ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
ពិភពលោកបានឃើញច្បាស់នូវអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ ដែលបានរារាំងជនស៊ីវិលភៀសសឹកខ្មែរ២ម៉ឺននាក់ទៀតមិនឱ្យវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។ ជាក់ស្តែង លោក Toms Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញអារម្មណ៍ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងពេលបានឃើញទិដ្ឋភាពជនភៀសសឹកកម្ពុជានៅតាមព្រំដែន។ លោកបានទទួលព័ត៌មានពីជនរងគ្រោះផ្ទាល់ដែលរៀបរាប់ពីការទម្លាក់គ្រាប់បែកនិងអារម្មណ៍ខ្លោចផ្សារបស់ពួកគេពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ លោកក៏បានឃើញរបាំងបន្លាលួស និងទូរកុងតឺន័រដែលយោធាថៃបានដាក់រារាំងមិនឱ្យជនភៀសសឹកវិលទៅផ្ទះសម្បែងពួកគេវិញ និងបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយ ដោយសារគ្រាប់កាំភ្លើង ឃ្លាំងស្តុកទំនិញដែលបានខូចខាត និងក៏បានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះទៀតផង។
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុវត្ថិភាពនិងគ្មានការរារាំង ហើយចំណុចនេះក៏មានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជានិងថៃដែរ។ ដូច្នេះ វាជាការចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជាត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះពីព្រោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញ ហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបាន។ លោក Toms Andrew បញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះនេះ។
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ សភានៃបណ្តាប្រទេសនិយាយភាសាបារាំង (APF) បានចេញសេចក្តីសម្រេចមួយដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។ សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)។ សេចក្តីសម្រេចនេះបានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ» ទៀតផង។
សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងនិងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សេចក្តីសម្រេចនេះបានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនារវាងភាគីនានា និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះ។ សភាប្រើភាសាបារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ក្រៅពីនោះ ជនបរទេសដែលមានឥទ្ធិពល និងបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនក៏បាននិយាយពីទុក្ខលំបាកដល់ជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់ដែលបង្កឡើងដោយការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។ ទាំងអស់នេះសបញ្ជាក់ថា ការពិតកំពុងត្រូវបានលាតត្រដាង ហើយជំហរដោះស្រាយដោយសន្តិវិធី ដោយប្រើប្រាស់យន្តការការទូត និងផ្អែកលើច្បាប់អន្តរជាតិ របស់រាជរដ្ឋាភិបាលកំពុងទទួលបានលទ្ធផល។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដោយចាត់ទុកជាអាទិភាពខ្ពស់បំផុត។ គិតចាប់ពីបទឈប់បាញ់លើកទី២ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងឱ្យគណៈកម្មការ JBC ភាគីកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានផ្ញើកំណត់ទូត១០លើកហើយទៅភាគីថៃដើម្បីបើកកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ និងចាត់ក្រុមវាស់វែងចម្រុះដើម្បីធ្វើការងារជាក់ស្តែងនៅលើដី។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គ...

ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។
beylikdüzü escort escort beylikdüzü beylikdüzü escort