សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីស្រោចសុគន្ធវារី ប្រគេនសម្តេចកិត្តិយស ៣ ព្រះអង្គ

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ!

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួម ជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ!

រីករាយដោយឃើញវឌ្ឍនភាព នៃវិស័យសាសនានៅកម្ពុជា

ថ្ងៃនេះ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយរួមជាមួយនឹងភរិយា ដែលបានចូលរួម ដើម្បីប្រកាស តែងតាំង និងស្រោចព្រះសុគន្ធវារី ប្រគេនសម្តេចទាំង ៣ ព្រះអង្គ គឺសម្តេចព្រះឧត្តមមុនី ជា ​សំអាង, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសក្យមុនី រ័ត្ន សារឿន ដែលព្រះអង្គទាំង ៣ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈរបស់យើង សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជាសម្តេច។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែឃើញវឌ្ឍនភាពនៃការរីកចម្រើនរបស់វិស័យសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។

ការអប់រំខាងពុទ្ធសាសនា លើកកម្រិតជីវភាពប្រជាជន

ខ្ញុំព្រះករុណាខ្ញុំពិតជាមានការនិយាយច្រើនពេកហើយនៅក្នុងអាទិត្យនេះ។​ ការចាប់ផ្តើមកាលពីថ្ងៃច័ន្ទ គឺពាក់ ព័ន្ធនឹងសុន្ទរកថានៅខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងវិស័យគមនាគមន៍ និងដឹកជញ្ជូន តាមរយៈនៃការសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥ តភ្ជាប់ពីព្រែកក្តាមទៅប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ។ ថ្ងៃអង្គារ៍ពេលព្រឹក គឺសង្កថានៅក្នុងពេលចែកសញ្ញាបត្រចំពោះនិស្សិត ដែល​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ ខ្ពស់ (RULE) ពេលល្ងាចគឺសង្កថាមួយទៀតពាក់ព័ន្ធនឹងវិស័យកីឡា។ ម្សិលមិញ សង្កថាមួយទៀតពាក់ព័ន្ធ នឹង​វិស័យកម្មករ និងឧស្សាហកម្ម។ ថ្ងៃនេះ សង្កថាមួយទៀតពាក់ព័ន្ធនឹងវិស័យពុទ្ធសាសនា។ ដល់ស្អែកព្រឹក គឺការប្រជុំគណៈរដ្ឋមន្រ្តី ល្ងាចត្រូវមានសង្កថាមួយជាសាធារណៈទៀត ពាក់ព័ន្ធនឹងវិស័យកីឡា ដែលត្រូវបើកនៅថ្ងៃស្អែក។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំថ្ងៃនេះមិនយកពេលច្រើនដើម្បីនឹងនិយាយនោះទេ។ យ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំសូមសម្តែងនូវការអរព្រះគុណចំពោះសម្តេចព្រះសង្ឃរាជទាំង ២ គណៈ ដែលថ្ងៃនេះអវត្តមានដោយមិននៅក្នុងប្រទេស សម្តែងនូវការអរព្រះគុណចំពោះសម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករង និងព្រះ​តេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេស ដែលបានរួមចំណែកយ៉ាងធំធេង នៅក្នុងការលើកកម្រិតជីវភាពប្រជាពលរដ្ឋរបស់យើង តាមរយៈការអប់រំនៅក្នុងក្របខណ្ឌព្រះពុទ្ធសាសនា។

អាណាចក្រដើរខុស ​នាំវិនាសកម្មដល់ពុទ្ធចក្រ ឬសាសនាជារួម

ដូចដែលខ្ញុំព្រះករុណាខ្ញុំបានធ្លាប់បញ្ជាក់រួចមកហើយថា អាណាចក្រ និងពុទ្ធចក្រ ប្រៀបដូចជាកង់ ២ ដែលមិនអាចខ្វះមួយណាបានទេ។ ប៉ុន្តែគន្លឹះសំខាន់ក៏ស្ថិតនៅត្រង់ថា អាណាចក្រប្រសិនជាដើរខុសឆ្គង ហើយនោះ នឹង​នាំវិនាសកម្មសម្រាប់ពុទ្ធចក្រ និយាយដោយឡែក ប៉ុន្តែនិយាយជារួមសម្រាប់សាសនាទាំងអស់តែម្តង។ ចំណុចនេះ យើងបានឃើញរួចមកហើយនៅក្នុងអតីតកាល ដែលពេលដែលប្រទេសជាតិកើតសង្គ្រាម នៅពេលនោះសាសនាក៏ត្រូវបានបំផ្លាញទៅជាមួយគ្នា តាមរយៈការ​ទម្លាក់គ្រាប់បែកគ្រាប់ប្លោង ទៅតាមទីអារាមរបស់ព្រះពុទ្ធសាសនា ព្រះវិហាររបស់ឥស្លាមសាសនា និងព្រះវិហាររបស់យេស៊ូគ្រឹស្ត។ នៅក្នុងរបប ប៉ុល ពត សាសនាទាំងអស់ត្រូវបានបំផ្លាញ។ ដូច្នេះ វាទាក់ទងជាមួយនឹងតួនាទីរបស់រដ្ឋនៅទីនេះ អំពីការកំណត់គោលនយោបាយ ទាក់ទងជាមួយនឹងវិស័យសាសនាផងដែរ។​ ជួនកាល មានការរឹតបន្តឹងបែបនេះបែបនោះ ក៏ប៉ុន្តែនៅក្នុងក្របខណ្ឌប្រទេសរបស់យើង គឺតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ចការដ៏ល្អ ដែលផ្តល់នូវការរួមចំណែកយ៉ាងធំធេង ក្នុងការរីកលូតលាស់នៅក្នុងវិស័យសាសនា និ​យាយជារួម និងនិយាយដោយឡែកនៅក្នុងវិស័យព្រះពុទ្ធសាសនានេះតែម្តង។

ផ្តើមចេញពីត្រឹមតែព្រះសង្ឃមួយអង្គ មុន ២ ធ្នូ ១៩៧៨ មកជាងប្រមាណ ៦ ម៉ឺនអង្គបច្ចុប្បន្ន

… ខ្ញុំព្រះករុណាខ្ញុំក៏ធ្លាប់បានរំលឹកថា យើងមានព្រះសង្ឃតែមួយអង្គ ប៉ុណ្ណោះ កាលពីការចាប់ផ្តើមនៅមុនថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៨ ដែលជាថ្ងៃប្រកាសបង្កើតនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ តាមរយៈព្រះសង្ឃមួយអង្គនេះ យើងក៏បានបំបួសសង្ឃជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន គឺមានវត្តមានទីអារាមចំនួនជាង ៤ ពាន់ ហើយព្រះសង្ឃប្រមាណជា ៦ ម៉ឺនអង្គឯណោះ។ ដូច្នេះ ចាត់ទុកថាជាចំនួនមួយដ៏ច្រើន។ ប្រសិនបើគណបក្សប្រជាជនមិនបានយកចិត្តទុកដាក់ថែទាំ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានេះទេ សួរថា តើព្រះពុទ្ធសាស​នារបស់យើងអាចរីកចម្រើនរហូតទៅដល់កម្រិតនេះទេ? នេះជាសញ្ញាសួរសម្រាប់បញ្ជាក់អំពីការចេញដំណើររបស់យើងពីដើម រហូតមកដល់បច្ចុប្បន្ន ហើយក៏ជាការព្យាករទុកអំពីដំណើរវិវឌ្ឍទៅមុខវាយ៉ាងម៉េច?

រដ្ឋបានទទួលផ្លែផ្កាជាការគ្រប់គ្រងសង្គម ពីការរួមចំណែករបស់ព្រះពុទ្ធសាសនា និងសាសនាទាំងអស់

ប៉ុន្តែក្របខណ្ឌទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ខ្ញុំព្រះករុណាខ្ញុំក៏អាចនិយាយបានថា ខាងវិស័យពុទ្ធ ចក្រ គឺការគ្រប់គ្រងរដ្ឋក៏បានទទួលមកវិញនូវផ្លែផ្កា អំពីបញ្ហាការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា និយាយដោយឡែក និងនិយាយរួម ក្នុងវិស័យសាសនា ដែលបានចូលរួមចំណែក ដើម្បីគ្រប់គ្រងទៅដល់សង្គម។ តាម​ការប្រៀនប្រដៅរបស់សាសនា និយាយជារួម និងនិយាយដោយឡែកចំពោះព្រះពុទ្ធសាសនា​ ធ្វើអោយមនុស្សប្រព្រឹត្តអំពើល្អ។ តាមរយៈការប្រព្រឹត្តអំពើល្អនោះហើយ ដែលរដ្ឋងាយស្រួលក្នុងការគ្រប់គ្រងទៅលើសន្ដិសុខសណ្ដាប់ធ្នាប់សង្គម។ ប្រសិនបើមនុស្សភាគច្រើនប្រព្រឹត្តនូវអំពើអាក្រក់ សួរថា តើការគ្រប់គ្រងរដ្ឋបែបណាទៅ ដែលយើងអាចធ្វើទៅរួច? ក្នុងចំណុចនេះ បានជាយើងត្រូវបំពេញអោយគ្នា រវាងរដ្ឋ និងព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនាក៏បានផ្ដល់ត្រឡប់មកវិញ នូវការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការអប់រំមនុស្សអោយកសាងអំពើល្អ។

ទីអារាមជាទីជ្រកកោនសំរាប់មនុស្សចាស់ និងក្មេងទីទ័លក្រ

លើសពីនេះទៅទៀត នៅក្នុងសាសនា ប្រទេសរបស់យើងនេះ គឺជាកន្លែងជ្រកកោនដ៏សមរម្យបំផុតហើយ សំរាប់​មនុស្សចាស់ ហើយនិងសម្រាប់ក្មេងដែលទីទ័លក្រ។ មនុស្សចាស់នៅក្នុងប្រទេសដទៃ គឺគេបានបង្កើតនូវអន្តេវាសិកដ្ឋាន កន្លែងស្នាក់នៅរបស់មនុស្សចាស់ ដែលនៅពេលដែលឪពុកម្ដាយចាស់ទៅនោះ គឺយកទៅដាក់ គេមិនចិញ្ចឹមដូចជាប្រទេសកម្ពុជាយើង​នោះ​ទេ។ ប្រទេសកម្ពុជារបស់យើងនេះ គឺភាគច្រើននៃជនជាតិខ្មែររបស់យើងនេះ នៅពេលដែលឪពុកម្ដាយចាស់ គឺតែងខិតខំរក្សាការពារពួកគាត់ ហើយនៅពេលដែលគាត់មានជំងឺឈឺថ្កាត់ កូនចៅមិនហ៊ានទៅណាទេ។ នេះជារឿងសម្រាប់ប្រជាជនកម្ពុជារបស់យើង។ សម្រាប់ប្រទេសខ្លះ នៅពេលដែលឪពុកម្ដាយចាស់ គឺគេយកទៅដាក់នៅមួយកន្លែង ដែលឃ្លាតឆ្ងាយពីការថ្នាក់ថ្នម និងបម្រើរបស់កូនចៅ។ ចំពោះយើង ក៏មានមួយចំនួន។

ឪពុកម្ដាយចាស់ទៅ ជាពិសេសលោកយាយ ដែលជាដូនជីចាស់ទៅ មួយចំនួនក៏មានកូនចៅដែលអាចពឹងពាក់បាន ក៏នៅជាមួយកូនចៅ ប៉ុន្តែមួយចំនួន ដោយសារកូនចៅជួបការលំបាក ហើយម្យ៉ាងទៀត ក៏មានតម្រូវការអំពីការបញ្ហាធម៌អាថ៌ ក៏ទៅស្នាក់នៅជាមួយព្រះសង្ឃ ដើម្បីបានទទួលនូវការរៀនធម៌អាថ៌ និងកាន់សីលនៅទីនោះ ដែលអាចផ្ដល់ជាជម្រកដ៏កក់ក្ដៅសម្រាប់ដូនជី និងអាចារ្យ លោកតា ហើយក៏ជាជម្រកយ៉ាងកក់ក្ដៅ បើនិយាយពីជនបទ គឺមានសិស្ស មានកុមារ ដែលទីទ័លក្រជួបការលំបាក។ ក៏មានកុមារមួយចំនួនក៏ចង់ចេះចង់ដឹងដែលទៅបួសនៅទីនោះ ឬក៏ទៅតាមទីអារាម ដើម្បីទទួលបាននូវការស្នាក់នៅទីនោះ និងផ្ដល់ជាអាហារ។

ទីអារាមជួយកាត់បន្ថយការលំបាករបស់និស្សិតក្រីក្រមកពីទីជនបទ

សម្រាប់នៅតាមទីក្រុងវិញ ក៏ជាកន្លែងជ្រកកោនដ៏សមរម្យបំផុត ហើយក៏ជាអន្តេវាសិកដ៏ធំបំផុតសម្រាប់សិស្ស និស្សិត។ គ្រាន់តែនៅក្នុងវត្តយើងមួយនេះ គឺមាននិស្សិតដែលស្នាក់នៅក្នុងវត្ត ចំនួនរហូតទៅដល់ ៣៧៤ នាក់។ ជាចំនួនដ៏ច្រើន។ នេះជាប្រពៃណីទំនៀមទំលាប់ ដែលផ្ដល់នូវការងាយស្រួលសម្រាប់វិស័យផ្នែកការគ្រប់គ្រងរដ្ឋ ជួយកាត់បន្ថយនូវការលំបាករបស់រដ្ឋ ហើយជាពិសេស កាត់បន្ថយនូវការលំបាករបស់និស្សិតក្រីក្រ ដែលមកពីទីជនបទ មកស្វះស្វែងរកការសិក្សានៅ​ឯរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តដែលមានសាកលវិទ្យាល័យ ឬក៏សាលាដែលមានកម្រិតខ្ពស់ជាងនៅតាមទីជនបទ។

ដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ អរព្រះគុណចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលគ្រប់គ្រងនៅតាមទីអារាមនានា ដែលបានផ្ដល់នូវភាពងាយស្រួលសម្រាប់លោកតា លោកយាយ ដែលស្នាក់នៅតាមទីអារាម។ ផ្ដល់សម្រាប់យុវជន ក៏ដូចជាកុមារនៅតាមទីអារាម​នានា ដើម្បីទទួលបាននូវការសិក្សា អប់រំ ហើយធនធានមនុស្សក៏បានចេញយ៉ាងច្រើន នៅក្នុងក្របខណ្ឌនៃព្រះពុទ្ធសាសនារបស់យើង តាមរយៈការបង្កើតឡើងនូវពុទ្ធិកៈគ្រប់កម្រិត ទាំងបឋម មធ្យម រហូតដល់សាកលវិទ្យាល័យ។

ព្រះពុទ្ធសាសនា ជាសាសនាសំខាន់របស់ជាតិ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ នៅក្នុងដំណើរជីវិតរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងរយៈពេលកន្លងទៅ ចាត់តាំងពីខ្ញុំព្រះករុណាខ្ញុំ ដែលអតីតក្មេងវត្តម្នាក់ ដោយសារតែមានការដឹងអំពីការលំបាកនោះហើយ ដែលខ្ញុំព្រះករុណាខ្ញុំ នៅពេលដែលទទួលបាននូវតួនាទីជាអ្នកដឹកនាំ ខ្ញុំព្រះករុណាខ្ញុំ មិនដែលបំភ្លេចចោលម្ដងណាទេ ទៅលើតួនាទីរបស់វិស័យព្រះពុទ្ធសាសនា។ យើងមិនអាចមើលរំលងបញ្ហានេះ។ ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយថា ​​ខ្ញុំព្រះករុណាខ្ញុំ ទទួលពរជ័យពីគ្រប់សាសនាទាំងអស់ ទាំងព្រះពុទ្ធ ទាំងអ៊ីស្លាម ទាំងគ្រិស្ដ។ នៅប៉ុន្មានថ្ងៃមុន គឺបានទៅជួបខាងគ្រិស្ដសាសនា។ ហើយប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវទៅពិធីស្រាយបួស ហ្នឹងក៏ត្រូវទៅដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនា នៅតែជាសាសនាសំខាន់របស់ជាតិ។

គួររៀបចំឲ្យព្រះសង្ឃគង់ខ្ពស់ជាងគ្រហស្ថ

ចុងក្រោយនេះ គឺមានការរៀបចំពីរបែប សម្រាប់អោយតួនាទីរបស់វិស័យព្រះពុទ្ធសាសនារបស់យើងកាន់តែរុងរឿង។ កាលពីពេលមុន គឺហាក់ដូចជាចន្លោះប្រហោងបន្ដិច នៅត្រង់ថា នៅពេលដែលមានពិធីម្ដងៗ យើងតែងតែដាក់អោយព្រះសង្ឃគង់នៅស្មើជាមួយនឹងគ្រហស្ថ ដូចជាតាមទំលាប់ធម្មតា គឺ(ដាក់ព្រះសង្ឃ)នៅខាងឆ្វេង ហើយដាក់កៅអីស្មើជាមួយនឹងគ្រហស្ថ។ ក្រោយមក យើងបានកំណត់អោយមានការលើកឡើងមួយកម្រិត ដែលខ្ពស់ជាងកៅអីរបស់គ្រហស្ថធម្មតា។ នេះក៏ជាផ្នែកមួយនៃការលើកកម្ពស់កម្រិត នៃការគោរពបូជាចំពោះព្រះពុទ្ធសាសនាផងដែរ ហើយដែលបានអនុវត្តប៉ុន្មានខែរួចមកហើយ និងនៅតាមទីកន្លែងផ្សេងទៀត។

អនុវត្តបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ (ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ​ និងព្រះឆាយាល័ក្ខណ៍)

មួយទៀត ដើម្បីអនុវត្តនូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ កន្លែងធ្វើការ និងកន្លែងដទៃទៀត គឺត្រូវរៀបចំទង់ទាំងបីតែម្ដង គឺទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រតែម្ដង ដើម្បីអោយយើងគ្រប់គ្នារំលឹកគ្រប់ពេលវេលាទាំងអស់ថា យើងស្ថិតនៅក្រោមម្លប់បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រហែលជាសម្ដេច ព្រតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គអាចឃើញថា នៅតាមទីកន្លែងធ្វើការនៃមន្ត្រីរបស់យើងសព្វថ្ងៃ និងនៅទីកន្លែងមួយចំនួនផ្សេងទៀត អាចសង្កេតឃើញថានៅទីនោះមានព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ មានទង់ជាតិផង ទង់សាសនាផង និងទង់ព្រះមហាក្សត្រផង។ ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ។ នេះក្នុងគោលដៅដើម្បីរំលឹកប្រជាពលរដ្ឋ រំលឹកដល់ជនគ្រប់រូបឲ្យយល់ដឹងពីបញ្ហាបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ព្រោះថាប្រទេសរបស់យើង អនុវត្តទៅតាមបាវចនាទាំងបីនោះ។ យើងមិនមែនគ្រាន់តែមានព្រះសង្ឃគង់នៅទីនេះ ប៉ុន្តែយើងមានទង់តំណាងឲ្យសាសនារបស់យើង។ យើងមិនមែនគ្រាន់តែមានព្រះឆាយល័ក្ខណ៍របស់ព្រះមហាក្សត្រទេ ប៉ុន្តែយើងមានទង់ព្រះមហាក្សត្រ ហើយយើងក៏មានទង់ជាតិរបស់យើង។

អរព្រះគុណ/កោតសរសើរ សម្តេចសង្ឃទាំង ៣ ជា សំអាង, ឃឹម សន និង រ័ត្ន សារឿន

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះអរព្រះគុណ និងថ្លែងនូវការកោតសរសើរចំពោះ សម្តេចព្រះឧត្តមមុនី ជាសំអាង សម្តេចព្រះពុទ្ធជ័យ​មុនី ឃឹម សន និងសម្តេចព្រះសក្យមុនី រ័ត្ន សារឿន ដែលព្រះអង្គទាំងបីបានខិតខំយ៉ាងខ្លាំងក្នុងរយៈពេលកន្លងទៅនេះ។ សូមកុំមានការចោទប្រកាន់ថា ដោយសារតែព្រះសក្យមុនី រ័ត្នសារឿន បានជិះយន្តហោះជាមួយខ្ញុំព្រះករុណាខ្ញុំ ពីអូស្រ្តាលីមកកាន់ទីក្រុងភ្នំពេញ បានឡើងងារជាសម្តេចនោះ។​ ខ្ញុំព្រះករុណាខ្ញុំ បានប៉ុនប៉ងរឿងនេះយូរមកហើយ សម្រាប់ការតែងតាំងនេះព្រមជាមួយព្រះមេគណទាំងពីរ ព្រះមេ​គណនៅភ្នំពេញ និងព្រះមេគណនៅខេត្តកណ្តាល។​ សូមបញ្ជាក់អំពីមូលហេតុដែលត្រូវតែងតាំងនេះ … បានសង្កេតឃើញអំពីតួនាទីរបស់ព្រះអង្គ ក្រៅពីនោះ គឺសម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធមុនី ឃឹម សន ក៏ព្រះអង្គបានបំពេញតួនាទីដ៏ល្អប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា ដែលសមរម្យដើម្បីថ្វាយតាមរយៈសំ​ណើរសុំព្រះរាជក្រឹត្យ សម្រាប់តែងតាំងជាសម្តេច។

ការរៀបចំទាំងអស់ ត្រូវរៀបចំទៅតាមឋានានុក្រមនៃឋានៈ​ មិនមែនរៀបចំតាមគោរមងារទេ

នេះរឿងសំខាន់ទាក់ទិនជាមួយនឹងគុណសម្បត្តិដែលត្រូវផ្តល់តួនាទីសម្រាប់គោរមងារជាសម្តេច។ ប៉ុន្តែខ្ញុំព្រះករុ​ណាខ្ញុំ សូមនិយាយដោយត្រង់ សម្រាប់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យបានច្បាស់បន្តិចដើម្បីថ្ងៃក្រោយត្រូវរៀបចំអាសនៈក្រមបែបណា។​ បើសិនជាមិនដូច្នោះទេវានឹងបង្កើតបាននូវបញ្ហា មិនមែនជាកំហុសរបស់ព្រះសង្ឃទេ ប៉ុន្តែជាកំហុសរបស់មន្ត្រីដែលទទួលរៀបចំ។ ព្រះមេគណ បើនិយាយឲ្យពិត ឋានានុក្រមព្រះមេគណគឺជាចៅហ្វាយខេត្តសង្ឃ។ ក៏ប៉ុន្តែមានពេលខ្លះយើងយកចៅហ្វាយខេត្តសង្ឃ ទៅដាក់នៅខាងក្រោយប្រធានស្រុក​សង្ឃ ឬក៏មេឃុំសង្ឃទៅវិញ ដោយសារតែយើងយកងារសម្តេចដាក់ពីមុខ។ ចំណុចនេះ យើងត្រូវធ្វើ ហើយមិនមាននៅតាមខេត្តដទៃទេ តែមាននៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលនេះតែម្តង។​ ឧទា​ហរណ៍៖ ក្នុងទីក្រុងភ្នំពេញនេះ យើងនិមន្តសម្តេចអង្គនេះ ​បន្ថែមដោយព្រះមេគណ និងព្រះអនុគណទៀត អញ្ចឹង​យកសម្តេចមួយអង្គដែលជាព្រះចៅអធិការវត្ត ដែលមានគោរមងារជាសម្តេចយកទៅដាក់ពីមុខ​ ហើយយកព្រះមេគណដែល​ជាចៅហ្វាយខេត្តនេះ ដែលមានឋានានុក្រមជាចៅហ្វាយខេត្តទៅដាក់ពីក្រោយ។ នេះជាចំណុចឆ្គង។ (សំខាន់)នៅត្រង់ថា យើងយកគោរមងារ ឬយើងយកតួនាទី​។ គោរមងារផ្សេង។ ឧទាហរណ៍៖ នៅក្នុងរដ្ឋបាល​ទៅចុះ អ្នកខ្លះមានងារជាសម្តេច ប៉ុន្តែអត់មានតួនាទីកាន់ការងារអីទេ។ ប៉ុន្តែមានអ្នកដែលជាឯកឧត្តម ប៉ុន្តែកាន់តួនាទីខាងរដ្ឋបាលខ្ពស់ជាង។ ដូច្នេះត្រូវដាក់អ្នកណាលើអ្នកណាក្រោម។ នេះជាអាសនៈក្រមដែលត្រូវដោះស្រាយ។ អញ្ចឹងទេបានជា ខ្ញុំព្រះករុណាខ្ញុំគឺថា ដំបូងបំផុតខ្ញុំករុណាខ្ញុំ អត់ដឹងថាមានសម្តេច ឬមិនមានសម្តេច ខ្ញុំព្រះករុណាខ្ញុំថ្វាយបង្គំព្រះមេគណ ព្រះអនុគណ ព្រោះហ្នឹងជាឋានានុក្រម។

បើយើងមិនបានគិតបញ្ហាហ្នឹងទេ យើងនៅតែឆ្គង ហើយនិមន្តទៅទៀតគឺនិមន្តទៅជាមួយគ្នាអញ្ចឹង។ អញ្ចឹងទេ ឥឡូវហ្នឹងការរៀបចំទាំងអស់។ ត្រូវរៀបចំទៅតាមឋានានុក្រមនៃឋានៈ​ មិនមែនរៀបចំតាមគោរមងារទេ។ ខ្លួនខ្ញុំនេះ ទោះបីជាមានងារជាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប៉ុន្តែនៅពេលដែលធ្វើជានាយករដ្ឋមន្ត្រី នឹងមានអាសនៈក្រមនៅខាងមុខ។ ប៉ុន្តែ នៅពេលដែលអស់តំណែងជានាយករដ្ឋមន្រ្តី គ្រាន់តែជាឧបនាយករដ្ឋមន្រ្តី​ណាមួយដែលមានងារត្រឹមតែជាឯកឧត្តម គឺឯកឧត្តមអង្គុយមុខ ខ្ញុំព្រះករុណាខ្ញុំ ត្រូវអង្គុយក្រោយវិញ ព្រោះមិនអាចយកយើងទៅអង្គុយមុខទេ។ គេតំណាងឲ្យរដ្ឋ។ នេះតំណាងព្រះពុទ្ធសាសនា ព្រះមេគណ ត្រូវអង្គុយមុខ ឯយើងរៀបចំព្រះមេគណទៅដាក់ក្រោយ ហើយដាក់សម្តេចមកខាងមុខ។

បញ្ហាការរៀបចំកៅអីអង្គុយតាមកម្មវិធីបុណ្យជាតិនានា

និយាយយ៉ាងដូច្នេះមិនមែនបានសេចក្តីថា យើងបដិសេធជាមួយនឹងការរៀបចំនោះទេ។ តាមខេត្តខ្លះគឺនិមន្ត សម្តេចអង្គណាមួយទៅជាកិត្តិយស នៅពេលនោះគឺអាចរៀបចំបានតើ។ កៅអីខាងមុខដាក់ពីរព្រះអង្គទៅ ព្រះមេគណ ខេត្តជាមួយសម្តេចដែលនិមន្តពីភ្នំពេញ ដាក់ ២ ទៅ។ អត់អីទេ។ អាហ្នឹងសម្រាប់ការរៀបចំនៅពេលក្រោយរាប់ទាំង អាចារ្យ ញៀន ភឿង ក៏ត្រូវចូលរួមទទួលនៅក្នុងហ្នឹងផង។ ព្រោះអាចារ្យឯងជាអ្នកសិក្សាបញ្ហាហ្នឹងស្រាប់ហើយ។ បើមិនអញ្ចឹងអាសនៈក្រមទៅជាវង្វេងទិសអស់។ យកគោរមងារជាសំខាន់ ប៉ុន្តែតួនាទីយ៉ាងម៉េច? ឧទាហរណ៍ នៅទីក្រុងភ្នំពេញ មេគណ ឃឹម សន ត្រូវតែគ្រប់គ្រងទាំងអស់ ទាំងសម្តេចនៅតាមវត្តនានាក៏ត្រូវគ្រប់គ្រងដែរ ព្រោះអាសនៈក្រមគ្រាន់តែជាព្រះអនុគណ និងចៅអធិការ រឿងអីមកនៅពីលើ។ នៅអត់បានទេ។​ ខេត្តកណ្តាល ក៏អញ្ចឹង ខេត្តណាក៏អញ្ចឹងដែរ។ អញ្ចឹងសូមសម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករង ព្រះថេរៈសភា ក៏មេត្តាយោគយល់ពីបញ្ហាហ្នឹង ព្រោះយើងមិនអាចច្រឡំបល់ទេ។ យើងក៏មិនអាចទម្លាក់ងារសម្តេចហ្នឹងទៅហួសហេតុពេកទេ។

យើងគ្រាន់តែរៀបចំ ឧទាហរណ៍ ថាមានព្រះអង្គ លើកលែងតែក្នុងក្របខណ្ឌដែលជា ព្រះសង្ឃនាយក ព្រះសង្ឃនាយករង ដែលមានការតែងតាំងដោយព្រះរាជក្រឹត្យ ហើយឫក៏នៅក្នុងថេរសភា ប៉ុន្តែ វាគ្មានការខុសទាស់អីទេ។ ព្រះសង្ឃនាយករង ឬព្រះសង្ឃនាយកគឺនៅខាងមុខហើយច្បាស់ ប៉ុន្តែប្រសិនបើសម្តេច គោរមងារសម្តេចអង្គណាមួយដែលនិមន្តជាកិត្តិយសទៅទេសនា ឬ​​ក៏ទៅចូលរួមនៅពីធីបុណ្យនៅតាមទីអារាមនានា វាអត់មានការទាស់ខុសទេ នៅក្នុងការរៀបចំអាសនៈក្រម រវាងព្រះមេគណ និងសម្តេចអង្គណាមួយនៅក្នុងកៅអី ខាងមុខ ២ ជាមួយគ្នា អត់មានអីខុសទេ។ ឯកឧត្តម ហ៊ឹម ឆែម ត្រូវពិនិត្យអំពីបញ្ហានេះឡើងវិញ ដើម្បីចៀសវាងនូវការ ច្របូកច្របល់ អំពីបញ្ហាការរៀបចំ។ បើសិនជាសម្តេចព្រះឧត្តមមុនី ជា សំអាង ឬសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មិនគ្រប់លក្ខណៈសម្បត្តិទេ ក៏មិនអាចទទួលបានជាគោរមងារជាសម្តេចដែរ ហើយក៏មិនសមធ្វើជាព្រះមេគណ ដែលជាចៅហ្វាយខេត្តនៃសង្ឃនោះដែរ។ បើនិយាយពីខេត្តមួយៗ មានព្រះសង្ឃច្រើនជាងទាហាន តាមខេត្ត។ វាពិត ព្រោះថាមួយស្រុកៗ មួយខេត្តៗ មានទាហានឈរជើង និងប៉ូលីសឈរជើងនៅកន្លែងហ្នឹង ត្រឹមតែថាប៉ុន្មានពាន់នាក់ ១ ពាន់ ទៅ ២ ពាន់នាក់ ប៉ុន្តែដល់ទៅព្រះសង្ឃ ច្រើនពាន់ទ័ពលោក។

មហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានសភា ទើបដល់នាយករដ្ឋមន្ត្រី

ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែរំលឹកអំពីបញ្ហានេះ ដើម្បីគណៈកម្មាធិការបុណ្យជាតិអន្តរជាតិដែលតែងតែរៀបចំកម្មវិធីនានា កុំឲ្យមានការច្រឡំបល់ រវាងម្ខាងគោរមងារ ម្ខាងតួនាទី  … គោរមងារហ្នឹងគ្រាន់តែជាគោរមងារ។ ខ្ញុំព្រះករុណាខ្ញុំ លើកឡើងអញ្ចឹងថា នៅពេលណាដែលខ្ញុំព្រះករុណាខ្ញុំ លែងក្លាយទៅជានាយករដ្ឋមន្រ្តីទៀត គឺច្បាស់ជាគេរៀបចំកៅអីមួយផ្សេងឲ្យខ្ញុំ មិនមែនអង្គុយដូចឥឡូវនេះទេ។ បើទោះបីជាគោរមងារនេះខ្ពស់បំផុត ដល់អគ្គមហាសេនា … គឺថា ៣ នាក់ ដែលមានថ្នាក់អគ្គនោះ បង ជា ស៊ីម គាត់មរណកាលទៅហើយ នៅបង ហេង សំរិន និងនៅខ្ញុំ។ ប៉ុន្តែ នៅពេលអ្នកទាំងពីរហ្នឹងអស់ឋានៈ​តួនាទី គេប្រធានរដ្ឋសភា គេនាយករដ្ឋមន្រ្តី គេប្រធានព្រឹទ្ធសភា គេនាំមុខហើយ។ យើងទៅនៅក្រោយ។

សព្វថ្ងៃ តើអ្នកណាដែលមានអំណាចលើសពីខ្ញុំព្រះករុ​ណាខ្ញុំទៀត។ និយាយឲ្យច្បាស់លើកន្លែងនេះ។ អត់មានទេ។ ក្រៅតែពីព្រះមហាក្សត្រដែលព្រះអង្គនៅគង់ប្រ​ថាប់ពីលើ។ ពេលដែលយើងរៀបចំឋានានុក្រមបន្ទាប់ពីព្រះមហាក្សត្រគឺប្រធានព្រឹទ្ធសភា បន្ទាប់ពីប្រធានព្រឹទ្ធ​សភា គឺប្រធានរដ្ឋសភា រួចហើយបានមកដល់នាយករដ្ឋមន្រ្តី។ ដូច្នេះបានជាពេលខ្លះ បង សាយ ឈុំ អត់សូវហ៊ានដើរមុខទេ ដោយសារតែគាត់ធ្លាប់នៅពីក្រោយ ហើយទៅដើរមុខ បង ហេង សំរិន ដើរមុខខ្ញុំទៅទៀត គាត់អត់សូវហ៊ានទេ។ ប៉ុន្តែ យើងបង្ខំគាត់ត្រូវតែដើរ ព្រោះហ្នឹងជាពិធីការដែលត្រូវបានរៀបចំ។ បើទោះបីជាគាត់ជា ឯកឧត្តម ក៏ត្រូវតែគាត់ដើរមុខដែរ បើពេលហ្នឹងមិនតែង​តាំងសម្តេច សាយ ឈុំ ទេ ឯកឧត្តម សាយ ឈុំ ត្រូវតែដើរមុខ បន្ទាប់ទៅបានសម្តេច ហេង សំរិន បន្ទាប់ទៅបានដល់ខ្ញុំ។ ត្រូវយល់ឲ្យច្បាស់អំពីបញ្ហាហ្នឹង។ សម្តេច​ដែលមានគោរមងារជាសម្តេច កុំទើសទាល់ថាទេ អញបានងារជាសម្តេច ម៉េចមិនឲ្យអង្គុយមុខ?

ខ្ញុំព្រះករុណាខ្ញុំ រំលឹកបន្តិច ថ្ងៃ ១៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ បង្កើតរដ្ឋាភិបាល ពេលហ្នឹងប្រជុំនៅក្នុងព្រះបរមរាជវាំងរវាងព្រះករុណាព្រះបិតា សម្តេច ជា ស៊ីម ចុចច្ចបានបំបួសសង្ឃជាបន្តបន្ទាប់ រហូតមកនេលនេះ គណបក្សប្រជាជនិហាររបសើឥស្លាមសាសនា និងព្ហរាមទីអាេ ដែលពេលងៃនេះអវត្តមានខ្ញុំ ឯកឧត្តម សុខ អាន ហ្នឹងនៅម្ខាង ខាងគណបក្សប្រជាជន ដល់ខាង ហ្វ៊ុន ស៊ិនប៉ិច គឺ សម្តេចក្រុមព្រះ ឯកឧត្តម យូ ហុងគ្រី ឯកឧត្តម តុល ឡោះ បើសិនជាខ្ញុំមិនច្រឡំទេ។ ពេលហ្នឹង យើងបានស្រុះស្រួលគ្នាបង្កើតឡើងនូវព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហា។ ពេលនោះគឺបានឯកភាពគ្នាអញ្ចេះ សម្តេច ជា ស៊ីម ត្រូវបង្កើតព្រឹទ្ធសភា ហើយសម្តេច ជា ស៊ីម ត្រូវទៅធ្វើប្រធានព្រឹទ្ធសភា ឯរដ្ឋសភា គឺថ្វាយសម្តេចក្រុមព្រះជាព្រះប្រធាន រាជរដ្ឋាភិបាលគឺជូនសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ពេលនោះ ព្រះករុណា ព្រះបិតា រំលឹកនៅក្នុងអង្គប្រជុំថា ​ខ្ញុំជាមនុស្សទី ១ សម្តេច ជា ស៊ីម ជាមនុស្សទី ២ សម្តេចក្រុមព្រះ ជាមនុស្សទី ៣ ឯសម្តេច ហ៊ុន សែន ជាមនុស្សទី ៤ តែយើងមិនត្រូវភ្លេចទេ មនុស្សទី ៤ ទេ ជាមនុស្សដែលកាន់អំ​ណាច។ ប៉ុន្តែឋានានុក្រម ក្រៅពីព្រះមហាក្សត្រ គ្មានអ្នកណាដើរទន្ទឹមព្រះមហាក្សត្របាននោះទេ​។ ពិតមែនតែនាយករដ្ឋមន្ត្រីជាអ្នកកាន់អំណាចនៅពេញដៃ នៅក្នុងហ្នឹង ប៉ុន្តែក៏ត្រូវគោរពតាមឋានានុក្រមរៀបចំបែបនេះ។

គោរមងារជាសម្តេចភាគច្រើននៅភ្នំពេញ និងខេត្តកណ្តាល

ខ្ញុំព្រះករុណាខ្ញុំ រំលឹកថា ជាមួយនិងការខិតខំដោយព្រះតេជព្រះគុណទាំង ៣ ព្រះអង្គ សម្តេច ៣ ព្រះអង្គ ដែលបានតែងតាំង ដែលមានគុណសម្បត្តិនៅថ្ងៃនេះ មួយទៀតក៏ចង់រួមចំណែកដើម្បីដោះស្រាយអាសនៈខ្លះ នៅក្នុងក្របខណ្ឌទីក្រុងភ្នំពេញ និងខេត្តកណ្តាល ដែលភាគច្រើនគឺ គោរមងារជាសម្តេច ភាគច្រើននៅភ្នំពេញ និងខេត្តកណ្តាល។ មុននឹងកាត់ដីមួយចំនួនឲ្យទីក្រុងភ្នំពេញ ងារសម្តេចនេះគឺនៅក្នុងខេត្តកណ្តាលច្រើន សម្តេច ណយ ច្រឹក សម្តេច អំ លឹមហេង សម្តេច មួង រ៉ា សម្តេច ដូង ផង់ ហើយឥឡូវគឺនៅខេត្តកណ្តាល បាន ២ ព្រះអង្គហើយ ព្រះមេគុណរបស់មហានិកាយមួយទៅ ព្រះមេគុណរបស់ធម្មយុត្តិមួយទៅ (សម្តេចនិយាយលេងជាមួយព្រះតេជ​ព្រះគុណធម្មយុត្តិ) ប៉ុន្តែឥឡូវមានងារជាសម្តេចហើយ រឿងហ្នឹង ឯកសារហ្នឹងមកដល់ខ្ញុំយូរហើយ ស្រាប់តែ​បាត់។ សម្តេច ប៊ួ គ្រី ទេតើ បានរំលឹក។ ត្រឡប់មកវិញ រកទៅកប់នៅណា … បានចេញព្រះរាជក្រឹត្យទៅបាន។ នេះខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែរំលឹកប៉ុណ្ណឹងទេ ហើយសូមអភ័យទោស បើខ្ញុំព្រះករុណាខ្ញុំ លើកអំពីរឿងទាក់ទងអំពីការអង្គុយ ការរៀបចំឋានានុក្រមស្អីៗនោះ គឺយើងត្រូវមានបែបបទ។ យើងមានការរៀបចំមួយឲ្យបានត្រឹមត្រូវផងដែរនៅក្នុងពិធីនានា។

ហើយថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមកសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រ ណាត់ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ១២៥ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ១១ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសិស្ស និស្សិតស្នាក់នៅវត្តចំនួន ៣៧៤ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា អ្នកឧកញ៉ា ភក្តី ហ៊ុន នាង ចំនួន ១ លានរៀល។ ជូនភ្លេងពិណពាទ្យថវិកា ២ លានរៀល។

គួរតែយកសាលាចេញ យកដីធ្វើទីអារាម

ប៉ុន្តែសាលានេះ លឺថាមានការត្រូវការជួសជុល។ ចាំឲ្យជួសជុល ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ដូចមិនយល់ថា សាលាចតុ​មុខនៅក្បែរនេះទេ ហើយយើងមានបឋមសិក្សានៅក្នុងនេះ អញ្ចឹងទេ ខាងវិស័យអប់រំពិភាក្សាជាមួយព្រះ​តេជព្រះគុណមើលថា តើយើងអាចនឹងដកសាលាបឋមសិក្សានៅទីនេះ​ចេញពីវត្ត ដើម្បីទុកកសាងទីអារាម។ នៅលើក្រសួង ព្រោះបើយើងយកក្មេងពីនេះទៅរៀននៅសាលាចតុមុខក្បែរនេះមានទាស់ខុសអី ហើយយើងយកដីនេះសម្រាប់កសាង។ វត្តនេះនៅខ្វះដីច្រើនណាស់ ដើម្បីកសាងនេះកសាងនោះ  រហូតដល់និស្សិតមួយចំ​នួនទៅនៅក្នុងនេះផង។ មុខនឹងធ្វើការជួសជុល។ ពិភាក្សាគ្នាជាមួយនឹងព្រះសង្ឃ និងជាមួយនឹងក្រសួងអប់រំ ព្រោះឥឡូវក្នុងក្រុង តើគួរទុកសាលានេះទេ ព្រោះសាលានេះមានតែ ៦ ថ្នាក់។ កាលហ្នឹង អត់មានអីធ្វើ អត់មានលោកសង្ឃនៅ លោកសង្ឃតែប៉ុន្មានអង្គ បានលោកតាធ្វើសាលានៅកន្លែងហ្នឹង។ ឥឡូវមានការរីកចម្រើនក្នុងអារាមហ្នឹង យើងអាចដកសាលាហ្នឹងចេញទេ។ ចាំពិភាក្សាគ្នាក្រោយណា បើសិនជាត្រូវការជួសជុល អត់អីទេ ខ្ញុំបញ្ជូនជាងមកជួសជុល ប៉ុន្តែបើសិនជាគ្មានការចាំបាច់ទេ កូនសិស្សនៅក្បែរហ្នឹងដើរទៅរៀននៅសាលាចតុមុខ​បានតើ ហើយអ្នកគ្រូក៏ផ្ទេរទៅសាលាចតុមុខទៅ ដើម្បីយើងយកដីកសាងនូវទីអារាម។

កាលពីមុន យើងអត់មានសិស្ស អត់មានអី ដីនៅទំនេរ ដូច្នេះឪពុកខ្ញុំគាត់ជាអ្នកប្តូរផ្តាច់ជាមួយនឹងវត្តមួយនេះ បន្ទាប់ពីវត្តលង្កាទៅ មកវត្តមួយនេះ ហើយសមិទ្ធផលក្នុងវត្តហ្នឹងគឺក្រុមគ្រួសារខ្ញុំជាងពាក់កណ្តាល។ អគារ​ហ្នឹងដូចជាម៉ែធ្វើបានអគារមួយហ្នឹងចុងក្រោយ។ នៅក្នុងវត្តហ្នឹង សមិទ្ធផលច្រើនណាស់ ព្រោះនៅក្បែរហ្នឹង ប៉ុន្តែមិនដែលដង្ហែកឋិនចូលទេ ព្រោះចាំហែកឋិនអីទៀត ខ្វះអីរកតែ ហ៊ុន សែន ដដែល មិនមែនរកតែខ្ញុំព្រះករុ​ណាខ្ញុំទេណា រកក្នុងពូជហ្មង មួយពូជ ហ៊ុន សែន តែម្តង ជាពិសេស ពូជខាងប្រពន្ធខ្ញុំនេះ ឲ្យតែមានការអីខ្វះខាតអី គឺថារកត្រង់ហ្នឹង ពីដើមរកតារកយាយ អញ្ចឹងក៏មិនចាំបាច់ហែកឋិនទេ គឺមានចូលបណ្តើរៗអញ្ចឹង។

រួមគ្នារក្សាសន្តិភាព

ខ្ញុំព្រះករុណាខ្ញុំ អរគុណណាស់ ដែលបានចូលរួមកសាងនូវសមិទ្ធផលសម្រាប់វត្តនេះ ហើយនឹងចូលរួមនៅថ្ងៃនេះ បន្ថែមលើអ្វីដែលបានមានសកម្មភាពរួមមកហើយក្នុងវិស័យពុទ្ធសាសនារបស់យើង។ សង្ឃឹមថា ព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋខិតខំថែទាំនូវសន្តិភាពដែលយើងរកបានដោយលំបាក។ បើសិនជារដ្ឋត្រូវជួបប្រទះនូវការ​លំបាកហើយ ព្រះពុទ្ធព្រះសាសនាក៏ត្រូវជួបប្រទះដូចគ្នា គ្មានអីទេ ព្រះសង្ឃក៏ត្រូវរត់ ព្រោះគ្រាប់បែក គ្រាប់ប្លោង អត់ស្គាល់ព្រះសង្ឃទេ។ បំផ្លាញទាំងអស់។ មិនស្គាល់ព្រះពុទ្ធ មិនស្គាល់ឥស្លាម មិនស្គាល់ហិណ្ឌូ មិនស្គាល់យេស៊ូគ្រឹស្ត គឺអត់មានស្គាល់អីទាំងអស់។ អញ្ចឹងទេ បានជាយើងរួមគ្នាដើម្បីការពារនូវសុខសន្តិភាពសម្រាប់ប្រទេសរបស់យើង។

ហើយខ្ញុំព្រះករុណាខ្ញុំ ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរចំពោះការស្រោចស្រពសុគន្ធវារី សម្តេច ព្រះឧត្តម មុនី ជា សំអាង​ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះសក្យមុនី រ័ត្ន សារឿន នាឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះសម្តេចព្រះសង្ឃនាយក​ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណ

ៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ