ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីការពិតដែលមិនអាចកាឡៃបាននៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ និងការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖

ទី១. ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលរងសង្គ្រាមឈ្លានពានទឹកដីពីរលើកពីប្រទេសថៃ។ ថៃជាអ្នកបើកការវាយប្រហារមុនមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងមកលើទីតាំងស៊ីវិលជាច្រើនចូលជ្រៅក្នុងទឹកដីកម្ពុជាដែលបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង។ រហូតមកទល់ពេលនេះមានជនភៀសសឹកជិត២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។ កងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់អន្តរជាតិ និងព្យាយាមបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនដណ្តើមគ្រប់គ្រង។

បញ្ហានេះត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើកឡើងជាថ្មីទៀត ក្នុងសុន្ទរកថាគន្លឹះនាឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក្នុងរាជធានីភ្នំពេញ កាលពីចុងខែសីហា ឆ្នាំ២០២៦។ សម្តេចធិបតីបញ្ជាក់ប្រាប់អង្គសន្និសីទថា បន្ទាប់ពីទទួលបានសន្តិភាពពេញលេញដោយគ្មានការរំខានរយៈពេល២៦ឆ្នាំដែលជាវដ្តនៃសន្តិភាពដ៏យូរអង្វែងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់ប្រជាជាតិខ្មែរ សង្គ្រាមបានវិលត្រឡប់មកវិញតាមបណ្តោយព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិជាមួយប្រទេសថៃ និងបានគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ អាយុជីវិតមនុស្ស និងជីវភាពរស់នៅបានបាត់បង់ ក្រុមគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍនៅមូលដ្ឋានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ចំណែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក៏បានថ្លែងថា ប្រទេសថៃកំពុងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនក្រោមលេសថា ទឹកដីកម្ពុជាខ្លះជាផ្នែកនៃល្បែងឆបោកតាមអនឡាញ។ សម្តេចតេជោ ហ៊ុន សែន បានហៅករណីនេះថា ជាការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែន ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ ដែលជាទម្រង់នៃសង្គ្រាមលាបពណ៌ដើម្បីបំបាក់កេរ្តិ៍ឈ្មោះ ហើយកម្ពុជាបានទទួលរងគ្រោះដោយទម្រង់នៃសង្គ្រាមនេះ។ ទាំងនេះ គឺជាការពិតដែលបាននិងកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយដែលមានការដឹងលឺ និងបានឃើញជាក់ស្តែងផ្ទាល់ភ្នែកយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋខ្មែរពីក្រុមអ្នកសង្កេតការណ៍អាស៊ាន អ្នកការទូត អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល។ ដូច្នេះ ការពិតដែលមានភស្តុតាងនិងសាក្សីដ៏រឹងមាំនេះ មិនអាចមានអ្នកណាកាឡៃបានឡើយ។

ក្នុងនាមជាប្រទេសរងគ្រោះ កម្ពុជាបន្តអំពាវនាវឱ្យមានការអនុវត្តសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាបន្ទាន់ ឱ្យបានពេញលេញ និងឱ្យមានប្រសិទ្ធភាព ដោយគោរពតាមខ្លឹមសារទាំងស្រុងរបស់សេចក្តីប្រកាសរួមនេះ ហើយចាប់ផ្តើមអនុវត្តឡើងវិញឱ្យបានលឿនបំផុតនូវការងារវាស់វែង និងបោះបង្គោលកំណត់ខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដោយយោងតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ និងដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ មធ្យោបាយសន្តិវិធីគឺជាជម្រើសដែលកម្ពុជាប្រកាន់យកជារៀងរហូតមក។

ទី២. បេសកកម្មសង្កេតការណ៍នៅតែបន្តធ្វើឥតឈប់ដើម្បីជាសាក្សីនៃការពិតពីព្រំដែន៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺនៅចំណុចបង្គោលព្រំដែនលេខ៧២ (បង្គោលឯកភាព) ចំណុចកោះយ៉ និងចំណុចច្រកទ្វារអន្តរជាតិចាំយាម ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ បេសកកម្មសង្កេតការណ៍នេះបានផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានយល់កាន់តែស៊ីជម្រៅ និងបានឃើញផ្ទាល់ភ្នែកនូវស្លាកស្នាមសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេស បានឃើញប្រជាជនស៊ីវិលរងគ្រោះដោយការវាយប្រហារប្រដាប់អាវុធរបស់កងកម្លាំងថៃ។

វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ឬភាគីផ្សេងទៀត នៅតាមតំបន់ព្រំដែនពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងធានាថា គ្រប់ចំណុចទាំងអ់សដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត ត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្ស...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ
beylikdüzü escort escort beylikdüzü beylikdüzü escort