នៅរសៀលថ្ងៃ ព្រហស្បតិ៍ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ គឺបានជជែកពិភាក្សាគ្នាច្រើនទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្បិតថាបច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅមិនទាន់មានទំនាក់ទំនងគ្នាច្រើនជាមួយគ្នាប៉ុន្មាននោះទេ
ក៏ប៉ុន្តែនៅពេលនេះ ជាឱកាសនៃការចាប់ផ្ដើមទំនាក់ទំនងរវាងប្រទេសទាំងពីររ ទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងការផ្សារភ្ជាប់ទៅលើវិស័យសំខាន់ៗមួយចំនួនដែលអាចធ្វើទៅបាន។
ក្នុងនោះស្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពីរ ការបង្កើតឱ្យមានក្រុមមិត្តភាពរវាងសមាជិកសភារវាងប្រទេសទាំងពីររ។ ជាមួយគ្នានោះ សម្ដេចតេជោ និងលោកជំទាវអនុប្រធានព្រឹទ្ធសភាកាមេរូន ក៏បានជជែកអំពីរទំនាក់ទំនង ក៏ដូចជាធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលប្រទេសទាំងពីររ បង្កើតនូវទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ដើម្បីមានឱកាសធ្វើកិច្ចការងារផ្សេងៗជាច្រើនទៀតនាពេលខាងមុខ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន
ពត៌មានផ្សេងៗ
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅចំណុចកោះយ៉ ខេត្តកោះ...
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:





