(FN)៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជំនួបពិសាអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិនឆ្នាំ២០១៨នេះ គឺជាឆ្នាំទី២ហើយ។ ការពិភាក្សាអាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងដើម្បីពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផងដែរ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តដែលថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិន បានរួមគ្នាជួយអភិវឌ្ឍន៍សេចក្តីកម្ពុជាឲ្យចម្រើន លូតលាស់ល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសាចិននៅកម្ពុជាកំពុងមានការចាប់អារម្មណ៍ខ្លាំង ព្រោះកំណើនវិនិយោគិន និងទេសចរណ៍ចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧកញ៉ា ពុង ឃាវសែ នឹងសហការល្អជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដើម្បីជំរុញការបណ្តុះបណ្តាលភាសាចិន។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ចំនួនទេសចរណ៍ចិនមកកម្ពុជា នឹងកើនដល់ចំនួន ០.០០៣ភាគរយនៃចំនួនប្រជាពលរដ្ឋចិនសរុប ដែលមានជាង ១ពាន់លាននាក់នោះ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាគមសម្ព័ន្ធខ្មែរ-ចិន និងមហាជនទូទៅចូលរួមវិភាគទានជាមួយមូលនិធិបង្កើតឡើងដោយសម្តេច ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
* អ្នកឧកញ៉ា គិត ម៉េង បានប្រគល់ដីមួយកន្លែងទំហំ១៣៧២ម៉ែត្រការ៉េ តម្លៃជាង៨លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិមូលនិធិគន្ធបុប្ផា។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាគមសម្ព័ន្ធខ្មែរ-ចិន និងមហាជនទូទៅចូលរួមវិភាគទានជាមួយមូលនិធិបង្កើតឡើងដោយសម្តេច ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរួមវិភាគទានទ្រទ្រង់មូលនិធិគន្ធបុប្ផា គឺជាការសាមគ្គីដើម្បីការរស់រានមានជីវិតរបស់កុមារកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងការពាររាល់អ្នករកស៊ីនៅកម្ពុជា តាមរយៈការការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ធុរកិច្ចជនទាំងអស់រួមគ្នារក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រោះស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច មានចំណែកមិនតូចជាង ស្ថេរភាព ខាងនយោបាយនោះទេ។ សម្តេចតេជោបញ្ជាក់ថា ពង្រឹងឲ្យជាប់ ក្តាប់ឲ្យជាប់នូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ ដើម្បីធានាការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា អ្នកវិនិយោគចិននឹងបន្តគាំទ្រនយោបាយចិនតែមួយ និងទំនាក់ទំនងជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងខ្មែរចិនផងដែរ។
* សម្តេចបានបញ្ចប់ថ្លែងសុន្ទរកថានៅវេលាម៉ោង ៦៖៤០នាទីល្ងាច, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕