កម្ពុជាផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាចាត់ទុកការអនុវត្តច្បាប់ចំពោះកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាកាតព្វកិច្ចសន្ដិសុខជាតិអចិន្រ្តៃយ៍ ដែលមិនមែនគ្រាន់តែជាយុទ្ធនាការដើម្បីផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ។ កម្ពុជាផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងការទប់ស្កាត់កុំឱ្យបណ្ដាញទាំងនេះលេចឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាបានលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំក្នុងព្រះរាជាណាចក្រកម្ពុជា បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ និងប្រតិបត្តិការដោយមិនមានមជ្ឈមណ្ឌលកណ្ដាល ហើយថែមទាំងកំណត់គោលដៅឆបោកមកលើប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏កងកម្លាំងអនុវត្តច្បាប់របស់យើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចដើម្បីបង្ក្រាប និងលុបបំបាត់ឱ្យបានភ្លាមៗនូវរាល់ការគំរាមកំហែងដែលកំពុងកើតឡើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ស្វាយ ស៊ីថា៖ សាមគ្គីភាពនិងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ គឺជាគ្រឹះដ៏ចាំ...

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត»
beylikdüzü escort escort beylikdüzü beylikdüzü escort