំបាច់វាយប្រហារក្មេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺត្រូវរក្សាបានឲ្យនូវស្ថេរភាពនយោបាយ និងសន្តិភាព​ ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ច ៧.២ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩ ដាក់ទិសដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ខណៈអតិផរណាក្រោម ៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជា ជួបគ្រោះធម្មជាតិតិចតួចជាប្រទេសដទៃ តែផ្លូវជាច្រើនរបស់កម្ពុជាបានខូចខាតតម្រូវឲ្យមានការជួសជុលបន្ទាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតុល្យភាពរបស់កម្ពុជាពីដើមមានមនុស្សច្រើនខ្វះស្បៀង តែឥឡូវមនុស្សច្រើន ស្បៀងសល់។ មួយវិញទៀតពីដើមផ្លូវតូចអត់មានមនុស្សដើរ តែឥឡូវផ្លូវកាន់តែធំកាន់តែចង្អៀត ព្រោះកំណើនយានយន្តកាន់តែច្រើន។

* សម្តេចតេជោ ចោទសួរក្រុមអ្នកប្រឆាំងថា តើសម្តេចខុសដែរឬអី ដែលដឹកនាំឲ្យមានកំណើនយានយន្តបែបនេះ?

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ពាក់ព័ន្ធការអនុគ្រោះពន្ធទំនិញពីសហភាពអឺរ៉ុប កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់។ សម្តេចតេជោ ថ្លែងថា បញ្ហានេះ ត្រូវបានគេយកធ្វើជាសង្រ្គាមចិត្តសាស្ត្រវាយប្រហារលើរាជរដ្ឋាភិបាល។

* សម្តេចតេជោថា ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុប គង់តែបាត់បង់នៅពេលក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែសម្តេចបានធ្វើការមួយជំហ៊ានជាមួយជប៉ុន ចិន និងធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យបន្តផ្តល់អត្រាការប្រាក់នុគ្រោះរយៈពេល១០ឆ្នាំ ហើយលទ្ធភាពសងរយៈពេល ៤០ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីថវិកាពីបរទេស ប៉ុន្តែកម្ពុជាកំណត់អត្រាកម្ចីបរទេសត្រឹម ២៣ភាគរយប៉ុណ្ណោះ ធៀបជាមួយចំណូលសេដ្ឋកិច្ចជាតិ។ ពោលកម្ពុជាមានលទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ខ្លួនលើបញ្ហាផ្សេងៗជាច្រើន មិនមែនសុទ្ធតែពឹងលើបំណុលបរទេសនោះទេ។

* សម្តេចតេជោ បន្តថា របៀបចាយលុយត្រូវធ្វើដូចទុយោទឹកក្បាលចូលឲ្យធំ ក្បាលចេញឲ្យតូច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធមកដល់ពេលនេះមិនទាន់មានប៉ះពាល់អ្វីទាំងអស់។ សម្តេចតេជោ បានថ្លែងចោទជាសំណួរថា អាមេរិកអត់មានប្រព័ន្ធអនុគ្រោះពន្ធផង ហេតុអ្វីនៅតែមានក្រុមហ៊ុនរកស៊ីនាំចេញមកអាមេរិក ចុះបើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធរឿងអីក៏រកស៊ីមិនកើត? សម្តេចថា ការរកស៊ីនៅតែកើត គ្រាន់តែចំណេញតិច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧មក ដំណើរការរបស់ប្រទេសជាតិមិនអាចគេចផុតពីខ្សែភ្នែករបស់សម្តេចនោះឡើយ។ សម្តេចតេជោថា ដំណើរការរំដោះជាតិ និងកិច្ចចរចាសន្តិភាព…គឺជាមរតករបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមានរយៈពេល ៣១ឆ្នាំ ដែលសម្តេចបានកំណត់វិស័យអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមមានទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស។ ប៉ុន្តែបច្ចុប្បន្នការអភិវឌ្ឍធនធានមនុស្ស ជាវិស័យអាទិភាពចម្បងបំផុត។

* បើតាមសម្តេចតេជោ រាជរដ្ឋាភិបាលត្រូវបង្កើនការចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល។

* សម្តេចតេជោថា រាល់ដំណើរចេញទៅក្រៅប្រទេសត្រូវតែជួបជាមួយសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ក៏ដូចជានិស្សិតរបស់កម្ពុជា។

* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា មនុស្សមួយចំនួនយកវិធីជេររាជរដ្ឋាភិបាល ដើម្បីបានសិទ្ធិជ្រកកោននៅក្រៅប្រទេស។ សម្តេចតេជោ បានឆ្ងល់ថា ហេតុអ្វីប្រទេសមួយចំនួននៅតែបន្តចាញ់ក្រុមនុស្សទាំងនោះ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋត្រូវបង់ខាតប្រមាណ ៨០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយឲ្យប្រជាពលរដ្ឋបានប្រើប្រាស់អគ្គិសនីក្នុងតម្លៃទាប។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរហើយ ពីមុន កសិកម្ម មានរហូតដល់ ៨០ភាគរយ ឧស្សាហកម្ម និងសេវាកម្មមានត្រឹមតែ២០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នកសិកម្មធ្លាក់មកនៅត្រឹម ២៥ភាគរយ ឧស្សាហកម្ម ៣០ភាគរយ និងសេវាកម្ម ៤៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រចនាសម្ព័ន្ធចំណូលរបស់កម្ពុជា ក៏បានប្រែប្រួលផងដែរ។ បច្ចុប្បន្នចំណូលពន្ធគយ នៅសល់ត្រឹម ៤០ភាគរយប៉ុណ្ណោះ ដោយសារកម្ពុជាចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់អាស៊ាន អាស៊ាន-ចិន និងតំបន់ពាណិជ្ជកម្មសេរីដទៃទៀត ជាហេតុធ្វើឲ្យចំណូលពន្ធគយធ្លាក់ពី៨០ មកនៅរង្វង់ ៤០ភាគរយ។ រីឯចំណូលផ្ទៃក្នុងធ្លាប់មានត្រឹម ២០ភាគរយ កើនដល់ ៦០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ទិន្នន័យប្រតិបត្តិការចំណូលទាំងអស់ស្ថិតនៅលើទូរស័ព្ទរបស់សម្តេច។ សម្តេចតេជោថា ចំណូលពន្ធគយបើស្ថិតក្នុងរង្វង់ ៤ភាគរយ គ៏រកបាន ២០០លានដុល្លារក្នុងមួយខែដែរ។

* សម្តេចតេជោ ហ៊ុន សែន ថា ការប្រើប្រព័ន្ធបច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារនោះទេ តែក៏បានជួយកាត់បន្ថយអំពើពុករលួយផងដែរ។

* សម្តេចតេជោ ថ្លែងថា មន្រ្តីខ្មោចសម្បូរជាងគេនៅក្នុងរបប លន់ នល់។ កម្ពុជាបច្ចុប្បន្នបានលុបបំបាត់មន្ត្រីខ្មោចបានស្ទើរទាំងស្រុង បន្ទាប់ពីប្រើប្រព័ន្ធបើកប្រាក់ខែតាមធនាគារ។

* សម្តេចតេជោ បានថ្លែងថា នយោបាយរបស់សម្តេចមិនត្រូវការយកពន្ធលើដីស្រែនោះឡើយ។ សម្រាប់បក្សផ្សេងសម្តេចមិនដឹងនោះទេ តែសម្រាប់បក្សប្រជាជនកម្ពុជា នៅតែបន្តមិនយកពន្ធលើដីស្រែរបស់កសិករនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានក្រុមអតីតអ្នកនយោបាយខ្លះក្នុងពេលតែមួយបោកទាំងអ្នកផ្សារ និងកសិករ។ ពេលចូលផ្សារសន្យាទម្លាក់ថ្លៃអង្ករ ពេលចុះស្រែសន្យាដំឡើងថ្លៃស្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនខ្មែរនៅអឺរ៉ុប ដែលបានស្កាត់មកជួបសម្តេច។ សម្តេចតេជោថា នេះជាការផ្តល់កម្លាំងចិត្តខ្ពស់សម្រាប់ការដឹកនាំរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ខ្មែរនៅក្រៅស្រុក ដែលបានចូលរួមដំណើរការប្រជាធិបតេយ្យតាមរយៈការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ សម្តេចតេជោថា អ្នកប្រឆាំងការបោះឆ្នោត គឺប្រឆាំងលទ្ធិប្រជាធិបតេយ្យ។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ មានន័យថា ជាការបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តរក្សានូវកិច្ចខិតខំប្រឹងប្រែងរបស់ជីដូនជីតារបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីលុចសាំបួរ មានព្រះកេសព្រះបាទជ័យវរ្មនមួយ ហើយបានសន្យាថា នឹងមកចូលរួមប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០។ តែគាត់បានអះអាងថា រកពេលមកលេងកម្ពុជានៅមុនឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅទណ្ឌិត សម រង្ស៊ី ឲ្យចេះខ្មាសអៀនផង កុំចេះតែដើរប្រៀបធៀបជាមួយគេ។ ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចបានឃើញ ទណ្ឌិតរូបនេះយកសម្តេចទៅប្រៀបធៀបជាមួយមេដឹកនាំដទៃ។ សម្តេចតេជោ បានលើកពីការប្រៀបធៀបរបស់លោកស្រី អ៊ុង សានស៊ូជី ផងដែរ។ សម្តេចថា ពេលលោកស្រី អ៊ុង សានស៊ូជី ជាប់ឆ្នោតក្រុមទណ្ឌិត សម រង្ស៊ី យកទៅប្រៀបធៀបខ្លួន តែពេលលោកស្រី មានបញ្ហាក៏យកមកប្រៀបធៀបសម្តេច ដើម្បីបង្អាប់លោកស្រីទៅវិញ។

* ដូចទៅនឹងការអញ្ជើញទៅសហរដ្ឋអាមេរិកដែរ ក្នុងជំនួបជាមួយខ្មែរនៅអឺរ៉ុបនេះ សម្តេចតេជោ បានយកសៀវភៅច្បាប់អប់រំទូន្មានរបស់ក្រុមង៉ុយ និងបណ្ឌិត អ៊ូ ចុង ជូនខ្មែរនៅអឺរ៉ុបផងដែរ។ សម្តេចតេជោថា សម្តេចគ្មានលុយឲ្យទេ គឺមានតែសៀវភៅនេះប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖២៣នាទីយប់ថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក ត្រូវនឹងម៉ោង ២៖២៤រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ម៉ោងនៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort