សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាកម្ពុជាមិនមែនជាដើមហេតុនៃបណ្តាញឆបោកឆ្លងដែនទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្ដើម ឬកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះឡើយ ខណៈកម្ពុជាបានប្រកាសទទួលខុសត្រូវខ្ពស់ និងដាក់ចេញនូវវិធានការផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់បំផុតដោយគ្មានការយោគយល់ ដើម្បីធានាសន្តិភាពព្រំដែន ការអនុវត្តច្បាប់ និងការពារបូរណភាពជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ នៅពេលបច្ចុប្បន្ន បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្ត និងសម្របខ្លួនឆ្លងកាត់តាមរយៈព្រំដែនយ៉ាងឆាប់រហ័ស ដោយពួកវាបានឆ្លៀតឱកាសពីអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្ដាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។

ទន្ទឹមនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាទទួលខុសត្រូវទាំងស្រុងលើការធានាសន្ដិភាពព្រំដែន ការអនុវត្តច្បាប់ និងការស្ដារឡើងវិញនូវបូរណភាពជាតិនៃយុត្តាធិការជាតិ ដែលការទទួលខុសត្រូវនេះ ត្រូវតែបង្ហាញឱ្យឃើញជាក់ស្តែងតាមរយៈវិធានការផ្ទៃក្នុងដ៏ម៉ឺងម៉ាត់ និងមិនមានការយោគយល់ជាដាច់ខាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ!

កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត
beylikdüzü escort escort beylikdüzü beylikdüzü escort