សម្ដេចតេជោគាំទ្រក្រុមហ៊ុន​ទាំង​ចាស់​ទាំង​ថ្មីរបស់​​​ប្រទេស​ចិន ដែល​​មាន​បំណង​វិនិយោគ នៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់អំ​ពី​​ការគាំទ្រចំពោះ ក្រុមហ៊ុនទាំងចាស់​ទាំងថ្មីរបស់ប្រទេសចិន ដែលមានបំណងវិនិយោគ​នៅ ​ក​ម្ពុ​​ជា​​​ដោយក្នុងនោះ រាជរដ្ឋា​ភិបាលកម្ពុជានឹងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ ក្នុងការ​វិនិ​យោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់​សម្តេចបាន​បញ្ជាក់ថា ការលើកឡើង​​របស់ស​ម្ដេ​​ច​​តេជោ ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេច​បានអនុញ្ញាតឱ្យក្រុមហ៊ុន​ធំៗក្នុងប្រទេ​ស​ចិនចំ​នួ​ន​៨ ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃអង្គារ​០២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង​ណាន​នី​ង​ ប្រទេសចិន ដែលក្នុងនោះ មាន 1-Xiaomi Corporation, 2- Zhejiang Geely Holding Grou, 3 – ​​​​CHINT Group Co., Ltd, 4 – Dongming Petrochemical Group, 5 – Futong Group Co., Ltd, 6-Hollry Group, 7- ENN Group Holding Limited, និង 8 – China Minseng Investment group​។​ ក្រុមហ៊ុនទាំងនេះស្ថិត ក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះ​គឺមាន​ក្រុមហ៊ុន​ភាគ​ច្រើ​ន​បាននិងកំពុងវិនិ យោគនៅក្នុងប្រទេសកម្ពុជា បានជាង១០ឆ្នាំ​មក​ហើយ លើវិស័យជាច្រើ​ន ​​​ដូចជា កសិកម្ម, កំពង់ផែ, ថាមពល, វារីអគ្គិសនី។

ក្នុងជំនួបជាមួយ​សម្តេច​តេជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី​ ​តំណាងក្រុមហ៊ុនទាំងអស់សុទ្ធតែបាន សម្តែងនូវភាពរីករាយនិង មានការកក់ក្តៅ ចំពោះ​វត្ត​​មាន​របស់​សម្តេចតេជោ​ដែលបាន អញ្ជើញចូលរួម​ក្នុងពិធី​សម្ពោធពិព័រណ៍​អាស៊ាន-ចិន និងបន្ត​ការ​គាំទ្រ​​លើកទឹកចិត្ត​ដល់​ពួកគេ ក្នុងការវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ