សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​និងបើកការ​ដ្ឋាន​សាង​សង់​សាលហ្វឹក​ហ្វឺនចារ​កម្មកម្ពុជា

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​​ចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធ និងបើកការដ្ឋានសាងសង់សាលាហ្វឹកហ្វឺនចារ​កម្ម ដែលមានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួប ផ្ទាល់ជាមួយបងប្អូនកូនក្មួយកងទ័ពកាលពីព្រឹកមិញនេះ។ សម្តេចតេជោ មានមោទនៈភាពចំពោះការរីកលូតលាស់នូវធនធានកងទ័ពជា​មួយ​នឹងសមិទ្ធផលនៃអាគារហ្វឹកហ្វឺនថ្មីៗជាច្រើន សម្រាប់បម្រើដល់វិស័យការពារជាតិ ជាពិសេសក្នុងវិស័យ​ចារ​កម្ម ដែលកម្ពុជាត្រូវតែពង្រឹងដើម្បីផលប្រយោជន៍ស្នូលរបស់ប្រទេស។ សម្តេចតេជោ បានរំលឹកសារជាថ្មីផង​ដែរ​ថា កងទ័ពជាតិគឺជាខ្ញុំបម្រើប្រជាពលរដ្ឋ ដែលត្រូវតែខិតខំយកចិត្តទុកដាក់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ​នឹង​ប្រទេសជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថាអាគារដែលបានសាងសង់ និងកំពុងសាសង់បន្ថែមនៅទីនេះ គឺនឹងក្លាយជាមឈ្ឈមណ្ឌលសិក្សាហ្វឹកហ្វឺនប្រកបដោយស្តង់ដាគុណភាព​ខ្ពស់ដើម្បីអប់រំហ្វឺនកងទ័ពជាមន្រ្តីជំនាញអោយកាន់តែមានសមត្ថភាពខ្ពស់ថែមទៀត។

សម្តេច​តេជោ ​បានបញ្ជាក់ផងដែរថា កងទ័ពជាតិបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចជាតិអោយរីកចម្រើន ដែលក្នុងរយៈពេលជាង២ទស្សវតស្សន៍កន្លងមកនេះ គឺធ្វើអោយសេដ្ឋកិច្ចកម្ពុជាបានឡើង​ក្នុង​រង្វង់៧,៧% ហើយមហិច្ឆិតារបស់យើងគឺនឹងធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យ​មក​ម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសទទួលបានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសនេះ​ដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់បងប្អូនកូនក្មួយកងទ័ពទាំងអស់ដែលកំពុងបំពេញបេស​កកម្ម​ទាំងក្នុងនិងក្រៅប្រទេសត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារអោយបានល្អ ហើយត្រូវគោរពល័ក្ខខ័ណ្ឌការងារ​របស់ UN អោយបានល្អខ្ជាប់ខ្ជួន។ ដោយសារសមត្ថភាពកងទ័ពជាតិកាន់តែមានកម្រិតខ្ពស់ឡើង សម្តេច​តេជោ នឹងបន្តជំរុញអោយមានវត្តមានកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាពជាមួយ UN អោយបានកាន់តែចើនឡើងនៅជុំវិញពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុ​រសជនទាំងឡាយ ដែលបានចូលរួមចំណែកធ្វើអំណោយវិភាគទានជាថវិកាចូលរួមកសាងអាគារហ្វឹកហ្វឺន និង​ហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀតដែលជាប្រយោជន៍សម្រាប់ខឿនការពារជាតិ និងការពារប្រទេសយើងអោយ​កាន់តែរឹងមាំថែមទៀត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញ​ចុច​ប៊ូ​តុង​បើកការដ្ឋានសាងសង់អាគារហ្វឹកហ្វឺនថ្មី ព្រមទាំងបំពាក់គ្រឿងឥស្សរិយសដល់មន្ត្រីចារកម្មដែលមានស្នាដៃល្អ​នៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort