សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់

បន្ទាប់មក​នៅ​រសៀលថ្ងៃទី ២៨ កញ្ញា ដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួ​បពិភា​ក្សាទ្វេភាគីជាមួយ ឯកឧត្តម ខាតហ្កា ប្រាសាដ​សា​ម៉ាអូលី (Khadga Prasad  Shama Oli) នាយក​រដ្ឋមន្រ្តីនេប៉ាល់។ សម្តេ​ចតេ​ជោ​មាន​ប្រសាសន៍​សំដែង​នូវការ​រីករាយ ដោយ​បាន​ជួប​​ពិភាក្សា​​ទ្វេភាគីជាមួយ ឯកឧត្តម​នាយករដ្ឋមន្រ្តី ក្នុងឱកាស នៃការអញ្ជើញចូ​លរួម មហា​សន្និបាត​អង្គការ​សហប្រជាជាតិ លើកទី៧៣ នៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចតេជោ​​មាន​ប្រសាសន៍ថ្លែង នូវអំណរគុណជូន​ចំពោះ​ប្រទេស​នេប៉ាល ដែល​បាន​បញ្ជូន​អ្នកអង្កេត​ការណ៍​​របស់​ខ្លួន ទៅពិនិត្យមើល​ដំណើរការ​បោះឆ្នោតសកល​នីតិកាលទី៦ កាលពីពេលថ្មីៗ​កន្លងទៅ និង​បានវាយ​តម្លៃថា​ដំណើរ​ការបោះឆ្នោត​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែប​ប្រជាធិ​ប​តេយ្យ និងលទ្ធផល​អាចទទួល​យកបាន។ សម្តេចតេជោ នាយករដ្ឋ មន្រ្តីមានប្រសាសន៍​បន្តថា សម្តេចបានទ​ទួលសំបុត្រ​អញ្ជើញពី​ឯកឧត្តមនាយករដ្ឋមន្រ្តី ក្នុងការអញ្ជើញទៅចូលរួមកិច្ចប្រជុំ គណបក្សនយោបាយ​និយមកណ្តាល នៅប្រទេសនេប៉ាល់ ក្នុងពេលខាងមុខ និងក្រៅពីអញ្ជើញ ចូលរួមកិច្ចប្រជុំគ្នានោះដែរ សម្តេចគ្រោងនិងបំពេញទស្សន​កិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ពិសេសបានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិរបស់ព្រះពុទ្ធ ព្រះបរមគ្រូ​នៃយើងផងដែរ។ ក្នុង​ជំ​នួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំ​រដ្ឋាភិបាល នៃប្រទេសទាំងពីរ បានស្នើឲ្យ​រដ្ឋមន្រ្តីក្រសួង ការបរទេស នៃប្រទេសទាំងពីរ ធ្វើការពិភាក្សាគ្នា ជុំវិញការរៀបចំកម្មវិធីនៃដំណើរ​ទស្សនកិច្ច របស់សម្តេចទៅ​កាន់ប្រទេសនេ​ប៉ាល់ ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា និងដើមខែធ្នូខាងមុខ ពិសេសការរៀបចំនូវ​កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោ​គយល់គ្នា ដើម្បីធ្វើការចុះ​ហត្ថ​លេខាជាមួយគ្នា ដែលក្នុងអាចមានសេចក្តីប្រកាស​រួមនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងលើក​​លែងទិដ្ឋការលើលិខិតឆ្លងដែន ការទូតនិងផ្លូវការ កិច្ចព្រមព្រៀងស្តីពីកា​រការពារវិនិយោគ​ អនុស្សា​រណៈ​ស្តីពីការពិគ្រោះ​ពិភាក្សា​ខាងនយោបាយ រវាងក្រសួងការប​រទេសទាំងពីរ និងកិច្ច​ព្រម​ព្រៀងស្តីពីការ​ពង្រឹងទំនាក់ទំន​ងសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃប្រទេសទាំងពីរ ។

 ឯកឧត្តមនាយក រដ្ឋមន្រ្តីនេប៉ាល់ មានប្រសាសន៍សំ​ដែងនូវការ​អបអរសាទរ ជូនចំពោះ​គណបក្ស​ប្រជាជនកម្ពុជា ដែលទទួល​បានជ័យជំនះភ្លូ​កទឹកផ្លូកដី​ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនាំមកនូវស្ថេរភាពនយោបាយដ៏ល្អសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសន្យាថា នឹងរៀបចំទទួលសម្តេចតេជោ​ ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច​នៅប្រទេស​នេប៉ាល់ នៅពេលខាងមុខឲ្យទទួលបានជោគជ័យបំផុត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...