គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់

ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ត្រូវបានបង្កើតឡើង ដើម្បីដឹកនាំនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដោយផ្តោតជាសំខាន់លើកិច្ចការគន្លឹះចំនួន ៣ រួមមាន ១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ២. ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ក្នុងរយៈពេលពាក់កណ្តាលអាណត្តិ នៃនីតិកាលទី៧ នៃរដ្ឋសភានេះ តាមរយៈ គ.វ.រ. ដោយមានក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាន បានអនុវត្តនិងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន ការកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីត្រូវបានអនុវត្ត សរុបចំនួន ៥៨លើក សម្រាប់ក្រសួង ស្ថាប័នចំនួន ១២ បានទាក់ទាញបេក្ខជនដាក់ពាក្យរហូតដល់ ប្រមាណជាង ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីជាប់ស្ថាពរ សរុបចំនួន ៨ ០៥៩នាក់ (ស្ត្រីចំនួន ៤ ៥២៩នាក់) ក្នុងនោះ មានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សរុបចំនួន ៣ ០២៣នាក់ (ស្ត្រីចំនួន ២ ០៧២នាក់) និងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ សរុបចំនួន ៣៤១នាក់ (ស្ត្រីចំនួន ២៤៨នាក់)។ ទន្ទឹមនេះ ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្ត្រីរបស់ក្រសួង ស្ថាប័ន ត្រូវបាននិងកំពុងរៀបចំនៅតាមក្រសួង ស្ថាប័ន ចំនួន ២៩ រីឯក្រសួង ស្ថាប័ន ចំនួន ២៧ផ្សេងទៀត បាននិងកំពុងរៀបចំសេចក្តីព្រាងដំបូងនៃអនុក្រឹត្យនេះផងដែរ។ ជាមួយគ្នានេះ ក្រសួង ស្ថាប័នទាំងអស់ បានចូលរួមអនុវត្តកិច្ចការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធនេះ ក្នុងនោះ ក្រសួង ស្ថាប័ន ចំនួន ១៦ បានឆ្លងកាត់យន្តការពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធ និងបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅថ្មី និងមានការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០។ គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ចំនួន២២ រួមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងរដ្ឋបាលរាជធានី ខេត្ត ចំនួន ២ និងគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងរដ្ឋបាលរាជធានី ខេត្ត ចំនួន ២។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។
beylikdüzü escort escort beylikdüzü beylikdüzü escort