អគ្គនាយក CMAC សង្ឃឹមថា យុត្តិធម៌ពិតជាមានចំពោះប្រាសាទព្រះវិហារ​ ហេីយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
សូមអរគុណចំពោះអង្គការUNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត​។

ជាមួយគ្នានេះដែរ អង្គភាពCMACបានធ្វេីការស្រាវជ្រាវព័ត៌មាននិងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ​ ហេីយបានរកឃេីញថាទាហ៊ានថៃបានទម្លាក់គ្រាប់បែកនិងបាញ់ប្រហារចំនួន៥០១គោលដៅលេីតួប្រាសាទ​ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។

ទន្ទឹមនឹងនេះ​ ក៏អាចកំណត់បានថា​ ការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារមកលេីប្រាសាទព្រះវិហារនេះ​ មានផែនការ​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ ការសម្របសម្រួល​ និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់​ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌពិភពលកដ៏កម្រនិងកំសត់បំផុតមួយនេះ! ។ មានសង្ឃឹមយ៉ាងមុតមាំថា​ យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ​ ហេីយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត​ ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ! ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែង...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា៖ នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS
beylikdüzü escort escort beylikdüzü beylikdüzü escort