សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន០៥តុលា

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ » ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ការប្រារព្ធជាទិវានេះឡើង គឺដើម្បីបង្ហាញពីការដឹងគុណដល់គ្រូបង្រៀននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ។ ពិធីព្រឹកនេះគឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ តំណាងអង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសាស្រ្តចារ្យ សាកលវិទ្យាល័យរាជធានីខេត្តក្រុងជាច្រើនរូប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះទិវាគ្រូបង្រៀនក្នុងថ្ងៃនេះ ដែលមានការចួលរួមពីគ្រូបង្រៀនគ្រប់ខេត្តក្រុង។ សម្តេចតេជោ អរគុណដល់ក្រសួងអប់រំយុវជន និងកីឡាដែលបានខិតខំជំរុញវិស័យនេះអោយកាន់តែរីកចម្រើនឡើង។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏រំលឹកផងដែរអំពីការបង្កើតទិវាគ្រូបង្រៀងមុនដំបូងនៅថ្ងៃទី ០៣ កញ្ញា ឆ្នាំ១៩៩៧ មកដែលហូតមកដល់ពេលនេះគឺមានរយៈពេល ២០ឆ្នាំហើយ។

សម្តេចតេជោ បានបន្ថែមថា ទិវាគ្រូបង្រៀននេះពិតជាមានតម្លៃយ៉ាងខ្លាំងចំពោះលោកគ្រូអ្នកគ្រូទូទាំងប្រទេស ដើម្បីរំលឹកដល់គុណូបរៈគុណដ៏ថ្លៃថ្លារបស់គ្រូបង្រៀនដែលបានផ្តល់នូវចំណេះដឹកដល់អ្នកជំនាន់ក្រោយ។ ហើយតាមប្រធានបទនេះ គឺពិតជាមានតម្លៃសម្រាប់ គ្រូបង្រៀនដែលជាមនុស្សដ៏សំខាន់ ជាព្រលឹងមនុស្សជំនាន់ក្រោយ។ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ផ្តោតសំខាន់ទៅលើវិស័យអប់រំ គឺរួមទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលបានបង្កើតសាលារៀនរាប់ពាន់ដែលកំពុងបម្រើលើវិស័យនេះនៅទូទាំងប្រទេស ហើយកំពុងបណ្តុះបណ្តាលបុត្រាបុត្រីខ្មែរប្រមាណជាង ៣លាននាក់។
វិស័យអប់រំជាវិស័យអាទិភាពដ៏សំខាន់បំផុតមួយក្នុងនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលពេលនេះគឺធនធានមនុស្សកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិស្ថិតក្នុងរង្វង់ ៧ % និងកំពុងកើនឡើងថែមទៀតផង។
រាជរដ្ឋាភិបាលតែងតែគិតគូយកចិត្តទុកដាក់ក្នុងការតម្លើងប្រាក់ខែជាបន្តបន្ទាប់ដល់គ្រូបង្រៀន ដែលនៅក្នុងឆ្នាំ ២០១៧ នេះប្រាក់ខែអប្បរិមាគឺ ៩៥ ម៊ឺនរៀល ហើយនៅឆ្នាំ ២០១៨ ខាងមុខនេះនឹងកើនឡើងដល់ជាង ១លានរៀលជាអប្បរិមា។

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រអោយទិវាគ្រូបង្រៀននេះ ជាទិវារំលឹកគុណគ្រូហើយត្រូវធ្វើជាប្រចាំ។ សម្តេចតេជោ ក៏បានស្នើសុំអោយមានការពន្យាលពេលចូលនិវត្តន៍ របស់គ្រូបង្រៀនដែលពីមុនអាយុចូលនិវត្តន៍ គឺត្រឹមអាយុ ៦០ តែពេលនេះសម្តេចតេជោ ហ៊ុន សែន សុំអោយពន្យាដល់ អាយុ ៦៥ឆ្នាំវិញ ពីព្រោះវ័យនេះគឺលោកគ្រូអ្នកគ្រូកំពុងតែមានថាមពលខ្លាំងក្លា ហើយជាមួយគ្នានេះដែរ សម្តេចតេជោ ស្នើសុំអោយក្រសួងពាក់ពន្ធ័នានា ជាពិសេស ក្រសួងមុខងារសាធារណៈធ្វើការកែសម្រួលចំពោះបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចង់អោយទិវាគ្រូវបង្រៀនេះក្លាយទៅជាទិវាដែលដិតដាមអារម្មណ៍របស់សិស្សគ្រប់ជំនាន់ និងក្លាយជាវប្បធម៍ជាក់លាក់ក្នុងសង្គម។ សម្តេចតេជោ សូមអោយមានការង្កើតការជួបជុំរំលឹកគុណគ្រូជារៀងរាល់ឆ្នាំនៅថ្ងៃទី៥តុលា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់មន្ត្រីរាជការជាគ្រូបង្រៀនទូទាំប្រទេស សូមទទួលបាននូវសេចក្តីសុខសប្បាយគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចក៏បានផ្តល់ពានរង្វាន់ដល់ជ័យលាភី ផ្នែកសូត្រកំណាព្យដល់អ្នកគ្រូដែលបានអញ្ជើញមកពីបណ្តាលខេត្តមួយចំនួន ហើយព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort