សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម

សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញ​ដឹកនាំ​​​គណៈ​ប្រតិ​ភូជាន់​​ខ្ពស់​អញ្ជើញ ​ទៅសាធារ​ណ​រដ្ឋ​សង្គម​​​និយម​​​វៀត​ណា​ម​​​ដើម្បីចូលរួម​គោរព​វិញ្ញាណក្ខ​ន្ធសព​ ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dai Quang) អតីតប្រធា​នាធិបតី​ នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែលបាន​ទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨។

ឥស្សរៈជនកម្ពុជា ដែលបានអញ្ជើញ​អមដំណើរ​សម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច និងមន្រ្តីជាន់​ខ្ពស់មួយ​ចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពី​ ពិធីគោរព​វិញ្ញាណក្ខណ្ឌ​ សម្ដេចតេជោ​ នឹង​ជួបសំណេះសំណាលជា​មួយថ្នាក់​ដឹកនាំវៀតណាម​ និងក្រុមគ្រួសារ​ ព្រមទាំងសរសេរ​នៅលើ​ក្រាំង​ចូលរួម​រំលែកទុក្ខ។ នៅរសៀលថ្ងែដដែល​នេះដែរ​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក៏នឹងទទួលជួបពិ​ភាក្សាការ​ងារ​​ជាមួយ​ ឯកឧត្ដម​ លី​ ណាក់យៀន​ (​Lee Nak-yeon)​ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ​ តាមការ​ស្នើសុំ​របស់នាយករដ្ឋមន្ត្រី​ នៃសាធារណរដ្ឋកូរ៉េ​ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...