ពិធីលៀងសាយភោជន៍ និងអាហារការងារ រៀបចំដោយនាយករដ្ឋមន្រ្តីសឹង្ហបុរី និងលោកជំទាវ

កាលពី​រាត្រី​ថ្ងៃទី​២៧ មេសា ២០១៨នេះ ឯកឧត្តម លី ស៊ានឡុង នាយក​រដ្ឋមន្រ្តីសឹ​ង្ហបុរី និង​ជាប្រ​ធាន​កិច្ច​ប្រជុំកំពូល​​អា​ស៊ានលើក​ទី៣២ និងលោក​ជំទាវ បាន​ប្រារព្វ​រៀប​ចំ​ពិធី​លៀង​សាយ​ភោជន៍ និងពិធី​អាហារការងារ ជូនបណ្តា​ប្រមុខរដ្ឋ ​/ ប្រមុខ​​រដ្ឋាភិ​​បាល​អាស៊ាន បានយាង​ និង​​អញ្ជើញចូ​​លរួម​ក្នុង​​កិច្ច​ប្រជុំកំពូល​ប្រចាំ​​ឆ្នាំ​របស់​ខ្លួន នៅ​លើ​ទឹក​ដី​សឹង្ហ​បុរី។

ថ្លែងទៅកាន់​ប​ណ្តាមេ​ដឹកនាំអា​ស៊ាន ដែលធ្វើឡើង​នៅវិមានរ​ដ្ឋាភិបាល​សឹង្ហបុរី ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តី​​សឹង្ហបុរី និងជា​ប្រ​ធាន​កិច្ច​ប្រជុំ​កំពូល​​អា​ស៊ាន​លើក​ទី៣២ មានប្រសាស​ន៍ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជន​សឹង្ហបុរី ឯកឧត្តម​សូម​សំដែង​នូវ​ការ​ធ្វើ​គារៈ​វកិច្ចស្វាគមន៍​ដ៏ស្មោះបំផុត ថ្វាយនិងជូនប្រមុខរដ្ឋ ​/ ប្រមុខ​​រដ្ឋាភិ​​បាល និង​ថ្នាក់​ដឹក​​នាំ​​​អាស៊ាន​ទាំងអស់ ដែលបាន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​យាង និង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំ​ពូលប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅលើទឹក​ដីសឹង្ហបុរី ដ៏ស្រស់បំព្រងនេះ។

ឯកឧត្តម​ប្រធាន​​មាន​ប្រសាសន៍​ដែរថា យើងបានចំណាយ​ពេលវេលា​ដ៏​យូ ក្នុង​ការ​រួម​គ្នាក​សាង​សហគមន៍​អាស៊ាន​មួយ​កាល​ពីឆ្នាំ២០១៥ ហើយសម្រាប់​អនាគត​ទៅមុខ​យើង​​នឹង​​ខិត​ខំរួម​​គ្នា​​បន្ត​ទៀត យើងនឹងបន្តខិតខំ​រួមគ្នា​បន្ថែម​ទៀត ក្នុងកា​រ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​​នានា ដើម្បីអនាគត​​ដ៏រុងរឿង របស់តំបន់ ពិសេស​ដើម្បី​​ប្រជាពល​​រដ្ឋ​របស់​យើង​​ទាំង​​អស់គ្នា។ ឯកឧត្តមប្រធាន​មាន​ប្រសាសន៍​ដែរថា ក្រោមប្រធាន​​បទ ការ​កសាង​កាលា​នុវត្តន៍ និងភាពរឹងមាំ​របស់​អាស៊ាន យើង​នឹង​បន្ត​ធ្វើការ​ពិភាក្សា​របស់​យើង​ឲ្យ​កា​ន់តែ ស៊ីជម្រៅ​​ថែមទៀត នៅព្រឹកថ្ងៃ​ទី២៨ មេសា ដើម្បី​បម្រើ​ប្រយោជន៍​តំបន់ និង​ប្រជាជន​នៃយើង​ទាំងអស់គ្នា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...