សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ចំណត​នាវា​ដឹក​អ្នក​ដំណើរ​តាម​កាណូត

នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១ ខែសីហា ឆ្នាំ ២០១៨នេះ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជាបានអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់​ចំណត​នាវាដឹកអ្នកដំណើរ នៅក្នុង​ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់​ពីបាន​សម្ពោធ​ចំណត​នាវា​ដឹកអ្នក​ដំណើរ នៅក្នុងខ​ណ្ឌឬស្សីកែវ រួចហើយ សម្តេចតេជោ​នាយករដ្ឋមន្ត្រី និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​មួយចំនួនបា​នអញ្ជើញ​ធ្វើដំណើរ​តាមនាវា ពីចំណត​ឫស្សីកែវ​មកកាន់​ចំណត​នាវា​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល។ យើងបាន​ឃើញ​ទិដ្ឋភាពដ៏​ស្រស់​បំព្រងនៅ​តាម​ដង​ទន្លេ ជាពិសេស​បាន​ឃើញ​ពីកា​រវិវឌ្ឍ​រីកច​ម្រើន នៃសហគម​រស់នៅ​តាមទីក្រុងភ្នំពេញ​ផងដែរ។

គួររំលឹក​ផង​ដែរថា ក្រសួងសាធារណការ និងដឹក​ជញ្ជូន បានដាក់ឲ្យប្រើប្រាស់​បណ្តោះ​អាសន្ន​នូវការ​ធ្វើប្រតិ​បត្តិការ​ដឹកអ្នក​ដំណើរដោ​យ​ឥត​គិតថ្លៃកាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ រហូតដល់​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយបាន​ប្រើប្រាស់​នាវាដឹកអ្នក​ដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញ​ពីប្រទេស​វៀតណាម និង២​គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat)។ នាវានីមួយៗ​មាន​សមត្ថភាព​ផ្ទុកអ្នកដំណើរបា​ន ៥៤-៦០នាក់ មានល្បឿន​មធ្យម ៤០គីឡូ​ម៉ែត្រក្នុង​មួយម៉ោង ហើយប្រើរយៈ​ពេល​ប្រមាណតិចជាងមួយ​ម៉ោងរ​វាងចំ​ណត​នាវា​ដើមទី (ឬស្សីកែវ) និងចំណត​នាវា​ចុងទី (តាខ្មៅ) ដែលរយៈ​ពេលនេះតិចជាង​រយៈពេល​ធ្វើដំណើរ​តាមផ្លូវគោកប្រមាណ​២ដង។

ការធ្វើដំណើរ​តាម​នាវា​នេះមាន​ភាព​ទៀងទាត់ មានសុវត្ថិភាព និងបាន​បម្រើសេ​វាកម្ម​ជូនប្រជាពលរដ្ឋចាប់​ពីម៉ោង ៥:៣០ព្រឹក រហូតដ​ល់ម៉ោង ៦:៣០​ល្ងាច ហើយគិត​ចាប់ពីថ្ងៃ​ដាក់ដំណើរការបណ្តោះ​អាសន្នរហូតដ​ល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំ​ណើរសរុប ៣០,៦៤៧នាក់ ដែ​លជាមធ្យម​មាន​អ្នក​ដំណើរ​ប្រមាណ ២០០នាក់ក្នុង​មួយថ្ងៃ។ សម្រាប់ចំណត​នាវាឫស្សីកែវ ដែលស​ម្តេច​តេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​នៅព្រឹកនេះ មានផ្ទៃក្រឡា​បេតុង ៩៦៨​ម៉ែត្រការ៉េ ផែដែក​បណ្តែត​មានទំហំ ៣៦៦​ម៉ែត្រការ៉េ អាចផ្ទុកបានទ​ម្ងន់​អតិបរិមា ១៨០តោន ស្ពានដែក​មានប្រវែង ៣០ម៉ែត្រ និង​អគាររង់ចំា​មាន​ទំហំ ៨៤​ម៉ែត្រការ៉េ ព្រមទាំង​មាន​បំពាក់ឧ​បករណ៍​សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់​ថវិកាជាតិទាំង​ស្រុង​ប្រមាណជិត ៥៩ម៉ឺន​ដុល្លា​រអាមេរិក។

ក្រៅពីចំណត​នាវាឫស្សីកែវ ដើម្បីបម្រើកា​រងារដឹក​ជញ្ជូនតាម​ផ្លូវទឹកនេះ​ឲ្យកាន់តែ​ងាយស្​រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់​ចំណតនា​វាចំនួន៤​ផ្សេងទៀត​រួមមាន៖ ចំណតនាវា​ផ្សារចាស់, ចំណត​នាវាចតុមុខ, ចំណតនាវា​ច្បារអំពៅ និង ចំណតនាវា​តាខ្មៅ។ ទីតាំង​ចំណតនាវាដឹកអ្នក​ដំណើរនីមួយៗ មានភ្ជាប់ជា​មួយស្ថានីយ៍​រថយន្តក្រុង​ដែលបង្កល​ក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់​គ្នានូវការដឹក​ជញ្ជូនតាម​ផ្លូវទឹក និងផ្លូវគោក។

នៅពេលនេះ​បងប្អូនអាច​ជ្រើសរើសកា​រធ្វើដំណើរ​តាមកាណូត និងដឹកជញ្ជូន​ទំនិញ​ផ្សេងៗតា​ម​ផ្លូវទឹក បានកាន់តែងាយស្រួល ដែលជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវទឹក និងដើម្បីជំរុញជីវភាពរស់នៅរបស់ប្រជាជនអោយកាន់តែប្រសើរឡើង។ ម៉្យាងវិញទៀត គឺនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយកម្រិតធំទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ