ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម ឆ្នាំ២០១៧-២០១៨ និងទិសដៅឆ្នាំ២០១៨-២០១៩

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០១៩ នៅទីស្តីការក្រសួងកសិកម្ម។ ទន្ទឹមនឹងការបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបសាងសង់រួចរាល់ផងដែរ។

ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារសំខាន់ៗជាច្រើន ពាក់ព័ន្ធវិស័យកសិកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសចង្អុលបង្ហាញទិសដៅថ្មីៗសម្រាប់វិស័យកសិកម្មកម្ពុជា នៅពេលខាងមុខ។

ប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងរយៈពេលប្រមាណ ២០នាទីក្នុងពិធីនេះ៖

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង-ស្ថាប័នញក់ព័ន្ធ , ឤជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងកសិករទាំងអស់ ដែលខិតខំបំពេញ ការងារសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្ម ឆ្នាំ២០១៧

* សម្តេចតេជោ ហ៊ុន សែន៖ យើងបានចាប់ផ្តើមគិតគូរចំពោះវិស័យកសិកម្ម ដោយផ្តើមចេញពីការកែទម្រង់ដីធី, ផ្តល់កម្មសិទិជូនប្រជាជនតាំងពីដើមទសវត្សរ៍ឆ្នាំ៨០, ការអនុវត្តរបបសេដ្ឋកិច្ចផែនការគួបផ្សំសេដ្ឋកិច្ចទីផ្សារ, ការមិនយកពន្ធលើ ដីស្រែ, ដីចម្ការ​ និងកសិផល រហូតមកដល់បច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន៖ វិស័យកសិកម្មឆ្នាំ២០១៧-២០១៨ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះផលិតផលស្រូវសរុប១០,៥២លានតោន, កើន៥,៧% និងអតិរេកស្រូវជាង ៥,៥៦លានតោន ឬ គិតជាអង្ករស្មើនឹង ៣,៥៦ លានតោន ហើយដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន៖ បច្ចប្បុន្នកសិករខ្មែរ កំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការផ្ទាល់ខ្លួន មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មវិញ ពោលគឺកសិករយើងកំពុងប្រែក្លាយខ្លួនពី «កសិករ» ទៅជា«កសិករញណិជ្ជករ» ដើម្បីទទួលបានតម្លៃបន្ថែម។

* សម្តេចតេជោ ហ៊ុន​ សែន៖ ការប្រែប្រួលឤកាសធាតុ គឺជានិន្នាការសកល ដែលប៉ះញល់ដល់សង្គម, សុខភាព, អភិបាលកិច្ច និងធនធាន ពិសេសប៉ះញល់ដល់វិស័យកសិកម្មនេះ ស្របគ្នានឹងការ លេចឡើងនូវឧស្សាហកម្មថ្មីៗ ។

* សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវគំនិតថ្មីបន្ថែមចំនួន៦ចំណុច ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ព្រមទាំងអន្តរស្ថាប័នញក់ ដើម្បីអភិវឌ្ឍបន្ថែមនូវវិស័យកសិកម្មកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះការបញ្ចេញពូជស្រូវថ្មី១ពូជបន្ថែមទៀតឈ្មោះ «ផ្កាមាលតី» ដែលជាពូជស្រូវក្រអូបប្រណិត, អង្ករល្អ, ឤយុកាលកណ្តាល ប្រកាន់រដូវ, ធន់មធ្យម នឹងភាពរាំងស្ងួត, ធន់នឹងទឹកជំនន់ ត្រូវក្នុងបរិការណ៍នៃការប្រែប្រួលឤកាសធាតុ និងតម្រូវការទីផ្សារ។

* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំញេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានយកចិត្តទុកដាក់រៀបចំវេទិកាកសិករឆ្នើមទូទាំងប្រទេស ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជ្រើសរើសកសិករឆើម ដើម្បីប្រែក្លាយចំណេះដឹង របស់បងបូនឱ្យស្របតាមការប្រែប្រួលៃន បច្ចេកវិទ្យាក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧- ២០១៨ ទិសដៅការងារឆ្នាំ ២០១៨-២០១៩» និងការអបអរសាទរពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ក្រសួង» នាពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៣៖៥៤នាទី រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort