រដ្ឋបាលខេត្តបន្ទាយមានជ័យច្រានចោលការបង្ហោះផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញករណីជនជាតិថៃស្លាប់ដោយសារជំងឺគាំងបេះដូង

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតបដិសេធ និងចោលចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ Khaosod Englishដែលបានលើកឡើងថា ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល។
យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ចំពោះករណីនេះ មានការបញ្ជាក់របស់សមត្ថកិច្ចជំនាញសពនេះត្រូវបានប្រជាជនប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងបានបញ្ជាក់ថា៖ សពនេះដេកស្លាប់ នៅមុខសំយ៉ាបអគារកម្ពស់ ៥ជាន់ ដែលទុកចោល មិនមានមនុស្សរស់នៅស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកភិនភាគសពខាងលើមានស្លៀកខោខ្លីពណ៌ខ្មៅឡាយក្រហម គ្មានពាក់អាវ ហើយក្រុមកោលសល្យវិច័យបានធ្វើការកំណត់មូលហេតុជាបឋម នៃការស្លាប់សង្ស័យដោយសារជំងឺគាំងបេះដូង។
ជាមួយគ្នានោះផងដែរ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានស្នើឱ្យគណនីហ្វេសប៊ុកខាងលើ ធ្វើការកែសម្រួលព័ត៌មាន និងលុបចោលនូវការផ្សាយព័ត៌មានមិនពិតនេះពីបណ្តាញសង្គម ដើម្បីចៀសវាងការយល់ច្រឡំពីមតិជាតិ និងអន្តរជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ - ៦ វិច្ឆិកា ២០២៦)
beylikdüzü escort escort beylikdüzü beylikdüzü escort