ប្រសាសន៍​សំខាន់ៗ របស់​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ឱកាសជួបសំណេះសំណាលជាមួយនិស្សិតនិងបងប្អូនប្រជាពលរដ្ឋ រស់នៅទីក្រុងតូក្យូ នារសៀលថ្ងៃអាទិត្យនេះ

(FN)៖ ខណៈបំពេញទស្សនកិច្ចនៅជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនិស្សិតដែលកំពុងសិក្សាទីនោះ និងបងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុងត្យូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖​

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍតំបន់ត្រីកោណជាគំនិតផ្តួចផ្តើមដោយផ្ទាល់របស់សម្តេច ដោយសារសម្តេចឃើញខេត្តកម្ពុជាចំនួន៤ជាខេត្តក្រីក្រ និងខេត្តរបស់វៀតណាម ឡាវ ក៏ក្រីក្រ គឺមិនគំនិតណាមួយក្នុងការកាត់ទឹកដីឲ្យវៀតណាមនោះទេ។

* សម្តេចតេជោ បានថ្លែងថា ដើម្បីធ្វើដំណើរទៅដល់តំបន់មួយចំនួនក្នុងខេត្តរតនគិរី ត្រូវខ្ចីដីរបស់វៀតណាមដើរនោះទេ ព្រោះខេត្តយើងអត់ទាន់មានផ្លូវ។ ដូច្នេះគំនិតអភិវឌ្ឍន៍តំបន់ត្រីកោណ គឺមានគោលដៅអភិវឌ្ឍន៍ខេត្តក្រីក្រទាំង៤របស់កម្ពុជា។

* សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលជប៉ុន បានគាំទ្រការអភិវឌ្ឍនេះតំបន់ត្រីកោណនេះ ហើយគម្រោងនេះហើយជាការផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍របស់ប្រទេសសមាជិកអាស៊ានថ្មី និងចាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន២២លើករួចមកហើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គុយទាវឆានៅសណ្ឋាគារក្នុងប្រទេសជប៉ុន ដែលសម្តេចតែងតែទៅស្នាក់នៅពេលទស្សនកិច្ចនៅជប៉ុននោះ មានរសជាតិឆ្ងាញ់, ទូរទស្សន៍ Fresh News កំពុងផ្សាយបន្តផ្ទាល់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលប៉ុលពតខ្លាំងអត់មានបរទេសណាហ៊ានជាមួយនោះទេ, ទូរទស្សន៍ Fresh News កំពុងផ្សាយបន្តផ្ទាល់

* សម្តេចតេជោ បានថ្លែងថា ថៅកែរថយន្តដឹកជញ្ជូននិយាយស្តាប់គ្នាមិនបានតែងតែដំឡើងថ្លៃរាល់ពេលបុណ្យទានធំៗ។ សម្តេចតេជោថា បើថៅកែរថយន្តនៅតែដំឡើងថ្លៃទៀត ពិធីបុណ្យក្រោយៗទៀត នឹងទិញរថយន្តបន្ថែមដាក់ពង្រាយពេញផ្លូវតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះកម្ពុជាជួបគ្រោះមហន្តរាយ តែមិនធ្ងន់ធ្ងរដូចប្រទេសដទៃនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកដែលតែងតែរិះគន់រឿងទឹកលិចផ្លូវក្នុងរាជធានីភ្នំពេញ ពេលមានភ្លៀងធ្លាក់ជាមនុស្សខូច។ សម្តេចតេជោថា ការលិចក្រុងនេះមិនមែនមានតែកម្ពុជាទេ សូម្បីតែជប៉ុនក៏ជួបការលិចលង់ដែរ ព្រោះជាគ្រោះធម្មជាតិ។

* សម្តេចតេជោ បានថ្លែងថា កំណើនសេដ្ឋកិច្ចនៅកម្ពុជានាឆ្នាំនេះល្អប្រសើរជាងឆ្នាំទៅទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) គឺត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចក្នុងឆ្នាំ១៩៨៨។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលសម្តេចផ្តួចផ្តើមឡើងគ្មានភាគីខ្មែរណាឯកភាពនោះទេ តែក្រោយមកសម្តេចលួចធ្វើការជាមួយមន្រ្តីជាន់ខ្ពស់របស់ថៃ ទើបឈានទៅបង្កើតស្ថាប័ននេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអាម៉ាស់ណាស់សម្រាប់ខ្មែរ ពេលទៅចរចាបង្រួបបង្រួមជាតិនៅឯប្រទេសជប៉ុន ជាខ្មែរតែមួយតែអង្គុយបរិភោគពីរតុផ្សេងគ្នា។ ដោយតុមួយរបស់ត្រីភាគីរួមមានភាគីសម្តេច នរោត្តម សីហនុ, តា សឺន សាន និងភាគីខ្មែរក្រហម និងតុមួយទៀត ភាគីរបស់រដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកសរសេរសៀវភៅខ្លះ សរសេរទាំងផ្កាប់មុខដោយមិនដឹងថា SNC មានប្រភពចេញពីទីណានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវការពេល១ពាន់យប់ទើបអាចនិយាយរៀបរាប់ពីដំណើរដ៏ជូរចត់របស់កម្ពុជាពីអតីតកាលចប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានជួបពិភាក្សាជាមួយទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្ស៊ូអាបេ លើបញ្ហាអន្តរជាតិ រាប់ទាំងសង្គ្រាមពាណិជ្ជកម្មផងដែរ។

* សម្តេចតេជោ ថ្លែងថា កម្ពុជាដើរក្រោយគេ ដូច្នេះត្រូវគិតគូរឲ្យបានម៉ត់ចត់ និងល្អិតល្អន់បំផុត កុំឲ្យប្រទេសធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមដូចអតីតកាល។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចអត់ខ្លាចនឹងកម្ចាត់មនុស្សពីរបីនាក់ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋមួយប្រទេសនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្លាប់មនុស្សរាប់លាននាក់ម្តេចមិននិយាយរឿងសិទ្ធិមនុស្ស ចុះសម្តេចកម្ចាត់មនុស្សពីរបីនាក់ ដើម្បីការពារជីវិតមនុស្សមួយប្រទេស ហេតុអ្វីធ្វើមិនបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំយកអធិបតេយ្យភាពជាតិ និងសុខសន្តិភាពរបស់កម្ពុជា ទៅប្តូរជាមួយជំនួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ត្រូវឡើងរាល់ឆ្នាំ ទោះឡើងតិច ឬឡើងច្រើនក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅមានលទ្ធភាពខ្ចីបរទេសបានច្រើនទៀត តែសម្តេចមិនឯកភាពឲ្យខ្ចីបរទេសលើសផែនការនោះឡើយ ហើយត្រូវប្រឹងសន្សំប្រាក់ខ្លួនឯងសម្រាប់តម្រូវការរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនជប៉ុន កាន់តែច្រើនបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលមានបំណងធ្វើជានាយករដ្ឋមន្ត្រីនោះទេ តែពេលនេះធ្វើរហូតយូរជាងគេ។ សម្តេចថា សម្តេចនឹងធ្វើរហូតដល់ក្រុមប៉ុនប៉ងបំផ្លាញកម្ពុជាត្រូវវិនាស។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់និស្សិតកំពុងសិក្សានៅជប៉ុនថា ជប៉ុនជាប្រទេសមានការអប់រំខ្ពស់ ដូច្នេះត្រូវប្រឹងប្រែងរៀនសូត្រ ហើយពលរដ្ឋទៅរស់នៅជប៉ុន ក៏ត្រូវជំរុញឲ្យបានរៀនសូត្រខ្ពស់ផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រីថា រាជរដ្ឋាភិបាលខិតខំណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងក្នុងប្រទេស ហើយក៏ខិតខំសុំអាហារូបករណ៍ក្រៅប្រទេសបន្ថែមទៀត។ សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្នកម្ពុជាមិនទាន់អាចផ្គត់ផ្គង់ធនធានមនុស្សគ្រប់គ្រាន់ឆ្លើយតបតម្រូវការវិនិយោគនៅឡើយទេ។

* សម្តេចតេជោ បានថ្លែងថា ដើម្បីដំឡើងប្រាក់ឈ្នួលទាបបំផុតរបស់កម្មករបានដល់ ១៨២ដុល្លារនៅឆ្នាំ២០១៩ តម្រូវឲ្យមានការបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យនិស្សិត និងពលរដ្ឋកម្ពុជានៅជប៉ុន ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះព័ត៌មានក្លែងក្លាយនានាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានយកសៀវភៅច្បាប់អប់រំទូន្មានក្រុមង៉ុយ និងអ៊ូចុង ទៅចែកជូននិស្សិត និងប្រជាពលរដ្ឋនៅជប៉ុនផងដែរ។ សម្តេចតេជោ ក៏បានឧបត្ថម្ភនិស្សិតនៅជប៉ុនម្នាក់ៗ ៥០០ដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋនៅជប៉ុន ដែលបានចូលរួមរក្សាដំណើរលទ្ធិប្រជាធិបតេយ្យតាមរយៈការអំពាវនាវឲ្យពលរដ្ឋក្នុងស្រុកទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។

* សម្តេចតេជោ បានថ្លែងថា សម្តេចបានធ្វើឲ្យឯកភាពជាតិទាំងមូលនៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែររយៈពេលយ៉ាងតិចប្រមាណ ៥០០ឆ្នាំ។ សម្តេចតេជោថា ចង់នរណាថាសម្តេចជាមនុស្សយ៉ាងម៉េចក៏ថាទៅ សំខាន់សម្តេចមានជំហរច្បាស់លាស់សម្រាប់ជាតិ។

* សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកនយោបាយស្មោកគ្រោកអត់ហ៊ានស្បថទេ ព្រោះពួកគេធ្វើខុសហើយខ្លាចស្លាប់។

* សម្តេចតេជោ ហ៊ុន សែន ប្រទេសដែលធ្វើបដិវត្តន៍បានព្រោះគេធ្វើអព្យាក្រឹតកងទ័ព, តែសម្រាប់កម្ពុជា កងទ័ពអព្យាក្រឹតសម្រាប់បក្សនយោបាយ ប៉ុន្តែមិនមែនអព្យាក្រឹតជាមួយរាជរដ្ឋាភិបាលនោះទេ ពោលត្រូវការពាររាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់កិច្ចសំណេះសំណាលនៅវេលាម៉ោង ១៧៖២០នាទី ម៉ោងនៅក្នុងប្រទេសកម្ពុជា ត្រូវនឹង១៩៖២០នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort