សម្តេចតេជោនាយករដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយ​លេខាធិការនៃ​គណៈកម្មាធិការ​បក្ស កុម្មុយនីស្តចិន

 ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ -នៅមុនពិធីលៀងសាយភោជន៍ ក្នុងខណៈ​ដឹក​នាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិ​បា​លកម្ពុជា ចូលរួមពិព័រណ៍ចិន-អា​ស៊ា​នលើក​ទី១៥ នៅ​ទីក្រុងណាននីង សាធារ​ណ​​រដ្ឋ​ប្រ​ជា​មា​និ​ត​ចិននោះ នាល្ងាចថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេច​តេជោ ហ៊ុន សែន បាន​អ​ញ្ជើ​​ញ​ជួប​ពិ​ភា​ក្សាការងារជាមួយឯកឧត្ដម លូ ស៊ីនសឺ (Lu Xinshe) លេខាធិការនៃគណៈ​កម្មា​ធិការ​បក្ស​កុម្មុយ​នីស្តចិន តំបន់ស្វយ័តជន ជាតិជ័ង​ក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោបានសរសេរថា ឯកឧត្ដម លូ ស៊ីនសឺ (Lu Xinshe) បានថ្លែងអំណរគុណសម្តេចតេជោនាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​បាន​ដឹក​នាំគណៈប្រតិភូ អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅទីក្រុង ណាននីង។ ពិ​ព័​រ​ណ៍ចិន-​អាស៊ានឆ្នាំ២០១៨នេះ មានស្តង់ពិព័រណ៍ចំនួនជាង ៦.៦០០ស្តង់ និងក្រុមហ៊ុនជាង៧.​០០០​ក្រុមហ៊ុនចូលរួម។ ក្នុងនាមប្រជាជនតំបន់​ស្វយ័ត​ជនជាតិជ័ងក្វាងស៊ី ឯកឧត្ដម ក៏បាន​ចូល​​រួមផ្តល់​ជូននូវ​អង្ករផ្កាម្លិះ ដែលមាន​តម្លៃ ១លានដុល្លារអាម៉េរិក ជូនដល់ សម្តេចប្រមុខរាជ​រដ្ឋា​ភិ​បាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្ដម លូ និង​ប្រជា​ជន​​តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលបានឧបត្ថម្ភអង្ករតម្លៃ ១លានដុល្លារអាម៉េរិក ដល់ កម្ពុជា​។ ​សម្ដេច​បានមានប្រសាសន៍ថា  ក្នុងនាមសម្តេចផ្ទាល់ និងរាជរដ្ឋាភិបាល​កម្ពុជា សម្តេចនឹង​យ​​ក​អង្ករទាំងនេះ​ជូនទៅកាកបាទក្រហមកម្ពុជាសម្រាប់​សកម្មភាព​មនុស្សធម៌ ជាពិសេស ស​ម្រា​​​ប់​ជួយជនរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ