សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដោយសុវត្តិភាព

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​អញ្ជើញ​​ដល់​ទីក្រុង​ប្រ៊ុសែល ប្រទេស​ប៊ែល​​ហ្សិក ប្រកបដោយ​សុវត្តិភាព​ហើយកាល​ពីវេលាម៉ោង ៧និង៤០នាទី ម៉ោង​នៅ​ទីក្រុង​ប្រ៊ុសែល ប្រទេស​ប៊ែលហ្សិក ត្រូវនឹងម៉ោង១២និង៤០នាទី ម៉ោង​នៅរាជធានី​ភ្នំពេញ ព្រះរាជា​ណា​ចក្រ​​កម្ពុជា ព្រឹក​ថ្ងៃទី​១៧  ខែ​តុលា ដើម្បីអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូលអាស៊ី​អឺរ៉ុប លើកទី១២ ដែល និងចាប់​ផ្តើម​នៅ​ថ្ងៃទី១៨-១៩ ខែតុលា។

នៅអាកាសយានដ្ឋាន​អន្តរជាតិ​អ៊ិច​សេ​គុយ​ជេត (Execujet) ទីក្រុងប្រ៊ុចសែល វត្តមាន នៃ​ការ​អញ្ជើញ​ដល់​របស់ស​ម្តេច​តេជោនាយក​រដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​​កម្ពុជា ត្រូវបានការ​ធ្វើគារ​វកិច្ចស្វាគមន៍​យ៉ាង​កក់​ក្តៅបំផុត ពីឯកឧត្តម លោកជំទាវ ឥស្សរជ​ន​ជាន់ ខ្ពស់​រដ្ឋាភិបាល​ប៊ែលហ្សិក និងឥស្សរជន​ការទូត​របស់ព្រះ​រាជាណា​ចក្រកម្ពុជា ប្រចាំប្រទេស​​ប៊ែលហ្សិក​ជាច្រើន​រូប។ តាមកម្មវិធី ដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូល​រួមកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី១២ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី មាន​គម្រោងជួ​បពិភាក្សា​ទ្វេភាគី ជា​មួយតំណាង​ក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ជួបអនុ​ប្រធានគណៈ​កម្មការ​អឺរ៉ុប ទទួល​បន្ទុកការ​បរទេស និងគោលន​យោបាយ​សន្តិសុខ ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តីចិន រុស្សី ហុងគ្រី ន័រវែស ឆែក អេស្តូនី ប្រធានាធិបតី​បារាំង រួមទាំង​ជួប​សំណេះសំណាលជាមួយ សហគមន៍ខ្មែររស់នៅ​សហភាពអឺរ៉ុប។

សូមបញ្ជាក់ដែរថា នៅសណ្ឋាគាររ៉ាឌីសិន ដែលជា​ទីកន្លែងស្នាក់​អាស្រ័យរបស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រជាពលរ​ដ្ឋខ្មែររស់នៅ​ទីក្រុងប្រ៊ុយ​សែល បានអញ្ជើញទទួល​នូវការធ្វើគា​រវកិច្ចវស្វាគមន៍​យ៉ាងកក់​ក្តៅបំផុត ចំពោះវត្តមាន​របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុង​ក្តីស្រឡាញ់នឹក​​រលឹកយ៉ាង​ជ្រាលជ្រៅបំផុត ពិសេសក្នុងក្តីគោរព​ស្រឡាញ់ និងដឹងគុណបំផុត​ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី។ ប្រជាពលរដ្ឋបាន​បង្ហាញនូវ​ភាពស្និទ្ធស្នាលបំផុត តាមរយះការបញ្ចេញកាយ​វិកា និងពាក្យពេជន៍ ដែលផុសចេញ ពីទឹកចិត្ត​​របស់ប្រជាពលរដ្ឋផ្ទាល់ ចំពោះសម្តេច៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...