សូមទស្សនាវីដេអូ៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែលមិន​អាចរង​ការ​រំលោភ​បំពានបានឡើយ

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន​និងសាធារណមតិ (គ.ស.ព.ស.) បានបញ្ចេញវីដេអូ មានរយៈពេល៩នាទី និង២១វិនាទី មានចំណងជើងថា៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែលមិនអាចរងការរំលោភបំពានបានឡើយ ។

ឯកភាពជាតិខ្មែរនិងកម្លាំងសាមគ្គីជាតិ គឺជារនាំងការពារបូរណភាពទឹកដីដ៏រឹងមាំ !

ទឹកដីរបស់កម្ពុជានៅលើផែនទីគឺជាលទ្ធផលនៃការលះបង់និងពលីកម្មដ៏ធំធេង និងប្រវត្តិសាស្រ្តនៃប្រជាជាតិ របស់យើង។ អធិបតេយ្យភាពគឺជារឿងដែលមិនអាចចរចាបាន មិនអាចរំលោភបំពានបាន ហើយក៏មិនអាចលះបង់ចោលបាននោះដែរ ទោះក្នុងកាលៈទេសៈនិងដោយតម្លៃណាក៏ដោយ។

ប្រជាជាតិខ្មែរបានងើបផុតពីទុក្ខលំបាក និងបានឈរការពារទឹកដីដោយការលះបង់សាច់ស្រស់ឈាមស្រស់ និងដោយការប្រើប្រាស់បញ្ញាញាណ។ នៅថ្ងៃនេះ ប្រទេសកម្ពុជាបានងើបឈរជាថ្មីម្តងទៀត ជាមួយនឹងសំឡេងតែមួយ នោះគឺសំឡេងរបស់ប្រជាជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

ពេលនេះគឺជាពេលវេលាដែលជាតិយើងត្រូវការកម្លាំងសាមគ្គីមហាគ្រួសារខ្មែរ តែមួយ ព្រោះការរួបរួមគឺ​ជា​ជ័យ​ជំនះ។ សូមយើងទាំងអស់គ្នាចងចាំថា នៅក្នុងពេលវេលាដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រជាតិរបស់យើង ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស ត្រូវតែបន្តរួមគ្នាជាធ្លុងមួយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល  ឈរនៅជាមួយរាជរដ្ឋាភិបាល ឈរនៅជាមួយ វីរៈកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង និងឈរនៅជាមួយប្រជាជាតិខ្មែរ ក្រោមបាវចនា «ជាតិតែមួយ បេះដូងតែមួយ» – «ទឹកដីរបស់កម្ពុជាមិនអាចរំលោភបំពានបានឡើយ» – «អធិបតេយ្យភាពរបស់កម្ពុជាមិនអាចបំបែកបំបាក់បានឡើយ»។ អនាគតរបស់កម្ពុជាគឺជាកាតព្វកិច្ចដ៏ពិសិដ្ឋរបស់យើងទាំងអស់គ្នា ដែលត្រូវការពារឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ៕

សូមទស្សនាវីដេអូទាំងស្រុង៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort