សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់

នៅល្ងាច​ថ្ងៃទី១៤ វិច្ឆិកា ២០១៧នេះ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណា​ចក្រ​កម្ពុជា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំស្តី​​ពីកិច្ច​ព្រមព្រៀ​ងភាព​ជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់ ដែល​ធ្វើឡើង​នៅ Reception Hall (PICC) ទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។

បន្ទាប់ពី​បាន​កត់​សម្គាល់​ថា កិច្ចប្រជុំ​កំពូល​នេះ គឺជាកិច្ចប្រជុំ​លើក​ទីមួយ ក្នុងរយៈ​ពេលប្រាំ​​ឆ្នាំ បន្ទាប់ពី​ចាប់​ផ្តើមកា​រចរចារ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងទីក្រុង​ភ្នំពេញ និង​ឃើញ​ថាការ​ចរចារមានភាព​រីកច​ម្រើន​ទៅមុខ។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​លើកទឹក​ចិត្តឲ្យមានការប្តេជ្ញាចិត្តខាងផ្នែក​នយោ​បាយ ក្នុងការ​ជំរុញកិច្ចច​រចារ​ទៅមុខ ដើម្បីធានាឲ្យ​បាន​ថា កិច្ចព្រម​ព្រៀងនេះអាច​នឹងត្រូវ​បានចុះ​ហត្ថលេខា​ឆាប់ៗ យោង​តាម​អណត្តិថ្មី នៅចុង​ឆ្នាំ២០១៨។

ទាក់ទង​នឹង​សហគមន៍​នយោបាយ និងសន្តិសុខ​អាស៊ាន មេដឹកនាំអា​ស៊ាន​បានស្វា​គមន៍ចំពោះ​វឌ្ឍនភាព​នៃឆ្នាំទី​២ នៃការអនុវត្ត​ផែនការ​លម្អិតឆ្នាំ ២០២៥ របស់​សហគមន៍នយោបាយ​-​សន្តិសុខ​អាស៊ាន និងគូសបញ្ជាក់​បន្ថែមអំពី​ការប្តេជ្ញា​ចិត្តគាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ការអនុវត្ត​ផែនការ​លម្អិតនេះ ឲ្យកាន់តែមាន​ប្រសិទ្ធភាព ដោយអំពាវនាវ​ឲ្យគ្រប់​ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួម​អនុវត្តឲ្យកាន់តែ​សកម្មឡើង ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ