ព្រះករុណាព្រះមហាក្សត្រយាងនិវត្តន៍មកដល់មាតុប្រទេស វិញប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨–បន្ទាប់ពីបានយាងបំពេញព្រះរាជទស្សនកិច្ចរយៈពេល បួនថ្ងៃ នៅប្រទេសជប៉ុន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍មកដល់មាតុ ប្រទេសវិញហើយ តាមព្រះទីនាំងយន្តហោះពិសេស នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ប្រកបដោយសុវត្ថិភាព។

អញ្ជើញទទួលថ្វាយព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះមហាក្សត្រ ដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចវិបុសសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនសំខាន់ៗ ជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។

គួរបញ្ជាក់ដែរថា ការយាងបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ គឺដើម្បីចូលរួមក្នុងពិធី សម្ពោធមហា សាលប្រជុំ Nalanda Mahavihara និងបុណ្យរម្លឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនា អន្តរជាតិ នៅរាជាណាចក្រជប៉ុន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្ស...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ
beylikdüzü escort escort beylikdüzü beylikdüzü escort