រដ្ឋាភិបាលជប៉ុន សាទរលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងប្តេជ្ញាបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នូវកិច្ចព្រមព្រៀងបទឈប់បាញ់

(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ, រដ្ឋាភិបាលជប៉ុនបានចូលរួមសាទរប្រទេសកម្ពុជា និងថៃ ដែលបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទង នឹងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញនូវដឹកជញ្ជូនតាមច្រកព្រំដែន។

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនចាត់ទុកថា កិច្ចប្រជុំនេះបង្ហាញពីលទ្ធផលដ៏សំខាន់ ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។

បើតាមសេចក្តីថ្លែងកាណ៍ដដែល រដ្ឋាភិបាលជប៉ុនសូមសម្តែងការវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបង្ហាញនូវក្តីសង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា ដោយជប៉ុនបានចាត់ទុកថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។

បើតាមសេចក្តីថ្លែងកាណ៍ដដែលបញ្ជាក់ទៀថា «ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ»។

សូមជម្រាបថា កិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort