ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់តំណាងចុះសួរសុខទុក្ខនាយទាហាន និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ឯកឧត្តម អ៊ុក សីហា រដ្ឋលេខាធិការទីស្ដីការគណៈ រដ្ឋមន្រ្តី ជាតំណាងចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍ លេខ៣ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមអមដំណើរពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។

បន្ទាប់ពីការធ្វើរបាយការណ៍ស្វាគមន៍របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឯកឧត្តម អ៊ុក ស៊ីហា ប្រធានប្រតិភូបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារកងទ័ពទាំងអស់។

ឯកឧត្តម អ៊ុក ស៊ីហា ក៏បានពាំនាំផងដែរនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ហើយការចាត់ប្រតិភូចុះមកជួបបងប្អូនយោធិនក្នុងពេលនេះ គឺក្នុងស្មារតីគោរពស្រឡាញ់ ផ្តល់ការគាំទ្រ និងបន្តលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដែលបានខិតខំយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងស្មារតីឥតរាថយយ៉ាងអង់អាចក្លាហាន និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុខឿនការពារជាតិ ប្រជាជន ការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុក សីហា និងប្រតិភូអមដំណើរ បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សូមឱ្យទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូរណ៍ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

ជាមួយគ្នានេះ គណៈប្រតិភូក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នូវថវិកា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ត្រីងៀត ត្រីខ សាច់ក្រក មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា សរុបជាទឹកប្រាក់ប្រមាណ ៨៥ លានរៀល ប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្...

«កម្ពុជានឹងមិនក្លាយជាទីជំរកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! កម្ពុជាក៏នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort