ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

«កម្ពុជានឹងមិនក្លាយជាទីជំរកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! កម្ពុជាក៏នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះដែរ»។ នេះជាការថ្លែងគូសបញ្ជាក់ច្បាស់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសុន្ទរកថាបើកសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មុននឹងបន្ថែមថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះដែរ»។

សម្តេចធិបតីបន្តថា គោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៨ បានបញ្ចប់ជម្រោះផ្ទៃក្នុង និងភាពវឹកវរក្នុងសង្គមដែលមានរយៈពេលជាងពាក់កណ្តាលសហវត្សន៍។ ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ កម្ពុជាបានកសាងសង្គមមួយដ៏រីកចម្រើនលើមូលដ្ឋាននៃសន្តិភាព និងស្ថិរភាព។ កម្ពុជាក៏សម្រេចវឌ្ឍនភាពយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងស្ថាប័ន ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងជាបន្តបន្ទាប់។ ដូច្នេះ កម្ពុជាទទួលខុសត្រូវទាំងស្រុងក្នុងការធានាសន្តិសុខព្រំដែនរបស់ខ្លួន តាមរយៈវិធានការដ៏ម៉ឺងម៉ាត់ផ្ទៃក្នុង និងមិនយោគយល់ឡើយ។

ជាក់ស្តែង ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានដំឡើងរចនាសម្ព័ន្ធបញ្ជាការទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រី។ លើសពីនេះ កម្ពុជាក៏បានដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់។ វិធានការដ៏ម៉ឺងម៉ាត់ទាំងនេះ បានអនុញ្ញាតឱ្យកម្ពុជាអនុវត្តយុទ្ធនាការដែលមានលក្ខណៈឯកភាព ដែលមានការចូលរួមគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គម ក្នុងគោលបំណងកម្ចាត់បណ្តាញឆបោកទាំងនេះឱ្យអស់។

ដើម្បីពង្រឹងកិច្ចការពារជាតិ ប្រឆាំងនឹងការគំរាមកំហែងប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគត កម្ពុជាកំពុងពន្លឿនការរៀបចំច្បាប់ឯកទេស រួមមាន ច្បាប់ស្តីពីសន្តិសុខសាយប័រ ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងក្របខណ្ឌគ្រប់គ្រងទ្រព្យសកម្មនិមិ្មតដែលនិងលេចចេញរូបរាងនៅពេលខាងមុខ។ លើសពីនេះ កាលពីឆ្នាំមុនកម្ពុជាបានក្លាយជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។ កិច្ចសហប្រតិបត្តិការអន្តរជាតិនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយយកមកប្រើបា្រស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយនោះទេ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយនោះដែរ ពីព្រោះនេះជាការរំលោភបំពានយ៉ាងច្បាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគួរតែជាហេតុផលសម្រាប់ប្រទេសនានាធ្វើការរួមគ្នាដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួម។

សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏សង្កត់ធ្ងន់ទៀតថា ទោះបីជាកិច្ចសហប្រតិបត្តិអន្តរជាតិមានសារៈសំខាន់ក៏ដោយ ប៉ុន្តែ ប្រទេសនីមួយត្រូវតែទទួលខុសត្រូវក្នុងការអប់រំ និងការពារពលរដ្ឋរបស់ខ្លួន។ ប្រទេសនីមួយៗត្រូវដាក់ចេញនៅវិធានការតឹងរ៉ឹងដើម្បីព្រមានប្រជាពលរដ្ឋពីការផ្តល់ជូនការងារនៅក្រៅប្រទេសដែលមានលក្ខណៈបោកប្រាស់ ជាអន្ទាក់នៃការឆបោកផ្នែកហិរញ្ញវត្ថុ។ រដ្ឋាភិបាលទាំងអស់ក៏ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈជាប្រចាំ ដើម្បីអប់រំប្រជាពលរដ្ឋអំពីល្បិចកលទម្រង់ថ្មីៗ នៃការឆបោកតាមប្រព័ន្ធឌីជីថល។

ចំពោះមាគ៌ាអនាគត សម្តេចធិបតីបានស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ៖ ទី១ ប្រទេសដៃគូត្រូវពង្រឹងបន្ថែមលើបណ្តាញទំនាក់ទំនងសម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័ស ទី២ ស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការសម្អាតប្រាក់ គួរតែសហការគ្នា ដើម្បីតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ឲ្យបានឆាប់រហ័ស ទី៣ ដៃគូអន្តរជាតិគួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខណ្ឌនៃកិច្ចសហប្រតិបតិ្តការផ្នែកច្បាប់ទៅវិញទៅមក ទី៤ រដ្ឋាភិបាលគួរតែកសាងភាពជាដៃគូប្រតិបត្តិការជាមួយធនាគារពាណិជ្ជ ប្រតិបត្តិករទូរគមនាគមន៍ វេទិកាបច្ចេកវិទ្យា និងទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ ដើម្បីរកឱ្យឃើញជាមុននូវសកម្មភាពឆបោក ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឱ្យសង្ស័យ និងបង្កកគណនីដែលពាក់ព័ន្ធករណីខុសច្បាប់ និងទី៥ រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា គួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានាការការពារ និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្របស់អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក(UNODC-ROSEAP) និងមជ្ឈមណ្ឌលសហប្រតិបត្តិផ្នែកអនុវត្តច្បាប់ និងសន្តិសុខចម្រុះ មេគង្គ-ឡានឆាង (LMLECC) ក៏ដូចជាដៃគូសំខាន់ៗ និងភ្នាក់ងារអនុវត្តច្បាប់ពីប្រទេសចិន សហរដ្ឋអាម៉េរិក ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី រដ្ឋជាសមាជិកអាស៊ាន និងប្រទេសដៃគូផ្សេងទៀត ក៏ដូចជាអង្គការអន្តរជាតិនានា ដែលបានគាំទ្រសហការណ៍ក្នុងកិច្ចការដ៏សំខាន់នេះ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្ស...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ
beylikdüzü escort escort beylikdüzü beylikdüzü escort