ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព្រឹត្តិការណ៍ការទូតសំខាន់ៗពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន៖

ទី១៖ កម្ពុជា-ចិន បង្ហាញពីទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ៖ «ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ខ្លួន។ ចិននិងកម្ពុជាតែងតែផ្លាស់ប្តូរទស្សនកិច្ចគ្នាញឹកញាប់ និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន។

ប្រមុខរដ្ឋាភិបាលចិនបានសង្កត់ធ្ងន់ទៀតថា ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ ជាមិត្តដែកថែប ហើយប្រទេសទាំងពីរ នឹងបន្តកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមកដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ហើយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបដែលកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីប្រាប់សមភាគីចិនថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំងនិងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរួមមាន៖ វិស័យនយោបាយ-ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ថាមពលបៃតង កសិកម្ម ការពារជាតិនិងសន្តិសុខ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ជាពិសេស ទេសចរណ៍និងអប់រំ។ ដោយឡែក ស្ថានការណ៍វិវត្តថ្មីៗនៅឯព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជម្រាបជូនសមភាគីចិន ដោយបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ទី២៖ ការទូតសេដ្ឋកិច្ចរបស់សម្តេចធិបតីទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់ចិនលើការវិនិយោគនៅកម្ពុជា៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិននេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគធំៗរបស់ចិនជាច្រើនបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាបន្តបន្ទាប់។ ក្រុមហ៊ុនចិនធំៗទាំងនោះសុទ្ធតែបានសម្តែងការចាប់អារម្មណ៍លើសក្តានុពលប្រទេសកម្ពុជា និងអះអាងពីការស្វែងរកឱកាសដើម្បីវិនិយោគនៅកម្ពុជា ឬពង្រីកបន្ថែមការវិនិយោគដែលមានស្រាប់។

ជាក់ស្តែង ក្រុមហ៊ុន Beijing Star AI ដែលជាក្រុមហ៊ុនឈានមុខក្នុងបច្ចេកវិទ្យា AI បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជាដោយផ្ដោតសំខាន់លើវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន(ASEAN Regional Intelligent Computing Center) មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត (Film-Grade AI Agent R&D Center), មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center) និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន (ASEAN Digital Commerce Operation Center)។

ក្រុមហ៊ុន Fujian Jinlu Daily Chemical ក៏បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជាដែរដោយសារក្រុមហ៊ុនបានមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា។ ក្រៅពីនោះ ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា។ ក្រុមហ៊ុន CHINALCO ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា។

ក្រុមហ៊ុន China Energy International ដែលពីដំបូងឡើយបានបើកប្រតិបត្តិការអាជីវកម្មនៅកម្ពុជាដោយផ្ដោតលើការអនុវត្តវិស្វកម្ម លទ្ធកម្ម និងការសាងសង់(Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ តែបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ នៅមានក្រុមហ៊ុនជាច្រើនទៀតក៏សុទ្ធតែចាប់អារម្មណ៍លើការវិនិយោគ ឬពង្រីកការវិនិយោគនៅកម្ពុជា។ នេះគឺជាផ្លែផ្កានៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
beylikdüzü escort escort beylikdüzü beylikdüzü escort