សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយករ​ដ្ឋមន្រ្តី​ប៊ុលហ្ការី

បន្ទាប់​មក​នៅ​រសៀលថ្ងៃទី ២៨ កញ្ញា ដដែលនេះសម្តេចតេជោនា​យករដ្ឋមន្រ្តី ក៏បានអញ្ជើញជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី។ ក្នុងជំនួប​ពិភាក្សាគ្នានេះ សម្តេចតេជោនាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះតួនាទី​របស់ប្រទេស​ប៊ុលហ្ការី កាលពី​អតីតកាលដែល​បានដើរតួនាទី ក្នុងការជួយ​ដល់ប្រទេសកម្ពុជា នៅពេលដែល​កម្ពុជា បាន​​រំដោះចេញពី​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត និងបន្ត​វត្តមាន​ចូលរួមចំណែក​ថែរក្សា​​សន្តិភាព​​នៅកម្ពុជា ក្រោយកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស។

ក្នុងជំនួប​​ពិភាក្សា​គ្នានោះ​ដែរ ប្រមុខរដ្ឋា​ភិបាល ​នៃប្រទេស​ទាំងពីរបា​ន​ឯកភាពគ្នា ក្នុងការ​បន្ត​ពង្រឹង​ពង្រីកទំនាក់ទំនង កិច្ចសហ​ប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរឲ្យ​កាន់​តែរឹងមាំ​ទ្វេឡើង​ថែមទៀត ទាំងក្នុង​វិស័យ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​​ទេសចរណ៍។ សម្តេចតេជោនាយក​រដ្ឋមន្រ្តីមានប្រសាសន៍ ជំរាបជូន​សមភាគីនាយក​រដ្ឋមន្រ្តី ប៊ុលហ្ការីដែរថា នៅឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅ​ប៊ុលហ្ការី ជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយះដោយស្ថានភាពនយោបាយ របស់ប្រទេស​ប៊ុលហ្ការី។

ជាការឆ្លើយត​បឯកឧត្តមនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះគំ​និតផ្តួចផ្តើម របស់​សម្តេច ក្នុងការបើកស្ថាន​ឯកអគ្គរាជ​ទូតរបស់​ខ្លួននៅ​ប្រទេសប៊ុលហ្ការី ដែលនោះគឺជាឱកាស​​ដែល​សម្តេច និងអញ្ជើញទៅ​បំពេញទស្សន​កិច្ចផ្លូវការនៅប៊ុលហ្ការី។ ក្នុងជំនួបពិភាក្សា​គ្នា​នោះ​ដែរ សម្តេចតេជោនាយក​រដ្ឋមន្រ្តី​មានប្រសាសន៍ជំរាបជូន សមភាគីប៊ុលហ្ការី ពីគោលបំណង​នៃ​ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ក្នុងប្រទេសកម្ពុជា​នាឆ្នាំ២០២០ ដែលក្នុង​នោះ​​បណ្តាប្រទេសអាស៊ានបាន​ឯកភាព​រួចហើយ រួមទាំងប្រទេស​នៅអឺរ៉ុប​មួយចំនួន​ផងដែរ។ ឯកឧត្តមនាយក​រដ្ឋមន្រ្តី​ប៊ុលហ្ការីបាន​ឯកភាព​ចំពោះ សំណើររបស់​សម្តេច​តេជោ និងបាន​ចាត់ទុក​ថា វាគឺជាឱកាសឲ្យ​រូបឯកឧត្តមបា​នអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ