សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ និងបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុតនិងសូមចូលរួមប្រកបដោយភាពកក់ក្តៅជាមួយបងប្អូនជនរួមជាតិទាំងអស់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកអប់រំ សិស្ស និស្សិត យុវជន កម្មករ និយោជក ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូន អ្នកសិក្សាអក្ខរកម្មនៅទូទាំងប្រទេស។

នៅក្នុងសារលិខិតបានបញ្ជាក់ថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះគឺជាការបង្ហាញនូវសុច្ឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បើទោះបីជាប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងវិបត្តិនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាង ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល បញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុនិងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយ៉ាងណាក្តី។

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងស្មារតីបុរេសកម្មប្រកបដោយការទទួល ខុសត្រូវ ភាពម្ចាស់ការនិងចក្ខុវិស័យវែងឆ្ងាយដោយផ្តោតលើការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ការការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីព្រមទាំងការការពារឧត្តមប្រយោជន៍ជាតិស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិនិងបម្រើ ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍនិងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យឆ្ពោះទៅរកការកសាងអនាគតដ៏រុងរឿងមួយស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

សូមអានសារលិខិតទាំងស្រុងដូចខាងក្រោម៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort