ប្រសាសន៍​សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជា​អធិបតី​ក្នុងពិធី​ប្រជុំត្រួត​ពិនិត្យប្រចាំឆ្នាំ និងប្រកាស​ដាក់​ឲ្យអនុវត្ត​យុទ្ធសាស្រ្ត​នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥

(FN)៖ នៅព្រឹក​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជា​អធិបតីក្នុង​ពិធីប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

យុទ្ធសាស្រ្ត នៃការកែទម្រង់​ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ត្រូវបានរៀបចំឡើងដោយផ្តោត​ជាសំខាន់៣ចំណុចរួមមានដូចជា៖ ១៖ ទិសដៅនៃការ​កែទម្រង់ប្រព័ន្ធថវិកា ដោយឈរលើមូលដ្ឋានសំខាន់ៗ និងច្បាស់លាស់ ជាពិសេស «ប្រព័ន្ធថវិការព័ត៌មានសមិទ្ធកម្ម», ២៖ យុទ្ធសាស្រ្តនៃការកែ​ទម្រង់ប្រព័ន្ធថវិកាជាតិ និង៣៖ ផែនទីចង្អុលផ្លូវ ឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្រ្តឆ្នាំ២០២៥។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេល៥ឆ្នាំកន្លងមកនេះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថាក្នុងដំណើរនៃការដឹកនាំជាតិរយៈពេលកន្លងមក ខ្ញុំបានលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើនូវគោលដៅយុទ្ធសាស្រ្តគន្លឹះចំនួន៣ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រទេស និងវឌ្ឍនភាពសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំបានសម្រេចរួចហើយ នូវគោលដៅជាយុទ្ធសាស្រ្តពីរាខាងដើម តាំងពីដើមទស្សវត្សរ៍ ឆ្នាំ២០០០ ហើយពេលនេះកំពុងតែស្ថិត នៅក្នុងដំណើររួមគ្នា ជាមួយប្រជាជាតិកម្ពុជាទាំងមូល ឆ្ពោះទៅសម្រេចឱ្យខាងតែបាននូវគោលដៅយុទ្ធសាស្រ្តទី៣ ចុងក្រោយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រជាជនកម្ពុជា ជានិច្ចជាកាល តែងតែចូលរួមជ្រោងខ្ពស់នូវទង់សន្តិភាព និងការអភិវឌ្ឍ ដែលជាកម្លាំងដ៏ខ្លាំងក្លា ធ្វើឱ្យបរាជ័យ ដល់ការប៉ុនប៉ងទាំងឡាយ ដើម្បីរុញច្រានប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងភាពចលាចល និងភាពវឹកវរផ្នែកនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ជំរុញឱ្យមានវឌ្ឍនភាព ការអភិវឌ្ឍ និងវិបុលភាព នៅក្នុងសង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន៖ អាណត្តិនេះ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាប ទៅជាប្រទេសមាន​ចំណូលមធ្យមកម្រិតទាប ហើយកំពុងធ្វើដំណើរេឆ្ពាះទៅសម្រេចការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅក្នុងពេលខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសក្តានុពលសេដ្ឋកិច្ចកម្ពុជា ត្រូវបានទទួលស្គាល់និងចាត់ទុកថាជា ខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ី។

* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃ៥ចំណុច ចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេល៥ឆ្នាំមកនេះ រួមមាន៖

ទី១៖ ការសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពនៃហិរញ្ញវត្ថុសាធារណៈ
ទី២៖ ការសម្រេចបាននូវភាពជឿទុកចិត្តពេញលេញ នៃថវិកាជាតិ
ទី៣៖ ការឆ្លើយតបបានទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល និងសំណូមពរថ្មីៗរបស់ប្រជាជន
ទី៤៖ ការដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី៥៖ ការដាក់ចេញនូវទិសដៅ និងសកម្មភាពច្បាស់លាស់ ក្នុងការងារកែទម្រង់ ដោយជំរុញការអនុវត្តជាប្រចាំ ប្រកបដោយអភិក្រមទន់ភ្លន់ ភាពប្រាកដនិយម និងភាពជាម្ចាស់ការ

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងសហិរញវត្ថុសាធារណៈ បន្តប្រកាន់ខ្ជាប់នូវស្មារតីនៃភាពប្រាកដនិយម និងភាពជាម្ចាស់ខ្ពស់ ព្រមទាំងអភិក្រមទន់ភ្លន់តែម៉ឺងម៉ាត់ នៅក្នុងការអនវុត្តស្របតាមគោលការណ៍ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្របគ្រ់ងហិរញ្ញវត្ថុសាធារណៈ បន្តផ្តោតការយកចិត្តទុកដាក់៤ចំណុច សម្រាប់ការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផល, សមិទ្ធផល, និង វឌ្ឍនភាព, ដែលសម្រេចបានមកដល់ពេលនេះ, ពិតជាមិនឤចកាត់ផ្តាច់បាន ពីការចូលរួមចំណែករបស់គ្រប់ស្ថាប័នទាំងអស់ ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ, ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមយកឱកាសនេះ សម្តែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅ ជូនដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៤មក ជាពិសេសក្នុងចំណោមថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ ដែលជាប់ញក់ព័ន្ធតាំងពីដំបូង រហូតមកដល់ពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖២៨នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...