សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញទៅចូលរូម​ពិព័រណ៍​ចិន-អាស៊ាន​លើកទី១៥ នៅប្រទេស ចិន ​និងបន្តទៅ​ចូល​រួ​មក្នុង «វេទិកា​សេដ្ឋកិច្ច​ពិភពលោក» នៅ​ប្រទេសវៀតណាម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន បានដឹក​នាំ  ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់តាមជើង​យន្តហោះ​ពិសេស ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅ​ទីក្រុងណាននីង សាធារ​ណ​​រដ្ឋ​ប្រជាមានិតចិន នាព្រឹកថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប​ន្ទា​ប់​មក​​ក៏​​នឹ​ង​​អញ្ជើញទៅចូលរួម «វេទិកា​សេដ្ឋកិច្ចពិភពលោក» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហា​ណូ​យ​ សា​ធារ​ណរដ្ឋ សង្គមនិ​យ​ម​វៀត​ណាម ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់​រដ្ឋាភិ​បា​ល​សាធារណរដ្ឋ​ប្រជាមានិតចិន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម។

បើតាម ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា សម្តេច​​​​​អគ្គ​មហា​សេ​នា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​​​​​​ណាចក្រកម្ពុជា បានដឹកនាំ​​​​គណៈ​​ប្រ​តិ​ភូ​ជា​​ន់​ខ្ពស់ អញ្ជើញ​ចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ពីថ្ងៃទី​១០ ដ​ល់​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ គណៈប្រតិភូអម​ដំណើរស​ម្តេ​ច​​​តេជោនាយករដ្ឋមន្រ្តី រួមមាន៖ ឯកឧត្តម ហោ ណាំ​ហុង​ ឧបនាយក​រដ្ឋមន្រ្តី ឯកឧត្តម ប៉ាន សូរ​ស័​ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថោង​ ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ រួមទាំង   ​ឥ​ស្ស​​​​រជន​រាជរដ្ឋាភិបាល និងធុរជន​​​ពី​ស​ភាពាណិជ្ជកម្ម​កម្ពុជា។ ឆ្នាំនេះកម្ពុជាក្នុងនាម​ជា​ប្រទេសកិត្តិយស មានស្តង់ចំនួនប្រមាណជា ១៥០ និងក្រុមហ៊ុនចំនួន ៩៩ក្រុមហ៊ុនបានចូ​ល រួមក្នុងការដាក់តាំងផលិតផលវិស័យ​នានា​នៅក្នុង ពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ដែ​លនឹង ប្រារព្ធឡើងក្រោមមូល​ប​ទ​ «រួមគ្នា​កសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ និងនវានុវត្ត​ស​ហ គមន៍ចិន-អាស៊ាន»​ នឹង​​​​​ដា​​ក់​​ប​ង្ហា​ញនូវផលិតផលផ្សេងៗគ្នាជាច្រើន ពីអាស៊ាននិងចិន ដើ​​ម្បី ជំរុញ​កិច្ចស​ហ​ប្រតិ​បត្តិ​ការ​​រប​ស់​​​វិស័យ​ឯកជន​នៅក្នុងផ្នែកពាណិជ្ជកម្ម​ ធុរកិច្ច វិនិយោគ និង​ទេសចរណ៍ឱ្យកាន់​តែ​ប្រ​​សើរ​ឡើង។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះ​នៅ​ក្នុងពិធីបើក​ពិព័រណ៍ចិន-អាស៊ាន​លើ​ក​ទី១៥  ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិ​យោ​គ រវាងអាស៊ាន និងចិន រួម​ទាំ​ង​ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន​ដែល​មាន​ស​ក្តា​នុពល មកកាន់តំបន់អាស៊ាន​។​ ក្នុ​ង​នាមកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍​ឆ្នាំ​នេះ​ សម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯក​ឧត្តម ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹង​អញ្ជើ​ញ​ជា​អធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីស​ម្ពោ​ធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញ​ទស្សនាសាល​ពិ​ព័រ​ណ៍ពាណិជ្ជ​កម្មកម្ពុជា។ ​អំ​ឡុង​ពេ​ល​ស្នាក់នៅប្រទេសចិន សម្តេច​តេជោនាយករដ្ឋមន្រ្ដី នឹង​ជួប​​ពិភាក្សាដាច់ដោយឡែកពីគ្នា​ជា​មួ​យ​ឥស្សរជនចិន និង​ទទួលជួបសម្តែងការគួរសមពី​ថ្នាក់​​ដឹកនាំខេត្តក្វាងស៊ី ថ្នាក់​ដឹក​នាំ​ផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុន​នា​នា​​របស់ចិនដែលកំពុងតែវិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្តល់បទ​ស​​ម្ភា​ស​ន៍​ដល់សារព័ត៌មាន​ចិន​ផងដែរ។ ក្រៅ​ពី​នេះសម្ដេចតេជោ ក៏នឹងអនុញ្ញាតឱ្យនិស្សិតកម្ពុជា ដែ​ល​កំពុងសិក្សានៅប្រទេសចិន​ចំនួន​ជាង២០០នាក់ ចូលជួបសំណេះសំណាលផងដែរ។

ឯក​ឧត្ដម​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា ពិព័រ​ណ៍​ចិន-​អាស៊ាន​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់ឆ្នាំ ក្នុង​គោ​លបំណង​សំខាន់គឺដើម្បីពង្រឹង និង​ពង្រីក​បន្ថែម​ទៀតនូវ កាលានុវត្ត​ភាព​ធុរ​កិច្ច និងពាណិ​ជ្ជក​ម្មឱ្យកាន់តែស៊ីជម្រៅ ដើម្បី​សម្រេចឱ្យ​បាននូវគោលដៅ វិនិយោគទុន ​នូវ​ទំហំ​ទឹក​ប្រាក់​១ទ្រី​លាន​ដុល្លារអាម៉េរិក ពីប្រទេសចិន​មកកាន់តំបន់អាស៊ាន និង១៥០ពាន់​លា​ន​ដុល្លារអាម៉េ​រិក ពី​តំ​បន់អាស៊ានទៅកាន់​ប្រទេសចិន នៅត្រឹមឆ្នាំ២០២០។ ដោយ​ឡែ​ក​នៅ​ថ្ងៃ​ទី​ ១២ខែកញ្ញា ឆ្នាំ២០១៨ សម្ដេច​តេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈ ប្រតិភូ​ចាក​ចេញ​ពី​ប្រ​ទេ​សចិន ឆ្ពោះ​មក​កាន់​ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀត ណាម ដើម្បីចូល​រួម​ក្នុង​វេទិកាសេដ្ឋ​កិច្ច​ពិ​ភ​ព​​លោក ស្ដីពីអាស៊ាន ៤.០(បដិវត្តឧស្សាហកម្ម ទី៤) ដែលមានការចូល​រួ​ម​​ពី​បណ្ដា​ប្រមុខ​រដ្ឋ ​ប្រ​មុខរដ្ឋាភិបាលអាស៊ាន និងថ្នាក់រដ្ឋមន្ត្រីការ បរទេសនៃប្រទេស​មួយ​ចំនួ​ន​​នៅក្នុងតំបន់ ​​ដែ​ល​ផ្ដោត​ទៅលើផលប្រយោជន៍ និងបញ្ហា ប្រឈមនានា​ដែល​ត្រូវ​ដោះ​ស្រា​យ​ផង​ដែរ។ នៅក្នុង​ឱកា​សស្នាក់នៅទីក្រុងហាណូយ សម្ដេច តេជោនាយក​រដ្ឋមន្ត្រី ក៏គ្រោងនឹង​ទ​ទួ​លជួប​ជាមួយបណ្ដាឥស្សរជននៃបណ្ដាប្រទេសមួយ ចំនួន ដែល​ក្នុងនោះមានជាអាទិ៍​​ នាយក​រដ្ឋ​ម​ន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រី ស្រីលង្កា និងរដ្ឋមន្ត្រីការបរទេស​ជប៉ុ​ន​ផង​ដែរ​។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នៅ​រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ