សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី៩

កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី៩។ កិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិ លើកទី៩ បានប្រារព្វធ្វើឡើងក្រោមវត្តមានជាលើកដំបូង របស់ឯកឧត្តម អង់តេរីញ៉ូ ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនៅពេល​នេះ គឺដើម្បីពិនិត្យមើលឡើងវិញ ពីបញ្ហាប្រឈម និងទិសដៅសំរាប់អនុវត្តបន្តនាពេលខាងមុខ។ មេដឹកនាំអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានឯកភាពក្នុងកសារពង្រីកទំនាក់ទំនងរវាងអាស៊ាន និងអង្គការសហប្រជាជាតិលើគ្រប់វិស័យ នៃកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិតទាំងអស់ ពិសេសការចូលរួមប្រជុំលើគ្រប់ កំរិតទាំងអស់ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ។

ឯកឧត្តមអគ្គលេខា បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់។ ឯកឧត្តមក៏បាវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់អាស៊ាន ក្នុង ការដើរតួនាទីយ៉ាងសកម្ម ក្នុងកងទ័ពមួកខៀវប្រមាណ៨ពាន់នាក់ ក្នុងចំណោមប្រទេសចំនួន៨នៅអាស៊ាន ដែល​បានស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ មេដឹកនាំអាស៊ានបានអរគុណចំពោះតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសមត្ថភាពរបស់អាស៊ាន។ មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានចាត់ទុកថា ការសហការគ្នាគឺជាភាពជោគជ័យរបស់ពិភពលោកទាំងមូល។ មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ ក៏បាន​ធ្វើការពិភាក្សាទៅលើបញ្ហាតំបន់ អន្តរជាតិ ពិសេសបញ្ហានៅឧបទ្វីបកូរ៉េ ពិសេសមេដឹកនាំទាំងអស់ ក៏បានស្នើឲ្យមាន ការយកចិត្តទុកដាក់បំផុត លើការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោកទាំងមូលផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូល នោះដែរ មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានសន្យារួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងអាស៊ាន និងអង្គការសហប្រជាជាតិឲ្យខ្លាំងថែមទៀត ដោយឈរលើផលប្រយោជន៍របស់ប្រជាជនជាស្នូល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្...

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort