សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​រដ្ឋមន្ត្រី​ក្រសួង​នគរ​បាល​វៀតណាម

នៅរសៀល ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡាំ(TO LAM) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឯកឧត្តម TO LAM បានជំរាបជូនសម្តេចតេជោ អំពីស្ថានភាពប្រទេសវៀតណាម ដែលទទួលបានជោគជ័យ លើការគ្រប់គ្រងសេដ្ឋកិច្ច និងសង្គម សុវត្ថិភាពសាធារណៈ ហើយចំពោះទំនក់ទំនងការទូត ក៏ទទួលជោគជ័យផងដែរ កាលពី ឆ្នាំ២០១៧កន្លងទៅនេះ។ ចំពោះដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីជួបប្រជុំការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ហើយនឹងលើកទិសដៅសម្រាប់ការអនុវត្តរួមគ្នានៅឆ្នាំ២០១៨ នេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទំាង២ ដែលបានសម្រេច និងកំណត់ក្នុងឆ្នាំកន្លងមក គឺទទួលបាន។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនង រវាងក្រសួងទាំងពីរបានខិតខំពង្រឹងទប់ស្កាត់នូវឧក្រិដ្ឋកម្ម នៅតាមព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងបានជំរុញកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនរឹងមាំថែមទៀត ដែលធ្វើឱ្យប្រជាជននៅតាមព្រំដែនរស់នៅមានសុវត្ថិភាព គ្មានការភិតភ័យ និងប្រកបរបរអាជីវកម្មតូចធំងាយស្រួល ជាមួយនឹងទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និង ក្រសួងមហាផ្ទៃកម្ពុជាដែលបានខិតខំធ្វើការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសការទំនាក់ទំនង សហការជាមួយគ្នាបានល្អ ដោយមានការយោគយល់គ្នាខ្ពស់រវាងខេត្ត នឹងខេត្តនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍បន្ថែមឱ្យក្រសួងទាំងពីរ គឺក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តសហការគ្នា ជាពិសេស ឯកឧត្តម TO LAM និង សម្តេចក្រឡា ហោម ស ខេង បន្តធ្វើការរួមគ្នាដើម្បីពង្រឹងការងារសន្តិសុខសុវត្ថិភាពរវាងប្រទេសទាំងពីរអោយកាន់តែល្អប្រសើរឡើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...