នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា នឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនបំផ្លាញប្រទេសកម្ពុជាបានឡើយ

ក្នុងឱកាសអញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចចាត់ទុកដា ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សាមគ្គីភាពរបស់យើងត្រូវតែរឹងមាំជាងក្រុមឧក្រិដ្ឋជនដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ដ៏ទំនើបប្រកបដោយប្រសិទ្ធិភាពនិងកិច្ចសហប្រតិបត្តិការពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧លាននាក់នោះឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ!

កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត
beylikdüzü escort escort beylikdüzü beylikdüzü escort