សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២០

នៅព្រឹកថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចប្រជុំកំពូលអាស៊ាន-បូកបី ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅក្នុងកិច្ចប្រជុំកំពូលនេះមានការយាង និងអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំនៃប្រទេសអាស៊ាន និងមេដឹកនាំប្រទេសបូកបី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ។

នៅក្នុងពិធីកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្កទុកដាក់បំផុត ទៅលើការខិតខំប្រឹងប្រែងក្នុងការកសាងតំបន់អាស៊ាន និងប្រទេសជាដៃគូ សន្ទនារបស់អាស៊ានទាំងអស់ ប្រកបដោយសុខសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងឱកាសនេះដែរ មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានឯកភាពគ្នាក្នុង ការចេញនូវសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីល ស្តីពីខួប២០ឆ្នាំ នៃទំនាក់ទំនងអាស៊ានបូកបី ស្តីពីសន្តិសុខស្បៀង។ ថ្នាក់ដឹកនាំ ឯកភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងនយោបាយ ទាំងសន្តិសុខប្រពៃណី ដូចដែលមានចែងក្នុងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។

ថ្នាក់ដឹកនាំអាស៊ានបូក៣ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្កហេតុ និងការគំរាមកំហែងនាពេលថ្មីៗនេះ ជំរុញឱ្យកូរ៉េខាងជើង គោរពតាមកាតព្វកិច្ចរបស់ខ្លួនជាបន្ទាន់ នូវរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំបានគាំទ្រគំនិតផ្តួចផ្តើម ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ ឆ្ពោះទៅការបង្កើតឡើងនូវសន្តិភាពក្នុងឧបទ្វីបកូរ៉េ និងបានកត់សម្គាល់នូវគំនិតផ្តួចផ្តើមចុងក្រោយ ដែលបានស្នើឡើងដោយសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងប៊ែរឡាំង។ ថ្នាក់ដឹកនាំអាស៊ាន បានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួន ដើម្បីដើរតួនាទីស្ថាបនា ក្នុងការរួមចំណែកកសាងសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា  ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort