សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ​២០១៨ របស់ក្រុមប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្ត្រី ដែលពិធីនេះ​ធ្វើឡើង​នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ​រៀបចំឡើង​ដោយក្រសួងកិច្ចការនារី ដោយ​មានការចូលរួមពី​ពីបណ្តា​ថ្នាក់ដឹក​នាំ ដែលជាស្ត្រីទូទាំង​ប្រទេស និងបណ្តា​ដៃគូភាគី​ពាក់ព័ន្ធ​នានាដើម្បី​តាម​ដាន​និងត្រួតពិ​និត្យ​រាល់​សកម្មភាព​ការងារ និងការ​អនុវត្តនូ​វរាល់អ​នុសាសន៍​លើការ​ងារ​មួយ​ចំនួនរបស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ត្រី ក្នុងការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋា​ភិបាលដើ​ម្បីលើក​កម្ពស់​សិទ្ធិសេរីភា​ពឋានៈតួនាទី ពិសេសការចូលរួមដោះ​ស្រាយរាល់ការ​ងារជាអាទិភាព​នានា​របស់ស្ត្រី។

សូម​បញ្ជាក់ថា ក្រុមប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្ត្រី មានព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធាន​កិត្តិយស និង​សម្តេចតេជោ ហ៊ុន សែន ជាអនុ​ប្រធាន​កិត្តិយស។ ចាប់​តាំង​ពីឆ្នាំ២០០៦​មក ថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្រ្តី​តែងតែបើ​កកិច្ចប្រជុំ​ជាទៀតទា​ត់​រៀងរាល់​មួយឆ្នាំម្តង ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន

សម្តេច​តេជោ ហ៊ុន សែន បានសំដែងនូវ​ក្តីរីករាយចំ​ពោះកិច្ចប្រជុំ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​ជាតិក​ម្ពុជា ដើម្បីស្ត្រី​នេះដើម្បីធ្វើ​យ៉ាងណា​ជំរុញការងារស្ត្រី​អោយកាន់តែ​វិវឌ្ឍន៍ទៅមុខ​ទៀត។ តាមរយៈ​ភាពរីកចម្រើន នៃសេដ្ឋកិច្ចរបស់​ប្រទសកម្ពុជា ក៏បានរួម​ចំណែកជួយ​បង្កើនកា​រងា​រដល់​ស្ត្រីផងដែ​រ ជាពិសេស បច្ចុប្បន្ននេះ តាមក្រសួងស្ថា​ប័ននីមួយៗ ក៏ឃើញ​មានស្ត្រី​បំរើការងារច្រើនណាស់ដែរ។

កន្លង​មករាជ​រដ្ឋាភិបាល​កម្ពុជា​ បានដាក់​ចេញនូវ​គោលនយោ​បាយ​គាំពារ​សង្គមហើយគោលនយោបាយ​នេះក៏បាន​ជួយដល់​ជីវភាព​បងប្អូនស្រ្តីផងដែរ ជាពិសេស​គោលនយោបាយ​គាំពារ​សង្គមបា​ន​អនុវត្តន៍​មុនគេ​ចំពោះស្ត្រី ដែលមាន​ផ្ទៃពោះ ជា​ពិសេសកម្មការនី ដែល​បំរើកា​រងារ​តាម​បណ្តា​រោងចក្រនានា។ គោលន​យោបាយ​នេះ ពិតជា​មាន​សារសំខាន់​សំរាប់ស្ត្រី​មានផ្ទៃពោះ និងឆ្លងទន្ល ដូចជា​បាន​ទទួល​ការពិ​និត្យ ថែទាំ​សុខភា​ពតាមមន្ទីរ​ពេទ្យរដ្ឋ ទទួលបាន​សាច់ប្រាក់​ពេលឆ្លង​ទន្លេ ការទទួល​បានឈប់​សំរាក​ចំនួន៣ខែ ក្នុងអំឡុង​ពេលឆ្លងទន្លេ ដោយទទួល​បាន ប្រាក់ខែ ១២០% រួមនឹងអត្ថប្រយោជន៍​ផ្សេងៗទៀត។ គិតចាប់​ពីខែមករា មកមានស្ត្រី ដែលកម្មការនីឆ្លង​ទន្លេប្រមាណ​ជាង ៥៦០០ នាក់ ហើយទទួល​បានប្រាក់ពីគោលនយោបាយនេះ ផងដែរ។

បច្ចុប្បន្នចំនួនសិស្សស្រីក៏មានចំនួនកើនឡើងផងដែរ​ក្នុងវិស័យ​អប់ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាល បង្កើតសាលារៀនអោយនៅជិតផ្ទះប្រជាពលរដ្ឋផងដែរ ជាពិសេសបាន កំណត់ថាឃុំមួយអោយមានវិទ្យាល័យមួយដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ជាពិសេសសិស្សស្រីនៅតាមជនបទតែម្តង ហើយ ក្រៅពីការផ្តល់ជូននូវការសាងសង់លាសារៀននោះយើងក៏មានការសាងសង់នូវអគារស្នាក់នៅរបស់គ្រូនិងសិស្សផងដែរ ដើម្បីអោយមានភាពងាយស្រួលដល់សិស្ស និងគ្រូ ដែលជានារីទៀតផង។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអោយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បន្តអនុវត្តន៍ការងារចំនួន១១ចំនុច ដែលបានដាក់ចេញកាលពីឆ្នាំទៅ ក្នុងការអនុវត្តន៍ការងារក្នុងឆ្នាំថ្មីបន្ត ទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញអោយបុរសទាំងអស់ ក៏ត្រូវចូលរួមចំណែកជួយដល់ កិច្ច ការស្រី្តខ្លះផងដែរ ជាពិសេសសម្តេចចង់អោយយកទិវា ៨មីនា ដែលជាទិវាសិទ្ធិនារីនោះ គឺជាថ្ងៃដែល ត្រូវតែធ្វើការអប់រំចំពោះបុរសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រុញអោយស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួល ក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា។ សម្តេចតេជោ ក៏បានជម្រុញអោយសិស្សស្រី ចូលរួមក្នុងវិស័យ អប់រំបន្តែមទៀត ជាពិសេសក្រសួងអប់រំ ត្រូវបង្កើតគណៈកម្មការរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីធ្វើការស្រាវជ្រាវរកហេតុផល ពីការឈប់រៀនរបស់សិស្សស្រី ។ ស្នើសុំអោយក្រសួងសុខាភិបាល ធ្វើកោសល្យវិច្ច័យ ក្នុងករណីរំលោភ ពីព្រោះពេលខ្លះ ការធ្វើកោសល្យ វិច្ច័យ យឺតពេក ធ្វើអោយបាត់ពាក្យបណ្តឹសំរាប់ស្ត្រីរងគ្រោះ ។ ទឬន្ទឹមនឹងនេះ សម្តេចតេជោ បានសម្រេចបង្កើនថវិកា ពី២០០ លានរៀល ទៅ៥០០លានរៀល សំរាប់ជួយដោះស្រាយសេវាផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗ ។ ទាក់ទង ទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចតេជោ បានសម្រេច អោយមានការបង្កើតជាមជ្ឃមណ្ឌល ប្ញកន្លែងសំរាប់ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនេះ នៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ។
ស្ត្រី​ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់មួយផងដែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម បន្តែមទៀត ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ