សម្តេច​តេជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូល​ពិសេស​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ឥណ្ឌា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​​​​​​​ណា​ចក្រ​កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា​ និង​​ពិ​ធី​អបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវ ដែល្លី និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៧ ខែមក​រា ឆ្នាំ២០​១​៨ ​​តបតាមការអញ្ជើញរបស់​ ឯកឧត្ដម ​ណារិន​ដ្រា ​ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋឥណ្ឌា។​

ក្នុងដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌា នាពេលដ៍ខ្លីខាងមុខនេះ  ត្រូវបាន​ប្រមុខការទូត​កម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដី​ក្រសួងការ​បរទេស និងសហប្រតិបត្តិកា​រអន្ដរជាតិ និងលោកជំទាវ Manika Jain  ឯកអគ្គរដ្ឋទូតនៃសាធារណៈឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងមកកាន់ដំណែង បានលើកយក​មកពិភាក្សាគ្នា កាលពីល្ងាច ថ្ងៃ៦កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករាម្សិលមិញ។

បើតាមការបញ្ជាក់ពីឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងទៀតថា៖ នៅក្នុងជំនួបពិភាក្សា​នេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និងលោកជំទាវ Manika Jain  បានពិភាក្សាគ្នាពាក់ព័ន្ធ នឹងឯកសារមួយដែលត្រូវចុះហត្ថលេខា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ក៍ដូចជាការត្រៀមរៀបចំកិច្ចប្រជុំសំរាប់ធុរៈកិច្ចជនកម្ពុជានិងធរៈកិច្ចជនឥណ្ឌា  ដែលក្នុងនោះសម្ដេចនាយករដ្ឋមន្រ្ដី និងថ្លែងសន្ទរកថាគន្លឹះមួយស្ដីអំពី ឳកាសវិនិយោគទន់នៅកម្ពុជា ដើម្បីជាការផ្ដល់ឳកាសឲ្យធុរៈកិច្ចជន នៃប្រទេសទាំងពីរបានជួបទំនាក់ទំនងផ្លាស់ប្ដូរយោបល់គ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ក៍ដូចជាលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា សង្ឃឹមជឿជាក់ថា  តាមរយៈនៃដំណើទស្សនកិច្ច របស់សម្ដេច អគ្គមហាសេនាបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា តាមរយៈជំនួបទ្វេភាគី រវាងប្រមុខដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា ឥណ្ឌា គឺជាបង្កើននូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យកាន់តែប្រសើរថែមទៀត ពិសេស ការជំរុញផ្សារភ្ជាប់រវាងប្រទេសទាំងពីរ កម្ពុជា – ឥណ្ឌាចាំបាច់ត្រូវមានការហោះហើរត្រង់ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ដែល​ជាផ្នែក​មួយដ៍សំខាន់ ក្នុងការបង្កើន​កិច្ចសហប្រតិបត្តិការលើ​ផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្ដូរវិស័យទេសចរណ៍ ក្នុងនោះដែរ ក៍បានរួមចំណែកបន្កើនថែមទៀតក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា៖ ចំនួនភ្ញៀវទេសចរណ៍ឥណ្ឌាដែលបានមកទស្សនាប្រទេសកម្ពុជាមានចំនួន៤ម៉ឺន៦ពាន់នាក់នៅក្នុងឆ្នាំ២០១៦ ចំណែកទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរវិញនៅក្នុងឆ្នាំ២០១៦ដូចគ្នាគឺមានប្រមាណជា១រយ១១លានដុល្លារ សហរដ្ឋអាមេរិក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ