សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអាជ្ញាធរពាក់ព័ន្ធបន្តតាមដានសភាពការណ៍សម្រាប់ជម្លៀសប្រជាពលរដ្ឋ​ក្នុងពេលមានគ្រោះទឹកជំនន់

ការត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់ សម្តេចធិបតី បានណែនាំឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ​ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍និងមធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋ ក្នុងករណីចាំបាច់។ ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបន្តតាមដានការព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹកជាប្រចាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័​ន្ធ ត្រូវត្រៀមគ្រាប់ពូជ ស្បៀង និងសម្ភារៈចាំចាច់សម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតផលដំណាំ ដែលត្រូវស្តារឡើងវិញ។ ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនសកម្មភាពជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសប្រជាកសិករ ដើម្បីក្តាប់នូវតម្រូវការជាក់ស្តែង ដែលអាចអន្តរាគមន៍ជួយក្នុងករណីណាមួយ។

សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូចនិងមធ្យម (SME) ដោយត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យដំណើរការចុះបញ្ជីប្រព្រឹត្តទៅបានលឿនរហ័ស ដោយមិនតម្រូវឱ្យសហគ្រិនស្នើសុំច្បាប់ពីក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ។ ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវនិងពង្រឹងនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការសម្រេចនិងរៀបចំធនធានមនុស្ស ដើម្បីធានាបាននូវសង្គតិភាព និងការអនុវត្តការងារស្តង់ដាតែមួយ។
 
សម្តេចធិបតី ​បានថ្លែងអំណរគុណនិងកោតសរសើរចំពោះយន្តការពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាប​បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបាននូវលទ្ធផលយ៉ាងធំធេងជាបន្តបន្ទាប់ ប៉ុន្តែ សម្តេច បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ ត្រូវបន្តបង្រ្កាបបណ្តាញឆបោកដែលនៅសេសសល់ ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។
beylikdüzü escort escort beylikdüzü beylikdüzü escort