សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យា របស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌា

ក្នុងឱកាស​នៃការស្នាក់អាស្រ័យបំពេញទស្សន​កិច្ច​ការងារ នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា នារសៀល ថ្ងៃទី២៤​មករា សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា អញ្ជើញ​​ទស្សនាគម្រោង​ផលិត​ផលបច្ចេកវិទ្យា របស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើបឥណ្ឌា។ វត្តមាន​នៃកា​រអញ្ជើញ​ដល់​​របស់​សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី ត្រូវបាន​ការ​ធ្វើគារ​វកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នា​ល និង​រ៉ាក់​ទាក់​បំផុត ពីថ្នាក់​ដឹកនាំ បុគ្គលិក របស់​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រទំនើប​ឥណ្ឌា​ជា​ច្រើន​រូប។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំ​ជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា បានធ្វើការ​តាម​ដាន​ស្តាប់យ៉ាង​យកចិត្ត​ទុក​ដាក់ លើ​បទ​បង្ហាញ​ស្តីពី​គម្រោង​ផលិត​ផល បច្ចេក​វិទ្យា​របស់​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប (Centre for Development of Advanced Computing) របស់​សាធារណរដ្ឋឥណ្ឌា។ បទបង្ហាញ​ដែល​លើក​ឡើង​ដោយ ឯកឧត្តម Ravi Shankar Prasad រដ្ឋមន្រ្តីក្រសួង​អេឡិច​ត្រូ​និក និងបច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា បាន​ឪ្យដឹង​ថា មជ្ឈ​មណ្ឌល​នេះគឺជា​ទីកន្លែង​ប្រមូល​ផ្តុំដោយ​ការសិក្សា​ស្រាវជ្រាវ និងការ​អនុវត្ត​ជាក់ស្តែង ក៏ដូចជា​ការរក្សា​ទុក​បណ្តាទិន្នន័យ​នានា លើ​ប្រព័ន្ធ​អ៊ីន​ធើណែត ក្នុងការគ្រប់​គ្រង​លើគ្រប់​​ផ្នែក និងគ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ឥណ្ឌា និងក៏ជា​ការភ្ជាប់​ទំនាក់​ទំនង​ទៅកាន់​បណ្តា​ប្រទេស​មួយ​ចំនួន ទាំងនៅ​ក្នុង​តំបន់ និង​ក្រៅតំបន់។ ជាមួយគ្នានេះ​ឯកឧត្តម រដ្ឋមន្រ្តីក៏​បាន​លើក​ឡើងពី ការគ្រ​ប់គ្រង​ទិន្នន័យ​ដល់​ប្រជាកសិករ និង ការធ្វើអាជីវកម្ម​គ្រប់​បែបយ៉ាង​ទាំងក្នុង​ប្រទេសឥណ្ឌា និងអន្តរ​ជាតិនានា ពិសេសការ​ភ្ជាប់ទៅ និងបណ្តាសាកលវិទ្យា​ល័យ​ធំៗ​លើ​ពិភព​លោក​ប្រមាណ ១៦ម៉ឺនកន្លែង។ នៅក្នុង​ពិធី​នោះដែរ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍ សំដែង​នូវការ​វាយ​តម្លៃ​ខ្ពស់ និង​កោត​សរសើរ​ចំពោះថ្នាក់​ដឹកនាំ នៃក្រសួង​អេឡិច​ត្រូ​និក និងបច្ចេកវិទ្យា​ព័ត៌មានឥណ្ឌា ពិសេសថ្នាក់​ដឹកនាំ នៃមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើប (Centre for Development of Advanced Computing) ដែលបានអនុញ្ញាតនិងផ្តល់​ឱកាសឲ្យរូបសម្តេចបានមកធ្វើការស្វែងយល់ សិក្សាពីគំរោងអាទិភាពនានា នៅក្នុងមជ្ឈ មណ្ឌលនេះ។ ជាមួយគ្នា​នេះស​ម្តេចតេជោ នាយករដ្ឋមន្រ្តី បានស្នើដល់ភាគីឥណ្ឌា ធ្វើការសិក្សានិងផ្តល់លទ្ធភាពក្នុង ការភ្ជាប់ទំនាក់ទំនង​ជាមួយកម្ពុជា ដើម្បីឲ្យកម្ពុជាបាន​ធ្វើការតភ្ជាប់និងផ្តល់​នូវព័ត៌មាន ពីគ្នាទៅវិញទៅ​មកលើប្រព័ន្ធ ព័ត៌មានវិទ្យា​ដ៏មានសារៈសំខាន់នេះ។

នៅក្នុងពិធី​ដ៏មាន​អត្ថន័យ​នោះដែរ បន្ទាប់ពីការធ្វើ​បទ​បង្ហាញ​ស្តីពីគម្រោង ផលិត​ផល​​បច្ចេកវិទ្យា​របស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័​រទំនើប​រួចមក សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី និងគណះប្រតិភូ បានអញ្ជើញទស្សនា​នូវការប​ង្ហាញជាក់ស្តែង ស្ទីពីការ​តភ្ជាប់​នូវប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ការគ្រប់គ្រងទន្នន័យ ការ​តម្លើង​ប្រព័ន្ធ Software ការចុះ​​បញ្ជីដីធ្លី និង​ឯកសារ​ផ្សេងៗ តាមរយះប្រព័ន្ធព័ត៌មាន​វិទ្យាបែបទំនើប ពិសេសការ​តភ្ជាប់ពី ប្រទេសឥណ្ឌា​ទៅកាន់​ប្រទេស​ដទៃទៀត លើពិភពលោក។

នៅក្នុងពិធីនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី និង​គណៈប្រតិភូជាន់​ខ្ពស់បាន​ចំណាយពេល​ប្រមាណ៣០នាទី ក្នុងការទស្សនាស្វែងយល់ និងការស្តាប់នូវ​បទបង្ហាញ​​ស្តី​ពីគម្រោងផលិតផល​បច្ចេកវិទ្យា របស់មជ្ឈមណ្ឌល​អភិវឌ្ឍកុំព្យូទ័រ​ទំនើប (Centre for Development of Advan​ced Computing) ។

សូមបញ្ជាក់ដែរថា សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ៣លាន​២៨៧​ពាន់​២៦​៣​គីឡូ​ម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ានិម៉ារ ចិន នេប៉ាល់ និងប៉ាគីស្ថាន និង​មានប្រជាជន​សរុបចំនួន​១ពាន់២៧០លាននាក់ តួលេខក្នុងខែកក្កដា ឆ្នាំ២០១៦។ ថ្ងៃ​បុណ្យ​​ជាតិ​របស់សាធារណ​រដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករាឆ្នាំ១៩៥០។ ស្ថានភាពសេដ្ឋកិច្ច​របស់សាធារណ​រដ្ឋ​ឥណ្ឌា កាលពីឆ្នាំ២០១៦​កន្លងទៅ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​មាន​ទំហំ៧,៦% ក្នុងនោះ GDP សម្រាប់​មនុស្ស​ម្នាក់​ស្មើនិង ១​ពាន់៧០៩,៦​ដុល្លា​អាមេរិក​។ ផលិតផល​តាមវិស័យ​គិតជា​ភាគរយ ក្នុងវិស័យក​សិកម្មមាន១៧,៤% ឧស្សាហកម្ម​​មាន​២៨,៨% និង​សេវាកម្ម​មាន៤៦,២% ជាមួយ​គ្នានេះ​ទំហំពាណិជ្ជកម្ម​ នៃការនាំចេញ​របស់សាធារ​ណរដ្ឋឥណ្ឌា កាល​ពីឆ្នាំ២០១៦ មានទឹក​ប្រាក់សរុប ២៦៨,៦ពាន់លានដុល្លា ឯការនាំចូលមាន​ទឹកប្រាក់សរុប ៣៧៦,១​ពាន់​លាន​ដុល្លា។

សូមបញ្ជាក់​ដែរថា នៅក្នុង​ដំណើរ​នៃការ​អញ្ជើញទ​ស្សនកិច្ច​នោះដែរ ថ្នាក់ដឹកនាំ​ឥណ្ឌាក៏បាន​ចាត់ទុក​ថា វត្ត​មាន របស់សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​នៅពេលនេះ គឺជាការជួយជំរុញ​លើកទឹកចិត្ត​ដល់ថ្នាក់​ដឹកនាំឥណ្ឌា ពិសេស​​ថ្នាក់មជ្ឈ​មណ្ឌល​អភិវឌ្ឍកុំព្យូទ័រទំនើបនេះ កាន់តែមានស​កម្មភាព​រស់រវើក​ថែមទៀត ក្នុងការស្រាវជ្រាវ​រក នូវ​រកប គំហើញថ្មីៗ ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធព័​ត៌មានវិទ្យា​នេះជាមួយ និងបណ្តាប្រទេស​ជឿន​លឿននានា លើសកលលោក។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort