ប្រសាសន៍​សំខាន់ៗរបស់​សម្តេច​តេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​សម្ពោធដាក់​ឲ្យប្រើប្រាស់​អគារមិត្តភាព​កម្ពុជា-កូរ៉េ កែលម្អថ្មីនៅ​មន្ទីរ​ពេទ្យ​កុមារជាតិ

(FN)៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាអធិបតីរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី។ អគារមន្ទីរពេទ្យកុមារជាតិនេះមានកម្ពស់៣ជាន់ បណ្តោយ៦៣ម៉ែត្រ ទទឹង២៦ម៉ែត្រ និងបំពាក់ដោយជណ្តើរយន្ត។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងទស្សវត្សរ៍ឆ្នាំ៩០ សម្តេចបានតស៊ូមតិយ៉ាងខ្លាំងក្លារហូតដល់គំរាមឈប់ពីតំណែងថែមទៀតផង ដើម្បីប្រឆាំងជាមួយអ៊ុនតាក់ ដែលទាមទារយកទីតាំងសាកលវិទ្យាល័យសង្គមវិទ្យានៅជាប់អគាររាជបណ្ឌិត្យសភា និងអគារមន្ទីរពេទ្យកុមារជាតិ ធ្វើជាមូលដ្ឋានរបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួញសម្រាប់កសាង និងកែលំអឡើងវិញនូវអគារព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៦។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានគាំទ្រ និងជំរុញការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយធ្វើឲ្យការសម្រេចចិត្តផ្នែកនយោបាយជាយុទ្ធសាស្ត្រនៃការភ្ជាប់ទំនាក់ទំនងរបស់សម្តេចបានទទួលជោគជ័យ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា បើការសម្រេចចិត្តភ្ជាប់ទំនាក់ទំនងការទូតនេះមិនទទួលបានជោគជ័យទេ សម្តេចនឹងទទួលការស្តីបន្ទោសជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន កម្ពុជានឹងទទួលបានប្រយោជន៍កាន់តែច្រើនថែមទៀត ដែលក្នុងនោះរួមមានការសាងសង់ផ្លូវផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា-ជប៉ុន កម្ពុជា-ចិន សុទ្ធតែមានស្ពានឆ្លងកាត់ទន្លេ។ ដូច្នេះសម្តេចក៏ចង់ឃើញកម្ពុជា និងកូរ៉េខាងត្បូង មានស្ពានមិត្តភាពឆ្លងកាត់ទន្លេដូចជា ជប៉ុន និងចិនផងដែរ

* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកូរ៉េខាងត្បូងលើកដំបូង ត្រូវបានអតីតប្រធានាធិបតីកូរ៉េ បានឧបត្ថម្ភដល់សម្តេចរហូតដល់ប្រមាណ២លានដុល្លារអាមេរិក។ ពេលនោះអតីតប្រធានាធិបតីរូបនេះ បានប្រកាសផ្តល់ជាសាច់ប្រាក់ដល់សម្តេចថែមទៀតផង តែសម្តេចមិនបានទទួលយកជាសាច់ប្រាក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ផ្ទុយទៅវិញសម្តេចបានស្នើសុំជំនួយជាគ្រឿងចាក់សម្រាប់ធ្វើប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្នើឲ្យដំឡើងកម្រិតទំនាក់ទំនងមេគង្គ-កូរ៉េ ពីកម្រិតថ្នាក់រដ្ឋមន្ត្រី ទៅជាកម្រិតកំពូល ដើម្បីធ្វើឲ្យទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសតំបន់មេគង្គ និងកូរ៉េខាងត្បូងកាន់តែល្អប្រសើរថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា តាមរយៈអគារថ្មីនៅមន្ទីរពេទ្យកុមារជាតិនេះ ក្រុមគ្រូពេទ្យទាំងអស់ នឹងប្រឹងប្រែងយកចិត្តទុកដាក់ព្យាបាលដល់អ្នកជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដល់សិស្សនិស្សិតពេទ្យឲ្យប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពទៅតាមការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ហើយក៏ត្រូវលើកកម្ពស់ក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងច្រើនណាស់ ដើម្បីបំពេញតម្រូវការរបស់និស្សិតពេទ្យ ដែលក្នុងនោះមានដូចជាការបញ្ឈប់ការកំណត់អាយុក្នុងការប្រឡងចូលក្របខណ្ឌ និងការទទួលស្គាល់ការសិក្សារបស់និស្សិតបញ្ចប់ការសិក្សានៅប្រទេសវៀតណាមជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការហត់នឿយចំពោះរឿងខ្លះ ដែលអាចដោះស្រាយត្រឹមកម្រិតក្រសួងបានតែបែរជាមិនដោះស្រាយ ហើយទាមទារឲ្យសម្តេចចេញមុខដោះស្រាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មិនសូវជាមានបញ្ហានោះទេ ប៉ុន្តែរដ្ឋលេខាធិការនៅក្នុងក្រសួងនេះមួយចំនួនដូចជា មានបញ្ហានាំឲ្យមានភាពអសកម្ម ដែលទាមទារឲ្យមានការពិនិត្យឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ម៉ម ប៊ុនហេង មិនហ៊ាននិយាយជាមួយរដ្ឋលេខាធិការមួយចំនួនលើរឿងទទួលស្គាល់កម្រិតសិក្សា របស់និស្សិតពេទ្យបញ្ចប់ការសិក្សានៅប្រទេសវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៨៖៤៤នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort