ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិជ្រាបអំពីព័ត៌មានថ្មីៗពីរាជរដ្ឋាភិបាលដែលមានដូចតទៅ៖

ទី១៖ កម្ពុជាបានសម្រេចស្នាដៃដ៏លេចធ្លោមួយទៀតហើយ នៅក្នុងតំបន់និងពិភពលោក, ដោយបានក្លាយជាប្រទេសទី១ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសមួយក្នុងចំណោមប្រទេស៧ក្នុងពិភពលោក ដែលអាចសម្រេចបានគោលដៅសកលយ៉ាងត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺអេដស៍។ ជោគជ័យដ៏ធំធេងនេះបានទទួលការសាទរនិងកោតសរសើរពីលោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍(UNAIDS)។ ការអបអរសាទរនិងកោតសរសើរនេះត្រូវបានធ្វើឡើងនាឱកាសដែលលោកនាយកប្រចាំតំបន់រូបនេះបានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី នៅវិមានសន្តិភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ជោគជ័យដែលកម្ពុជាសម្រេចបាននោះគឺ គោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប ដែលជាដំណើរឆ្ពោះទៅរកការបញ្ចប់ការគំរាមកំហែងចំពោះសុខភាពសាធារណៈ ដោយសារអេដស៍ នៅឆ្នាំ២០៣០។

ក្រៅពីសាទរចំពោះជោគជ័យដ៏ធំធេងនេះ លោកនាយកប្រចាំតំបន់នៃកម្មវិធីអង្គការសហប្រជាជាតិក៏បានសម្ដែងការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងវិស័យសុខាភិបាល។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញនិងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីគាំពារសង្គម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក៏ដូចជាការគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រចាំតំបន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែផ្តល់អាទិភាពខ្ពស់ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈការលើកកម្ពស់សុខភាព, ការអប់រំ និងការបង្កើតការងារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការរីកចម្រើនរបស់ប្រទេសជាតិ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការធ្វើឱ្យកាន់តែប្រសើឡើងនូវមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

សូមរម្លឹកជូនថា កម្ពុជាក៏ធ្លាប់បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ និងចាត់ចែងបានល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅនេះ។ ទោះបីជាប្រទេសតូចនិងមានវិស័យសុខាភិបាលមិនទាន់រឹងមាំ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាមានភាពវៀងវៃប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង វិបត្តិសុខភាពសាធារណៈដែលបង្កឡើងដោយជំងឺដ៏កាចសាហាវនេះបានលឿនរហ័ស និងអាចកាត់បន្ថយគ្រោះថ្នាក់ និងហានីភ័យ ចំពោះប្រជាជនហួសពីការរំពឹងទុក។

ទី២៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៅក្នុងខេត្តបាត់ដំបង និងប៉ៃលិន។ គោលបំណងនៃការជួបសំណេះសំណាលនេះ គឺជាការអនុវត្តនិងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោតដើម្បីឱ្យមានតម្លាភាព ដើម្បីជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។ ទន្ទឹមនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តទាំងពីរដែលបានខិតខំក្នុងកិច្ចការងារកន្លងមក សម្តេចប្រមុខរដ្ឋស្តីទីក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់សេវាតម្រូវការនិងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពក្រោមអភិក្រម «មន្ត្រីគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

ក្នុងបរិបទនៃការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន សម្តេចតេជោតែងតែណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្រួសារវីរយុទ្ធជនដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ គ្រួសារយុទ្ធជនពលី រងរបួស ព្រមទាំងអតីតយុទ្ធជនដើម្បីជាការតបស្នងនូវគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ពួកគេចំពោះជាតិមាតុភូមិ និងប្រជាជន។ ស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងនយោបាយឈ្នះឈ្នះ របស់កម្ពុជាក៏តែងតែកោតសរសើរនិងលើកទឹកចិត្តដល់ «ខឿនការពារជាតិរបស់ប្រជាជន» ដែលជាចលករដ៏ខ្លាំងក្លាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort