កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

សេចក្តីព្រាងរបាយការណ៍នេះ មាន ​៩ផ្នែក រួមនឹងបរិសិដ្ឋសំខាន់ៗចំនួន ២ និងសទ្ទានុក្រម ដែលផ្តោតលើអាទិភាពទាំងបួននៃគោលនយោបាយ រួមមាន ១. ការពង្រីកនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ២. ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍និងនគរូបនីយកម្ម ៣. ការអភិវឌ្ឍវិស័យកសិកម្មនិងសកម្មភាពពាក់ព័ន្ធ និង ៤. ការវិនិយោគលើវិស័យសង្គមកិច្ចនិងការអភិវឌ្ឍមូលធនមនុស្ស។ គោលនយោបាយជាតិនេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ និងបានប្រកាសផ្សព្វផ្សាយជាផ្លូវការ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

គោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយសម្រាប់ក្រសួង ស្ថាប័នទាំងអស់ ក្នុងការបំពេញបន្ថែមអាទិភាពនៃក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍តាមវិស័យ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល។ ដោយសារការប្រែប្រួលកត្តាឌីណាមិកប្រជាសាស្ត្រ កម្ពុជាទទួលបាននូវកាលានុវត្តភាពប្រជាសាស្ត្រ ឬភាគលាភប្រជាសាស្ត្រដ៏កម្រមួយតាមរយៈកម្លាំងពលកម្មដ៏ច្រើនលើសលុបដែលកម្ពុជាបាននិងកំពុងមាន ហើយនិងបន្តមានរហូតដល់រង្វង់ឆ្នាំ២០៥០។ កាលានុវត្តភាពភាគលាភប្រជាសាស្ត្រដែលប្រទេសកម្ពុជាមាននាពេលនេះ គឺជាកាតាលីករសំខាន់មួយដែលនឹងជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ប្រសិនបើយើងដាក់ចេញនូវវិធានការគោលនយោបាយ និងធ្វើអន្តរាគមន៍ជាក់លាក់និងទាន់ពេល។

របកគំហើញដែលបានរំលេចនៅក្នុងរបាយការណ៍វឌ្ឍនភាពនេះ បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពជីវិតនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដោយកម្ពុជាបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៨% ក្នុង១ឆ្នាំ ក្នុងអំឡុងឆ្នាំ២០១៦-២០១៩ និងនៅឆ្នាំ២០២៤ មានកំណើនសេដ្ឋកិច្ច ៦,០%។ ផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់បានកើនពី ១ ៥៧៩ដុល្លារអាម៉េរិក នៅឆ្នាំ២០១៥ ដល់ ២ ៧១៩ដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។ ការអប់រំមានការកើនឡើងទាំងបរិមាណ ទាំងគុណភាព ជាពិសេសគឺការថយចុះខ្លាំងនៃអត្រាបោះបង់ការសិក្សាជាពិសេសនៅកម្រិតវិទ្យាល័យ។ សេវាសុខាភិបាលនិងប្រព័ន្ធគាំពារសង្គមកាន់តែមានភាពប្រសើរឡើងដែលបានឆ្លុះបញ្ចាំងតាមរយៈការថយចុះខ្លាំងនៃមរណភាពមាតា កុមារនិងទារក និងការកើនឡើងនៃអាយុសង្ឃឹមរស់។ កម្ពុជាបានចាកចេញពីប្រទេសចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។
beylikdüzü escort escort beylikdüzü beylikdüzü escort